អត្ថបទពាណិជ្ជកម្ម

ធ្វើដំណើរជុំវិញពិភពលោក មានតែ «អេស៊ីទាន់ចិត្ត» អាចទូទាត់ប្រាក់បានយ៉ាងងាយស្រួល តាមរយៈការស្កេន QR របស់ Mastercard ឬ VISA


ការធ្វើដំណើរនៅទូទាំងពិភពលោករបស់លោកអ្នកកាន់តែងាយស្រួល ជាមួយនឹងការប្រើប្រាស់ អេស៊ីទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា។ លោកអ្នកអាចប្រើប្រាស់ អេស៊ីទាន់ចិត្ត ដែលជា អេបរបស់ធនាគារខ្មែរ សម្រាប់ការទូទាត់ប្រាក់នានានៅគ្រប់ទីកន្លែង ទូទាំងពិភពលោក ដោយគ្រាន់តែធ្វើការស្កេន QR ដែលស្លាកសញ្ញារបស់ Mastercard ឬ VISA តែប៉ុណ្ណោះ បន្ទាប់មកនឹងកាត់ប្រាក់ចេញប្រាក់ចេញពីប័ណ្ណ Mastercard ឬ VISA របស់លោកអ្នកដោយស្វ័យប្រវត្តិ។
ធ្វើដំណើរជុំវិញពិភពលោក មានតែ «អេស៊ីទាន់ចិត្ត» អាចទូទាត់បានយ៉ាងងាយស្រួលតាមរយៈការស្កេន QR របស់ Mastercard ឬ VISA
ដោយ
អំពី Acleda Bank

មុខងារនេះ នឹងជួយសម្រួលដល់លោកអ្នក ឱ្យកាន់តែងាយស្រួល សម្រាប់ការទូទាត់កាត់ប្រាក់ពីប័ណ្ណឥណពន្ធ ឬឥណទាន របស់ VISA ឬ Mastercard ពោលគឺគ្រាន់តែមានអេប អេស៊ីទាន់ចិត្ត នៅក្នុងទូរសព្ទស្មាតហ្វូនរបស់លោកអ្នកតែប៉ុណ្ណោះ នោះការចំណាយទូទាត់នានា អាចធ្វើបានយ៉ាងលឿនរហ័ស និងសុវត្ថិភាពខ្ពស់បំផុត។

ដើម្បីអាចស្កេន QR របស់ Mastercard ឬ VISA លោកអ្នកអាចភ្ជាប់ប័ណ្ណនេះនៅលើ អេស៊ីទាន់ចិត្ត របស់លោកអ្នក។ ដើម្បីដឹងពីរបៀបភ្ជាប់ប័ណ្ណ សូមចុចនៅលើ Link នេះ៖ https://www.acledabank.com.kh/sl/?lin3

ជាមួយនឹងការអភិវឌ្ឍខ្លួនស្របតាមសម័យកាលឌីជីថល ធនាគារ អេស៊ីលីដា បានបន្ដផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិករបស់ខ្លួន កាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ខណៈគិតមកដល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានម៉ាស៊ីន ATM កើនដល់ជាង ១៤០០ គ្រឿង, ម៉ាស៊ីនឆូតកាតមានជាង ៥៣០០ គ្រឿង, មានអ្នកប្រើប្រាស់កាតធនាគារជាង ១,២ លានកាត និងមានអ្នកប្រើប្រាស់អេប អេស៊ីទាន់ចិត្តសរុបចំនួនជាង ៤លាននាក់។




អត្ថបទបន្ទាប់


ហេតុអ្វីអាជ្ញាធរឥណ្ឌូនេស៊ី ហាមមិនឱ្យលក់ទូរសព្ទ iPhone 16 នៅប្រទេសខ្លួន?

ក្រសួងឧស្សាហកម្មរបស់ឥណ្ឌូនេស៊ី បានចេញសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះដោយហាមមិនឱ្យលក់ទូរសព្ទ iPhone 16 នៅក្នុងប្រទេសខ្លួន។ តើមានមូលហេតុអ្វ…

ក្រុមហ៊ុន Vietjet និង Emirates ចាប់ដៃគូពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍

ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និង Emirates បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការតភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ