អេស៊ីលីដា គោះជួង​ជាផ្លូវការ​ក្នុងផ្សារមូលបត្រ​កម្ពុជា

សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង


ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ ធនាគារអេស៊ីលីដា បានសម្រេចចូលទៅគោះជួងនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូលបត្ររបស់ខ្លួនជាផ្លូវការហើយ។ ក្នុងឱកាសនោះ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានថ្លែងថា ការបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់ធនាគារអេស៊ីលីដានាពេលនេះ នឹងធ្វើជាគំរូដ៏ល្អដល់ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុជាច្រើនទៀតពិចារណាធ្វើការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នាពេលអនាគត។
សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង
ដោយ

ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ទៀត​ថា «សម្រាប់ឆ្នាំ២០២០នេះដែរ យើងសង្ឃឹមថា​ជាមួយនឹង​វត្តមានរបស់ ធនាគារ អេស៊ីលីដា រួមជាមួយ​នឹងក្រុមហ៊ុន​ចុះបញ្ជី​សក្តានុពល​មួយចំនួនទៀត​ ដែលកំពុងតែ​បន្តនីតិវិធី និងរៀបចំខ្លួនចុះបញ្ជី នឹងកាន់តែធ្វើឱ្យទីផ្សារមួយនេះបោះជំហានធំទៅមុខមួយកម្រិតទៀត»។ 

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងដែរថា​ ការចុះបញ្ជី​នៅក្នុងផ្សារហ៊ុនដើម្បីអាចឲ្យប្រជាជនខ្មែរចូលរួមវិនិយោគបាននេះ គឹអេស៊ីលីដា ចង់ឲ្យមាន​ការ​ធ្វើ​ពិពិធកម្មប្រភពទុន។ លោកបណ្ឌិតបញ្ជាក់ថា «អ្វីដែលយើងបើកទំព័រ​ថ្មីនាថ្ងៃនេះ​ហ្នឹង គឺឲ្យធនាគារ​អេស៊ីលីដា អាចប្រើប្រាស់ប្រភពទុនវិនិយោគ ពីវិនិយោគិនសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ ក៏ដូចជា​វិនិយោគិនទូទៅដែលចង់ធ្វើការវិនិយោគជាមួយធនាគារអេស៊ីលីដា គឺតាមផ្សារហ៊ុនរបស់​កម្ពុជានេះ​ឯង តាមCSX រឿងនេះសំខាន់សម្រាប់សេដ្ឋកិច្ចដែលមានការលូតលាស់​ និងមានការ​រីកចម្រើន»។

លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា ទីផ្សារមូលបត្រ​កម្ពុជា គឺជា​ប្រភពទុន​សម្បូរបែប និងមិនចេះរីកស្ងួត​​របស់កម្ពុជា។ លោកបន្ថែមថា សម្រាប់​អេស៊ីលីដា ការដែល​សម្រេចចិត្ត​ចុះបញ្ជីលក់ភាគហ៊ុន​នាពេលនេះ គឺដើម្បី​ធ្វើពិពិធកម្មប្រភពទុន​ ដោយកាលពីមុន​អេស៊ីលីដាពឹងផ្អែក​តែលើ​ប្រភពទុន​ពីដៃគូវិនិយោគ​យុទ្ធសាស្ត្រ តែឥឡូវនេះ គឺអេស៊ីលីដា​មានប្រភពទុនថ្មី​មួយទៀត​ ​ពីវិនិយោគិន​សាធារណៈ​ ដែលធ្វើឲ្យ​ប្រភពទុនរបស់ធនាគារនេះ​​កាន់តែមានភាពចម្រុះ និងសម្បូរបែប។

សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង

នៅក្នុងពិធីចុះបញ្ជីផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានេះដែរ ឯកឧត្តមបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត​ក្នុង​ទីផ្សារមូលបត្រកម្ពុជា ដែលមាន​ធនាគារ​ពាណិជ្ជកម្ម​ទី១ ដែលបាន​ចុះបញ្ចីលក់មូលបត្រ​កម្មសិទ្ធិ ឬហៅថា​ភាគហ៊ុន។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា «ការដែលឲ្យកត់សម្គាល់នោះ គឺមូលធនូបនីយកម្ម​មានសរុប​របស់​ធនាគារអេស៊ីលីដា មានចំនួនប្រមាណ ៧ទ្រីលានរៀល ឬក៏ប្រហាក់ប្រហែលនឹងប្រមាណ ១,៧៥ ប៊ីលាន​​ដុល្លារអាមេរិក ដែលទំហំនេះ ស្មើនឹងជិត ៣ដងនៃមូលធនូបនីយកម្ម ទីផ្សារសរុប នៅផ្សារមូល​បត្រកម្ពុជាបច្ចុប្បន្ន ដែលធ្វើឲ្យ​ទីផ្សារនេះ​កាន់តែមានភាពទាក់ទាញ​វិនិយោគិនបរទេស ជាពិសេស​វិនិយោគិន​ជាស្ថាប័ន ហើយនេះជាកត្តាមួយ​ដែលនឹងជួយជំរុញ​សកម្មភាពជួញដូរ​នៅលើ​ទីផ្សារមូលបត្រកម្ពុជា»។

សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង

បើតាម​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្សារមូលបត្រ​កម្ពុជា​បាននិងកំពុង​ក្លាយជាច្រក​ហិរញ្ញប្បទាន​មួយដ៏សំខាន់​សម្រាប់​​​ក្រុមហ៊ុន​ និងសហគ្រាស​ ដែលត្រូវការទុន​ ជួយគាំទ្រ​ដល់ការរីកចម្រើន​នៃវិស័យឯកជន​ ព្រមទាំង​ផ្ដល់​នូវបរិយាកាស​អំណោយផល​ដល់​អ្នកចូលរួម​ក្នុងទីផ្សារ​ទាំងឡាយផងដែរ។

គួរ​បញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា បានក្លាយជាក្រុមហ៊ុនចុះបញ្ជី​មូលបត្រកម្មសិទ្ធិទី៦ និងជាធនាគារពាណិជ្ជ​ដំបូងគេបង្អស់ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅ​ផ្សារមូលបត្រ​កម្ពុជា។ គិតត្រឹមពេល​គោះជួងប្រកាសពីការចុះបញ្ជីជាផ្លូវការ​នៅម៉ោង ៩ព្រឹក មានភាគហ៊ុន​របស់អេស៊ីលីដា​ចំនួន​​ ២.៩៥៤ ភាគហ៊ុន​ ដែលបានប្រកាសលក់ នឹងបាន​កើនឡើងដល់ជាង ៣.៥០០ ភាគហ៊ុន​ក្រោយបញ្ចប់កម្មវិធី​នាវេលាម៉ោង​ ១០​ព្រឹកមិញនេះ។

ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា​មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១២ក្រុមហ៊ុន ដែលក្នុងនោះមាន​ក្រុមហ៊ុនចុះបញ្ជី​លក់មូល​បត្រកម្មសិទ្ធិ (ជាភាគហ៊ុន) ចំនួន៦ និងក្រុមហ៊ុនចុះបញ្ជីលក់សញ្ញា    បណ្ណចំនួន ៦។ ក្រុមហ៊ុនទាំង ១២ នេះបានប្រមូលទុនពីផ្សារមូលបត្រ សរុបប្រមាណជាង ២៤០ លានដុល្លារអាមេរិក។

សកម្មភាពទីផ្សារ​ក៏មានការរីកចម្រើនជាងមុនច្រើន ដោយសន្ទស្សន៍ថ្លៃ​ភាគហ៊ុនបាន​កើនឡើងដល់ ៧៦១,៧៣ពិន្ទុនៅចុងឆ្នាំ២០១៩ ធៀបនឹងចុងឆ្នាំ២០១៨ ទំហំជួញដូរមធ្យម​ប្រចាំថ្ងៃ​បានកើនជាង ៥ដង​ពីចំនួន ១០៦,៨៨លានរៀល (ប្រហែល២៦.៧១៩ដុល្លារអាមេរិក)នៅក្នុង ឆ្នាំ២០១៨មកដល់​ចំនួន៦២៨,១៨លានរៀល (ប្រហែល១៥៧.០៤៥ដុល្លារអាមេរិក) ជាមធ្យមនៅក្នុងឆ្នាំ២០១៩។ រីឯគណនី​​ជួញដូរវិញ ​មានការកើនឡើងដល់ជាង ២ម៉ឺន ៥ពាន់​គណនី។

សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង

អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារំពឹងថា នឹងអាចក្លាយជា​ឧបករណ៍វិនិយោគ​ដ៏មានសក្តានុពល​តាមរយៈការ​ធ្វើពិពិធកម្មផលបត្រវិនិយោគសម្រាប់វិនិយោគិន ដូច​នៅក្នុងប្រទេស​ជិតខាង និងក្នុងតំបន់ និងអាចក្លាយជាទីផ្សារមួយដែលជួយកៀរគរទុន ផ្តល់ជម្រើសពិពិធកម្ម​ប្រភពទុនថ្មី​មួយទៀត​បន្ថែម​លើប្រភពទុន​ដែលមានស្រាប់ និងគាំទ្រដល់ការរីកចម្រើន​របស់ក្រុមហ៊ុនក្នុងស្រុកនានា ជួយបង្កើន​ប្រាក់ចំណូល​របស់ប្រជាពលរដ្ឋ ហើយនឹងជួយជម្រុញការអភិវឌ្ឍសេដ្ឋ​កិច្ច​ជាតិ។

សូមបញ្ជាក់ថា រហូតដល់​ចុងឆ្នាំឆ្នាំនេះ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ រំពឹងថា នឹងមាន​ក្រុមហ៊ុនចុះ​បញ្ជីចំនួន ២ទៀត ដែលអាច​មួយចុះបញ្ជី​លក់ភាគហ៊ុន និងមួយទៀត​ចុះបញ្ជី​លក់មូលបត្រ​បំណុល៕

None



អត្ថបទបន្ទាប់


បន្ទាប់ពីបានរស់នៅកម្ពុជា និងជួយយុវជនកម្ពុជាជាង ២ទសវត្សរ៍ បព្វជិត​ម្នាក់ប្រាប់ពីបំណងប្រាថ្នាតែមួយគឺ «ចង់បានសញ្ជាតិខ្មែរ»

លោក Albeiro Rodas ដែលមានឈ្មោះខ្មែរហៅថា លី សំណាង បានចូលមករស់នៅក្នុងទឹកដីកម្ពុជាជាង ២០ឆ្នាំមកហើយ។ ក្នុងជីវិតជាបព្វជិតក្នុងសាសនាកាតូលិក…

អគារ​ទីស្នាក់ការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា តម្លៃប្រមាណ ៤០លានដុល្លារ សង់ជិតរួចជាស្ថាពរហើយ

នៅតាមបណ្ដោយ​មហាវិថី ព្រះនរោត្តម នៅក្នុង​ទឹកដី​ខណ្ឌ​ចម្ការមន កណ្ដាល​រាជធានីភ្នំពេញ អគារ​ពណ៌​ ស ដ៏ធំ​ស្កឹមស្កៃ កំពុង​ផុសឡើង​ បង្អួតរាងគួរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ