ហិរញ្ញប្បទាន ADB សម្រាប់កម្ពុជា

ADB ផ្ដល់ហិរញ្ញប្បទាន ៩០ លានដុល្លារអាមេរិកបន្ថែមទៀត ដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍កម្មវិធីសំខាន់ចំនួន ២


ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី ៣០ តុលាកន្លងទៅនេះ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ២ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ដែលមានចំនួនទឹកប្រាក់សរុប៩០ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម អុនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី សុនីយ៉ា ឌូរ៉ានី ជេមែល នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា។
ADB ផ្ដល់ហិរញ្ញប្បទាន ៩០ លានដុល្លារអាមេរិកបន្ថែមទៀត ដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍កម្មវិធីសំខាន់ចំនួន ២
ដោយ

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បាន​ឲ្យដឹងថា ទឹកប្រាក់​ហិរញ្ញប្បទាន​ចំនួន ៩០ លាន​ដុល្លារអាមេរិក ដែលបានមកពី​ធនាគារអភិវឌ្ឍន៍អាស៊ីនេះ នឹង​យកទៅ​ប្រើប្រាស់​លើកម្មវិធី​អភិវឌ្ឍន៍​ចំនួន ២ គឺ​កម្មវិធី អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ប្រកបដោយបិរយាប័ន្ន និង​កម្មវិធី​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជនបទ ជំហានទី​៣។ ក្នុងនោះដែរ សម្រាប់​កម្មវិធី អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយបរិយាប័ន្ន គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​អស់ ៤០ លាន​ដុល្លារអាមេរិក និងកម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យ​ជនបទ ជំហានទី៣ គ្រោងចំណាយ​ទឹកប្រាក់​អស់ ជាង ៥៥ លាន​ដុល្លារអាមេរិក។ 

បើតាម ការគូសបញ្ជាក់​របស់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ឲ្យដឹងថាក្នុង​ កិច្ចសហប្រតិបត្តិការ​ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបាន​ផ្ដល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ​សរុប​ចំនួន ប្រមាណ​ជាង ៣ពាន់ ៣រយ លាន​ដុល្លារអាមេរិក ដោយគិតបញ្ចូល​ទាំងកិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ដែលបាន​ចុះ​ហត្ថលេខា​ថ្មីៗនេះ។

ក្នុងនោះដែរ ឥណទាន សម្បទាន​មានទឹកប្រាក់​សរុប​ចំនួន ប្រមាណ ជាង​២ ពាន់ ៨រយ លាន​ដុល្លារអាមេរិក សម្រាប់​អនុវត្ត​កម្មវិធី​គម្រោងចំនួន ១១២ និងហិរញ្ញប្បទាន​ឥតសំណង​មាន​ទឹកប្រាក់សរុប​ចំនួន​ប្រមាណ​៥០០ លាន​ដុល្លារអាមេរិក សម្រាប់​អនុវត្ត​កម្មវិធី និងគម្រោង​ចំនួន ៥៧៕ 

None



អត្ថបទបន្ទាប់


ទីបំផុត! ចិន បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ 5G ជាផ្លូវការហើយ!

បណ្ដាញ 5G ដែលត្រូវបានពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ និងរង់ចាំប្រើប្រាស់យ៉ាងអន្ទះសារនោះ នៅទីបំផុតប្រទេសចិន បានសម្រេចដាក់សម្ពោធឲ្…

អ្នកជំនាញ៖ ខេត្តចំនួន៦ នៅកម្ពុជាកំពុងមានសក្តានុពលវិនិយោគក្នុងវិស័យសំណង់

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការអះអាងថា ខេត្តដែលកំពុងមានសក្តានុពលក្នុងការ វិនិយោគលើវិស័យអចលនទ្រព្យ និង សំណង់បន្ទាប់ពីរាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ