អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា បន្ដរក្សាបានចំណាត់ថ្នាក់ «B+/Stable/B» ពីការវាយតម្លៃរបស់ Standard & Poor's (S&P) Global Ratings


ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា នៅតែបន្ដរក្សាបានចំណាត់ថ្នាក់ល្អ "B+/Stable/B" ដដែល ពីការវាយតម្លៃរបស់ភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤។
ធនាគារ អេស៊ីលីដា បន្ដរក្សាបានចំណាត់ថ្នាក់ «B+/Stable/B» ពីការវាយតម្លៃរបស់ Standard & Poor's (S&P) Global Ratings
ដោយ
អំពី Acleda Bank

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានគូសបញ្ជាក់ទៀតថា ការរក្សាបាននូវចំណាត់ថ្នាក់នេះសបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបាននូវស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងរក្សាបាននូវស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច។

បន្ថែមលើនេះ មូលដ្ឋានប្រាក់បញ្ញើដ៏សម្បូរបែប រួមទាំងការផ្តល់សេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាឌីជីថលដ៏លេចធ្លោ និងបណ្តាញប្រតិបត្តិការទូលំទូលាយ របស់ធនាគារ អេស៊ីលីដា បានដើរតួនាទីជាធនាគារដ៏សំខាន់ សម្រាប់ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុដល់គ្រប់មជ្ឈដ្ឋាន។

កត្តាទាំងអស់នេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំជាវិជ្ជមាននៃបណ្តាញធុរកិច្ច របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំពោះគុណភាពនៃដើមទុន ដែលអាចរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។




អត្ថបទបន្ទាប់


ក្រុមហ៊ុន Worldbridge Group ចាប់ដៃគ្នាជាមួយក្រុមហ៊ុនអន្តរជាតិធំមួយ ដើម្បីជំរុញការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងកម្សាន្ដនៅកម្ពុជា

ក្រុមហ៊ុនយក្ស Worldbridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន T…

អាស៊ីត្រូវបានគេអះអាងថា ជាកន្លែងដែលសេវាកម្មអ៊ីនធឺណិតឧស្សាហ៍ត្រូវបានគេកាត់ផ្តាច់បំផុតនៅលើពិភពលោក

អ៊ីនធឺណិតត្រូវបានចាត់ទុកជាច្រកទំនាក់ទំនងដ៏សកម្មនៅលើពិភពលោក ប៉ុន្តែនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ សេវាកម្មអ៊ីនធឺណិតនៅក្នុងទ្វីបអាស៊ីឧស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ