ជាមួយនឹងបណ្ណនិម្មិត (Virtual Card) អេស៊ីលីដា អ្នកអាចបញ្ជាទិញទំនិញ-សេវាកម្ម, ផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញសង្គមផ្សេងៗ, កក់សំបុត្រយន្តហោះ ឬសណ្ឋាគារ តាមអនឡាញ ។ល។ ដែលចំណេញពេលវេលា និងកាត់បន្ថយចំណាយ ។
ការប្រើបណ្ណនិម្មិត អេស៊ីលីដា ជួយកាត់បន្ថយហានិភ័យផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់ អាចប្រើបានគ្រប់ទីកន្លែងទូទាំងពិភពលោក និងមានសុវត្ថិភាព ។
កាន់តែពិសេសជាងនេះទៀត ឥឡូវនេះ អ្នកអាចទទួលបានប្រាក់ត្រឡប់វិញ ១០$ រាល់ការទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗនៅលើអនឡាញ ទាំងក្នុងនិងក្រៅប្រទេស (សរុបចាប់ពី ៥០$) តាមបណ្ណនិម្មិត របស់ធនាគារ អេស៊ីលីដា ។
ការផ្តល់ជូននេះ មានប្រសិទ្ធភាពសម្រាប់ការទូទាត់ចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់អស់ពីស្តុក។ ទឹកប្រាក់ដែលទទួលបាន នឹងផ្តល់ជូនលោកអ្នកនូវដើមខែតុលា ឆ្នាំ២០២១ ដោយលក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្ត ។
គួរបញ្ជាក់ថា បណ្ណនិម្មិត អាចបង្កើតបាន ទាំងនៅតាមម៉ាស៊ីន អេធីអឹម (សូមពិនិត្យមើល ៖ https://acledabank.com.kh/sl/?vir3) និងទាំងនៅលើ អេស៊ីលីដាម៉ូបាល (សូមពិនិត្យមើល ៖ https://acledabank.com.kh/sl/?vir4) ៕