ធនាគារ-ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា

អ្នកប្រើប្រាស់ ៖ មាន អេស៊ីលីដាម៉ូបាល ដូចមាន​កាបូបលុយជាប់ខ្លួនអ៊ីចឹងដែរ !


ខណៈ​ដែល​​បច្ចេកវិទ្យាធនាគាររីកលូត​លាស់​យ៉ាង​ឆាប់រហ័ស និងក្នុង​បរិបទ​នៃ​​ការឆ្លងរាលដាល​​ជំងឺកូវីដ-១៩ និន្នាការថ្មីមួយ​​ក៏បាន​ផុសឡើងនិងមានសន្ទុះ​យ៉ាងខ្លាំងក្លា ៖ ការទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ។ អេស៊ីលីដាម៉ូបាល ដែល​ជាកម្មវិធីធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា គិតត្រឹមខែសីហា ឆ្នាំ​២០២១នេះ មានអ្នកប្រើប្រាស់​ជាង ២លាននាក់ហើយ ។
អតិថិន​ទូទាត់​ថ្លៃសម្លៀកបំពាក់​ដោយ Scan QR តាម​ អេស៊ីលីដាម៉ូបាល នៅហាង​លក់សម្លៀកបំពាក់មួយ នៅភ្នំពេញ ។
ដោយ

អ្នកស្រី ហំ ផានិត ជាបុគ្គលិក​បម្រើ​ការងារនៅក្រុមហ៊ុន​ឯកជន​មួយ នៅរាជធានីភ្នំពេញ គឺជា​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ជាច្រើនឆ្នាំមកហើយ ។ អ្នកស្រី​ថា សព្វថ្ងៃ ទៅណាមកណា អ្នកស្រី​ប្រើប្រាស់​តែ អេស៊ីលីដាម៉ូបាល ទេ ពីព្រោះវាងាយស្រួលប្រើប្រាស់​សម្រាប់​ការទូទាត់ប្រាក់សព្វបែបយ៉ាង និងមិន​ចាំបាច់​យក​កាបូប​លុយ​តាមខ្លួនទេ ។ 

អ្នកស្រី ហំ ផានិត និយាយរៀបរាប់យ៉ាងដូច្នេះថា «​រាល់ការបញ្ចូលលុយ​ក្នុងទូរសព្ទ គ្រប់ប្រព័ន្ធ មិនថា​សម្រាប់ទូរសព្ទ​ខ្លួន​ឯង ទូរសព្ទ​របស់​ឪពុកម្ដាយ ខ្ញុំ​ប្រើតែ អេស៊ីលីដាម៉ូបាល ទេ។ មួយវិញទៀត នៅ​ពេល​ទៅផ្សារទិញ​ទំនិញ ភាគច្រើន​ ខ្ញុំ​មិន​សូវ​យក​កាបូប​លុយ​ទៅទេ ខ្ញុំ​ប្រើ​តែ​ អេស៊ីលីដាម៉ូបាល ស្កែន ឃ្យូរ អ កូដ ។ លើសពីនេះទៀត ខ្ញុំប្រើ App អេស៊ីលីដាម៉ូបាល សម្រាប់​ការផ្ទេរ​លុយចេញចូល ងាយស្រួល ចំណេញពេលវេលា» ។ 

លោកអ្នក​នាង​អាច​ទាញយក (download) កម្មវិធី អេស៊ីលីដាម៉ូបាល (Acleda Mobile) តាមរយៈ App Store, Play Store និង App Gallery រួច​ហើយ​បើក​គណនី​ជា​លេខ​ទូរសព្ទ​ផ្ទាល់ខ្លួន​របស់​អ្នក ប្រើប្រាស់​ដោយ​ខ្លួន​ឯង បានភ្លាមៗ ៕ 




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ ជិត១លាននាក់ហើយ!

កម្ពុជាបានសម្រេចបានការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំបានប្រមាណជិត១លាននាក់ ដោយក្នុងនោះ អ្នក…

អាមេរិក​​អនុម័ត​ឲ្យ​ប្រើ​​ពេញលេញ​ហើយ សម្រាប់​វ៉ាក់សាំង Pfizer-BioNTech

ទីបំផុត ស្ថាប័ន​​គ្រប់គ្រងចំណីអាហារនិងឱសថ (FDA) របស់​សហរដ្ឋអាមេរិក​ បាន​ផ្ដល់​ការអនុម័ត​ឲ្យប្រើ​ពេញលេញ ដល់​វ៉ាក់សាំងកូវីដ-១៩ Pfizer…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ