

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជានាយកគម្រោង, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងអំពីគម្រោង ACSEP ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានបន្ថែម។

ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម ដល់សហគ្រាសកសិ-ឧស្សាហកម្ម សហគមកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ជាពិសេសសហគ្រាសផលិត ដែលមានបំណងស្វែងរកទុនបន្ថែមសម្រាប់គាំទ្រផែនការអាជីវកម្មរបស់ខ្លួន។

ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋបាលមូលដ្ឋាន, ស្ថាប័នហិញ្ញវត្ថុដៃគូ, សហគ្រាសកសិ-ឧស្សាហកម្ម, សហគមកសិកម្ម ក៏ដូចជាកសិករចិញ្ចឹមមាន់ ដែលអញ្ជើញមកពីខេត្តកំពង់ចាម កំពង់ធំ និងខេត្តត្បូងឃ្មុំផងដែរ និងមានអ្នកចូលរួមសរុបចំនួន ១៤០ រូប៕