អេស៊ីលីដា

បណ្ឌិត អ៊ិន ចាន់នី ៖ អេស៊ីលីដា កំពុង​ប្រែក្លាយ​ទៅ​រក​ធនាគារ ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា


ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជា ធ្លាប់បានប្រកាសថា ខ្លួននឹងលែងពង្រីកប្រតិបត្តិការតាមរយៈការបើកការិយាល័យទៀតហើយ ដោយងាកមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបវិញ។ ក្នុងន័យនេះ ធនាគារ​អេស៊ីលីដា មាន​គោលដៅ​ នឹងប្រែក្លាយ​ខ្លួន​ទៅជា​ធនាគារ​ឌីជីថល​ធំជាងគេ​នៅកម្ពុជា នាពេល​អនាគត​។ នេះបើតាមការបញ្ជាក់ពី ថ្នាក់ដឹកនាំកំពូលរបស់ធនាគារអេស៊ីលីដា។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា

លោកបណ្ឌិត អ៊ិន​ ចាន់នី អគ្គនាយក​ប្រតិបត្តិ​ធនាគាអេស៊ីលីដា បានឲ្យដឹងថា បើទោះបីជា ធនាគារ​​អេស៊ីលីដា បានចាប់យក​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប ឫ Fintech មកប្រើប្រាស់​នៅក្នុង​​ស្ថាប័ន​របស់ខ្លួន​ក្តី ក៏ស្ថាប័ននេះ ​មិនមាន​គម្រោង​នឹងកាត់បន្ថយ​បុគ្គលិក​ដែលមាន​ស្រាប់នោះដែរ គឺមាន​តែបណ្តុះ​​បណ្តាល​ដល់ធនធាន​​មនុស្ស ​របស់ខ្លួន​​ឲ្យមាន​ចំណេះដឹង បន្ថែម​លើបច្ចេកវិទ្យា​ទាំងនោះ​បន្ថែម​ទៀត។

លោកបណ្ឌិត បានបន្តថា មិនត្រឹមតែ​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា​នោះទេ ដែលត្រូវ​មានចំណេះដឹង​​បន្ថែម​ផ្នែកបច្ចេកវិទ្យា សូម្បី​តែអតិថិជន​ក៏ត្រូវតែ​ធ្វើការណែនាំ​ឲ្យចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឫ Fintech នេះដែរ ដើម្បីដើរ​ឲ្យទាន់នូវ​ការរីក​ចម្រើន​របស់​ពិភពលោក។

អគ្គនាយក​ប្រតិបត្តិ​ធនាគារ ​អេស៊ីលីដា រូបនេះ​ បានបញ្ជាក់​​បន្ថែមថា គម្រោង​យុទ្ធសាស្រ្ត​របស់​ធនាគា​នេះ  គឺធ្វើឲ្យ​ធនាគារ​ក្លាយទៅ​ជាធនាគារ​ឌីជីថល (Digital Bank) ដោយប្រើ​ប្រាស់​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប Fintech។​

នៅក្នុងឆ្នាំ២០១០ ធនាគារអេស៊ីលីដា បានដាក់​ឲ្យប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដំបូង​គឺ អេស៊ីលីដា យូនីធី (ACLEDA Unity) ហើយ​ប៉ុន្មានខែ​​ចុងក្រោយនេះ បានប្តូរឲ្យ​​មកប្រើ​ប្រាស់ អេស៊ីលីដា យូនីធី​ទាន់ចិត្ត​ ឬ​អេស៊ីលីដា​ទាន់ចិត្ត​វិញ ដោយ​បាន​បន្ថែមនូវ​មុខងារ​ប្រើប្រាស់ និងទូទាត់​ប្រាក់ កាន់តែទំនើប ហើយ​សម្បូរ​​បែប​​​ជាមុនទៀត។

យ៉ាងណាមិញ ក៏មាន​អតិថិជនមួយ​ចំនួន នៅមាន​ការព្រួបារម្ភ​ពីបញ្ហា និងហានិភ័យ​នានា ដែលកើត​មកពី​​ការប្រើប្រាស់​អេស៊ីលីដា យូនីធីទាន់ចិត្ត ឬអេស៊ីលីដា​ទាន់ចិត្តនេះ តែត្រូវ​បានលោក​បណ្ឌិត អ៊ិន ចាន់នី អះអាងថា ប្រតិបត្តិការ​នេះ គឺមិន​មាន​ហានិភ័យ​អ្វីទាំងអស់។ ពោលគឺ សុវត្ថិភាព​ពីព័ត៌មាន​សាច់ប្រាក់​របស់​អតិថិជន​ គឺ មាន​១០០ភាគរយ។

បែបនេះក្តី​បើតាម​ការបញ្ជាក់​ពីលោក​បណ្ឌិត អ៊ិន ចាន់នី ធនធាន​មនុស្ស​នៅតែ​ត្រូវការ ប៉ុន្តែ​ត្រូវតែ​ជាប្រភេទ​ធនធាន​មនុស្ស ដែលមាន​ចំណេះ​ជំនាញ​លើផ្នែក​បច្ចេកវិទ្យា ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​​​បច្ចេកវិទ្យា​ទំនើប​ទាំងនោះ ឲ្យបានកាន់​តែល្អ​ប្រសើរ​ថែមទៀត។

ទៅថ្ងៃអនាគត​ធនាគារ​អេស៊ីលីដា នឹងប្រែក្លាយ​ស្ថាប័ន​របស់​ខ្លួនឲ្យ​ទៅជា​ធនាគារ​ឌីជីថល ដោយមិន​ចាំ​បាច់​បើក​ការិយាល័យ​បន្តទៀតទេ តែអាច​បម្រើ​អតិថិជន​បានច្រើន និងងាយ​ស្រួល​ជាងមុន។ ជាគោល​ការណ៍​របស់​ធនាគារ​នេះ គឺបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​មិនមែន​សម្រាប់​តែខ្លួនឯង​នោះ តែសម្រាប់​ភាព រីកចម្រើន​ទាំង​អស់គ្នា៕

None



អត្ថបទបន្ទាប់


អាមេរិកថា ខ្លួនក៏មានក្ដីកង្វល់ដូចអឺរ៉ុបដែរ ជុំវិញរឿងដក EBA និងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាស្ដារស្ថានការណ៍ឡើងវិញ

ក្រោយពីសភាពអឹរ៉ុប បានចេញនូវសេចក្ដីសម្រេចមួយ អំពីការបើកនីតិវិធីឆ្ពោះទៅរកការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) កាល…

មហាសេដ្ឋី គិត ម៉េង បើកសម្ពោធសាងសង់អគារភ្លោះពាណិជ្ជកម្មកម្ពស់៦២ជាន់ ព្រឹកស្អែកនេះ

មហាសេដ្ឋីល្បី ឈ្មោះ និងមានឥទ្ធិពលខ្លាំងមួយរូប ក្នុងចំណោមមហាសេដ្ឋីគ្រាក់ៗ ខ្លាំងៗរាប់រយនាក់នៅក្នុងប្រទេសកម្ពុជា គឺមហាសេដ្ឋី គិត ម៉េង ប្រធាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ