អាស៊ាន

រឿងអាស្រូវរត់ពន្ធសាច់នៅថៃ និងវៀតណាមបង្កការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារនៅទូទាំង អាស៊ាន រួមទាំង​កម្ពុជា


សាច់រាប់ពាន់តោនដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពត្រូវបានអាជ្ញាធររឹបអូសជាបន្តបន្ទាប់នៅថៃ និងវៀតណាម ដោយបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាពចំណីអាហារ ដែលប្រជាជនកំពុងបរិភោគ​រួមទាំង​នៅ​កម្ពុជាផងដែរ។ រាប់ចាប់ពីសាច់ជ្រូកឆ្លងជំងឺ សាច់មាន់បង្កកនាំចូលខុសច្បាប់ រហូតដល់សាច់នាំចូល​លំដាប់ខ្ពស់ ដែលលាក់បាំងប្រភពដើម អាជ្ញាធរកំពុងជួបការលំបាក​យ៉ាងខ្លាំងក្នុងការទប់ស្កាត់ផលិតផលទាំងនេះមិនឱ្យហូរចូលទីផ្សារ និងភោជនីយដ្ឋាន។ បញ្ហានេះ ក៏កំពុងបង្ហាញពីចន្លោះប្រហោង​ក្នុងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅទូទាំងតំបន
ASIAN
ដោយ

កាល​ពីថ្ងៃទី២១ ខែតុលា ប៉ូលិសវៀតណាមបានបើកប្រតិបត្តិការបង្ក្រាបបណ្តាញរត់ពន្ធសាច់មួយក្រុមនៅក្នុងខេត្តដុងណៃ​ ជាប់សង្ស័យថា បានចែកចាយសាច់ជ្រូកតម្លៃថោកប្រមាណ៤០០តោន ដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅឱ្យអ្នកទិញក្នុងស្រុក។ ទោះបីជាជំងឺនេះមិនឆ្លងដល់មនុស្សក៏ដោយ ក៏វាអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យចិញ្ចឹមជ្រូក។

ដោយឡែកនៅប្រទេសថៃ អាជ្ញាធរបានរឹបអូសសាច់ទ្រូងមាន់បង្កកចំនួន២៦តោនពីរថយន្តដឹកទំនិញពីរគ្រឿងនៅជិតទីក្រុងបាងកកកាលពីថ្ងៃទី២៨ ខែតុលា។ សាច់មាន់ទាំងនេះត្រូវបានដឹកជញ្ជូនដោយប្រើលិខិតអនុញ្ញាតក្លែងក្លាយ ហើយមានគោលដៅទៅកាន់ខេត្តសុងក្លា ដែលស្ថិតនៅជិតព្រំដែនម៉ាឡេស៊ី។
មិនតែប៉ុណ្ណោះកាលពីថ្ងៃទី២៥ ខែតុលា មន្ត្រីគយថៃ ក៏បានរឹបអូសសាច់នាំចូលពីប្រទេសបារាំងចំនួន ២តោន រួមមានសាច់ជ្រូកព្រៃ សាច់ក្រួច សាច់ព្រាប សាច់គោប្រឡាក់អំបិល និងសាច់ក្រកសាឡាមី (Salami) ដែលត្រូវបានប្រកាសកុហកថា​ ជាគ្រឿងសមុទ្រ​។ មន្ត្រីថៃបានព្រមានថា ការនាំចូលសាច់ខុសច្បាប់អាចនាំឱ្យជំងឺសត្វឆ្លងរាលដាល បង្កការគំរាមកំហែងដល់វិស័យបសុសត្វ និងបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

អ្នកជំនាញសុវត្ថិភាពចំណីអាហារក៏បានលើកឡើងដែរថា សាច់ដែលរត់ពន្ធភាគច្រើនមិនបានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ដូចជាការធ្វើតេស្តរកជំងឺឆ្លង សារធាតុគីមី និងការរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវនោះឡើយ។ សារព័ត៌មាន South China Morning Post បានផ្សា​យថា បញ្ហានេះមិនមែនកើតមានតែនៅថៃ និងវៀតណាមនោះទេ ព្រោះកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏តែងតែមានការរឹបអូសសាច់រត់ពន្ធ និងសាច់ខូចគុណភាពជាបន្តបន្ទាប់ផងដែរ។

អ្នកជំនាញព្រមានថា ប្រព័ន្ធតាមដានប្រភពដើម និងខ្សែច្រវាក់ផ្គត់ផ្គង់ចំណីអាហារដែលនៅមានចន្លោះប្រហោងកំពុងធ្វើឱ្យពិបាកធានាថា សាច់ដែលដាក់លក់នៅលើទីផ្សារ និងដាក់លើតុអាហាររបស់ប្រជាជនមានប្រភពច្បាស់លាស់ និងមានសុវត្ថិភាពពិតប្រាកដ៕




អត្ថបទបន្ទាប់


បក្សកុម្មុយនីស្តចិនបានសម្រេចបណ្តេញមន្ត្រីជាន់ខ្ពស់ចំនួន៣៣រូបចេញពីបក្ស

កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ត្រូវបានបិទបញ្ចប់ជាមួយ…

ឯកឧត្តម វង្សី វិស្សុត៖ ការពារប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរត្រូវឈរលើភស្តុតាងវិទ្យាសាស្ត្រ និងប្រភពច្បាស់លាស់

ការការពារ និងលើកតម្កើងវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ត្រូវតែអភិវឌ្ឍដោយឈរលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ