បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ - អេស៊ីលីដាម៉ូបាល

មាន​ អេស៊ីលីដាម៉ូបាល ក្នុង​ទូរសព្ទដៃ ប្រៀបដូចមានធនាគារ​ក្នុងដៃរបស់អ្នក !


អេស៊ីលីដាម៉ូបាល ជាកម្មវិធី​ធនាគារ​នៅលើ​ទូរសព្ទ​ដៃរបស់ធនាគារ អេស៊ីលីដា ដែលជា​ធនាគារ​ពាណិជ្ជ​ដ៏ចំណាស់​និងធំជាងគេបំផុត​នៅកម្ពុជា ។ ឥឡូវនេះ លោក​អ្នក​អាច​ទាញ​យក អេស៊ីលីដាម៉ូបាល ប្រើ​ប្រាស់​ក្នុងទូរសព្ទដៃ និង​បង្កើត​គណនី​ដោយ​មាន​លេខ​ទូរសព្ទរបស់​អ្នក​ជា​លេខ​គណនី បាន​យ៉ាង​ងាយស្រួល និងរហ័សទាន់ចិត្ត ។
មាន​ អេស៊ីលីដាម៉ូបាល ក្នុង​ទូរសព្ទដៃ ប្រៀបដូចមានធនាគារ​ក្នុងដៃរបស់អ្នកដែរ!
ដោយ

សូមបញ្ជាក់ថា លេខ​ទូរសព្ទ​របស់អ្នក​ជា​លេខ​គណនី​ អេស៊ីលីដាម៉ូបាល ទោះជា​លេខ​ពិសេស (លេខ​ការ៉េ)ក្ដី គឺ​មិនតម្រូវ​ឲ្យអតិថិជន​បង់ប្រាក់ឡើយ ហើយ​ប្រតិបត្តិការ​នានានៅលើ​ អេស៊ីលីដាម៉ូបាល ក៏មិនគិត​ថ្លៃសេវាដែរ ។

លោកអ្នក​មិន​ចាំបាច់​ធ្វើ​ដំណើរទៅកាន់​ការិយាល័យ​ធនាគារទេ គឺ​គ្រានតែទាញ​យក (download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery រួច​ហើយ​បើក​គណនី​ជា​លេខ​ទូរសព្ទ​ផ្ទាល់ខ្លួន​របស់​អ្នក ប្រើប្រាស់​ដោយ​ខ្លួន​ឯង បានភ្លាមៗ ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ​ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជន​ក្នុង​ប្រើប្រាស់​គ្រប់​ពហុបំណង ដូចជា ការទូទាត់​ថ្លៃ​ទំនិញ ឬ​ទិញ​សម្ភារៈ​ប្រើប្រាស់​ ការ​ផ្ទេរ​ប្រាក់ ការ​ទទួល​ប្រាក់ ការ​បង់ថ្លៃ​ទឹក​ភ្លើង ការ​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ ការ​ទូទាត់ថ្លៃ​ទំនិញ​តាមរយៈ ស្កេនឃ្យូអរកូដ ។ល។ និង​ ។ល។ 

អេស៊ីលីដាម៉ូបាល គឺជា​និន្នាការ​ដ៏ពេញនិយម​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (FinTech) នៅកម្ពុជា ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​និងសាធារណជន​ជាច្រើន​លាននាក់ ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected]




អត្ថបទបន្ទាប់


ការសិក្សា ៖ វ៉ាក់សាំង Johnson & Johnson របស់អាមេរិក​ មានប្រសិទ្ធភាពខ្ពស់​​ប្រឆាំងនឹងកូវីដ-១៩បំប្លែងថ្មី «ឌែលតា»!

ព័ត៌មាន
វ៉ាក់សាំង​កូវីដ-១៩​ ដែល​ចាក់តែមួយដូស​ របស់​ក្រុមហ៊ុន Johnson & Johnson របស់​អាមេរិក ត្រូវបាន​គេរាយការណ៍ថា មានប្រសិទ្ធភាពខ្ពស់​​ប្រ…

កាន់តែងាយស្រួល​សម្រាប់​វិនិយោគិនបរទេស​ដើម្បី​ក្លាយ​ជាម្ចាស់​កម្មសិទ្ធិ​លំនៅដ្ឋាន​នៃ​គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ

ព័ត៌មាន
ទោះបីជា​វិបត្តិកូវីដ១៩​នៅបន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​ក៏ដោយ យើងសង្កេតឃើញថាកម្ពុជានៅតែមានសក្តានុពលសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ