កំណើន​សេដ្ឋកិច្ច​កម្ពុជា

ព្យាករណ៍៖ សេដ្ឋកិច្ចកម្ពុជា​រក្សាបានកំណើន ៧% នៅឆ្នាំ២០១៩ ខណៈការប្រឈមហានិភ័យមានខ្ពស់


ក្នុងខែ តុលាឆ្នាំ២០១៩នេះ ស្ថាប័នអន្តរជាតិធំៗចំនួន៣ គឺ ធនាគារ អភិវឌ្ឍន៍អាស៊ី ធនាគារ ពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ បានចេញរបាយការណ៍របស់ខ្លួន បន្តបន្ទាប់គ្នា ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា នឹងនៅតែរក្សាបានក្នុងកំណើន៧% នៅឆ្នាំ២០១៩នេះ ដែលនេះ វាបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា សេដ្ឋកិច្ចកម្ពុជា នៅតែខ្លាំង រឹងមាំដដែលទេ បើទោះបីជាកត្តាប្រឈមចំពោះហានិភ័យ កំពុងកើតមានកាន់តែខ្ពស់យ៉ាងណាក៏ដោយ។
ការព្យាករ៖ សេដ្ឋកិច្ចកម្ពុជារក្សាបានកំណើន ៧% នៅឆ្នាំ២០១៩ ខណៈការប្រឈមហានិភ័យមានខ្ពស់
ដោយ

ព្យាករណ៍​ររបស់​ស្ថាប័នអន្តរជាតិ​ទាំង៣ ខាងលើនេះ គឺធ្វើឡើង​ដោយផ្អែក​ទៅលើ​អំនះអំណាង​​ផ្សេងៗគ្នា។ ​។ ទោះយ៉ាង​របាយការណ៍ របស់ស្ថាប័ននីមួយៗ ក៏បាន​បង្ហាញថា សម្រាប់​កត្តា​ប្រឈម ក្នុងការលូតលាស់​សេដ្ឋកិច្ច​របស់កម្ពុជា ក៏នៅតែមាន​កាន់តែខ្ពស់ និងគួរឲ្យ​តាមដាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​ផងដែរ។

របាយការណ៍​របស់​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ IMF ដែលបាន​ចេញផ្សាយ​ថ្មីនេះ បាន​គូសបញ្ជាក់ថា សេដ្ឋកិច្ច​កម្ពុជា ក្នុងឆ្នាំ ២០១៩ នៅតែសម្រេចបាន​កំណើន​រឹងមាំ ក្នុងអត្រា​៧% ដែលត្រូវបានគាំទ្រ​ដោយ​ការបន្តកំណើន​នៃការនាំចេញ និងវិស័យសំណង់ ខណៈដែល​អតិផរណា​ត្រូវបាន​រក្សា​ឲ្យស្ថិតនៅ​ក្នុងកម្រិតទាប ប្រមាណ ២,៥%។ ទន្ទឹម​នឹងនេះ ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ នៅតែបន្ត​ស្ថិត​ក្នុង​ភាពល្អប្រសើរ ស្របពេលដែល​បំណុល​សាធារណៈ​ ក៏ស្ថិត​នៅក្នុងកម្រិត​ហានិភ័យទាប​ អាចគ្រប់គ្រងបាន។ 

ទោះយ៉ាងណា ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ក៏បាន​បញ្ជាក់ដែរថា សេដ្ឋកិច្ច​កម្ពុជា ក៏កំពុង​ប្រឈម​នឹង​ហានិភ័យខ្ពស់​ជាងមុន ដែលបណ្ដាលមកពី ការកើនឡើង​ភាពតានតឹង​នៃសង្គ្រាមពាណិជ្ជកម្ម និងលទ្ធភាព​នៃការ​ដក​ប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់​ការនាំទំនិញទៅអឺរ៉ុប ដែលវា​អាចនឹង​ជះឥទ្ធិពល​អវិជ្ជមាន​ ដល់សេដ្ឋកិច្ច​កម្ពុជាគួរឲ្យកត់សម្គាល់។

របាយការណ៍​នោះ បាន​កត់សម្គាល់ទៀតថា ហានិភ័យ​ចំពោះសេដ្ឋកិច្ច​កម្ពុជា​មួយទៀតនោះ គឺអាច​កើតឡើង​នៅ​ក្នុងវិស័យ​ហិរញ្ញវត្ថុ តាមរយៈ​ការ​ផ្តល់​ឥណទាន​​ប្រមូល​ផ្តុំ​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​និង​សំណង់ ដែលវា​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ប្រហែល ២៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩។

របាយការណ៍  ក៏បាន​បញ្ជាក់ទៀតថា ការ​ខ្ចី​ភាគ​ច្រើន​ដោយ​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ នៅតែ​មិន​មាន​ការត្រួត​ពិនិត្យ​និង​គ្មាន​ការ​គ្រប់គ្រង ហើយ​ទិន្នន័យ​ផ្លូវការ​ស្តីពី​តម្លៃ​អចលនទ្រព្យ​នៅមិន​ទាន់​ មាននៅ​ឡើយ​ដែរ។

គួរបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ច​របស់កម្ពុជា កាលពីឆ្នាំ២០១៨ ត្រូវបាន​ប៉ាន់ប្រមាណថា មានកំណើន​ខ្ពស់ រហូតដល់ទៅ ៧,៥% ដោយរុញពីក្រោយដោយសន្ទុះនៃ​កំណើន​ការ​នាំចេញខ្ពស់។ បើតាម​ព្យាករណ៍​​​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងស្ថាប័នរូបិវត្ថុអន្តរជាតិ ឃើញថា សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២០ ខាងមុខ អាចនឹង​មានការថយចុះ​មកវិញ​ ពោលគឺ មកនៅត្រឹមតែ ៦,៨% ដោយសារតែ​ការថយចុះ​កំណើន​នៃសេដ្ឋកិច្ច​សកល៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន​តូតាល់​កាំបូត បើក​“យុទ្ធនាការ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ”

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ យោង​តាម​យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន តូតាល់កាំបូត បានរៀបចំសិក្ខាសាលាស្តីពីការដឹកជញ្ជូ…

ជីប ម៉ុង ពង្រីកមហិច្ឆតាកាន់តែធំ ដោយទិញយកសិទ្ធិគ្រប់គ្រងទាំងស្រុង របស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ

ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប និងបានវិនិយោគអភិវឌ្ឍន៍អចលនទ្រព្យ នៅកម្ពុជា បានសម្រេចទិញយកសិទ្ធិគ្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ