អត្ថបទពាណិជ្ជកម្ម!

គិតត្រូវប្រាក់កើន! សន្សំប្រាក់នៅជាមួយអេស៊ីលីដាបានការប្រាក់ខ្ពស់ និងសុវត្ថិភាពខ្ពស់!


ការគិតគូរសន្សំប្រាក់ គឺជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតដែលប្រាថ្នាចង់បានយកទៅធ្វើអ្វីមួយ ដូចជា បន្តការសិក្សា ការធ្វើដំណើរកំសាន្ត ការទិញរបស់របរផ្សេងៗ ឬដើម្បីបុត្រធីតាជាទីស្រឡាញ់ ជួនកាលការសន្សំប្រាក់ក៏អាចកែខៃប្រឆាំងនឹងស្ថានភាពអាសន្នណាមួយកើតឡើងដែលមិនបានរំពឹងទុក ដូចជា ជម្ងឺឈឺថ្កាត់ជាដើមផងដែរ ។
គិតត្រូវប្រាក់កើន! សន្សំប្រាក់នៅជាមួយអេស៊ីលីដាបានការប្រាក់ខ្ពស់ និងសុវត្ថិភាពខ្ពស់!
ដោយ

ដើម្បីសម្រេចបំណងក្នុងការសន្សំប្រាក់នេះបាន អ្នកសន្សំប្រាក់ត្រូវមានផែន គោលដៅច្បាស់លាស់ ហើយតាំងចិត្តឲ្យបានត្រឹមត្រូវ ហើយដឹងថា តើការសន្សំប្រាក់តាមវិធីណា ដែលទទួលបានអត្ថប្រយោជន៍  ធ្វើឲ្យប្រាក់កើនឡើង ហើយមានសុវត្ថិភាព  ។   

ធនាគារ អេស៊ីលីដា សូមណែនាំលោក-អ្នក ក្នុងការទុកដាក់ប្រាក់សន្សំដែលទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំខ្ពស់ ដែលធ្វើឲ្យប្រាក់សន្សំកើនឡើងជារៀងរាល់ថ្ងៃ ខែ ឆ្នាំ ខុសប្លែកគ្នាពីការទុកដាក់ប្រាក់សន្សំនៅក្រោមខ្នើយ ក្រោមពូក ក្នុងបំពង់ឬស្សី ក្នុងកូនជ្រូក ឬទីកន្លែងផ្សេងៗទៀតដែលមិនទទួលបាននូវអត្ថប្រយោជន៍ ហើយមានហានិភ័យខ្ពស់ ដែលកើតឡើងដោយយថាហេតុ ជួនកាលធ្វើឲ្យការសន្សំប្រាក់មិនទទួលបានជោគជ័យ ខុសពីបំណងដែលបានគ្រោងទុក ។ 

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាកន្លែងដែលផ្តល់សុវត្ថិភាព និងភាពជឿទុកចិត្តក្នុងការថែរក្សាប្រាក់ ជួយសន្សំប្រាក់ សន្សំពេលវេលា ផ្តល់ជូនអត្រាការប្រាក់គួរឱ្យពេញចិត្ត និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នក ។ លោកអ្នកអាចប្រើគណនីរបស់ខ្លួនបាននៅគ្រប់ការិយាល័យទាំង២៦២ទូទាំងគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួនរបស់លោកអ្នកទេ និងធ្វើឲ្យលោកអ្នកមានឱកាសប្រើប្រាស់អេស៊ីលីដាម៉ូបាលក្នុងការផ្ទេរប្រាក់-ទទួលបា្រក់ បង់ថ្លៃទឹក-ភ្លើង បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ ទូទាត់ទំនិញ បញ្ជាទិញទំនិញ ។ល។ ដោយមិនគិតថ្លៃសេវា គ្រប់ពេលវេលា គ្រប់ទីកន្លែង ទៀតផង ៕

None



អត្ថបទបន្ទាប់


ហុងកុងបង្កើនកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលកូវីដ១៩ រហូតដល់ចំណតនាវាទេសចរណ៍ ដើម្បីប្រយុទ្ធនឹងការឡើងកើនករណីឆ្លង

ទីក្រុងហុងកុង កំពុងជួបរលកឆ្លងកូវីដ១៩លើកទី៥កាន់តែធ្ងន់ធ្ងរមែនទែនហើយ នៅមួយរយៈចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងក៏បានដាក់សម្ពាធឲ្យ…

សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានព្យាករថានឹងកើនឡើងក្នុងរង្វង់៦,៧%ឆ្នាំ២០២២ ហើយបន្ដកើនដល់ ៧%នៅឆ្នាំ២០២៣

ក្រោយប្រទេសជាច្រើននៅជុំវិញពិភពលោកបានចាប់ផ្ដើមដំណើរចរន្តសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីប្រជាជនជាច្រើនទទួលវ៉ាក់សាំងហើយ សេដ្ឋកិច្ចពិភពលោកក៏ត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ