ផ្សារទំនើប

ក្រុមហ៊ុនផ្សារទំនើបអ៊ីអនជប៉ុន រំពឹងថា ផ្សារអ៊ីអន៣នៅកម្ពុជា នឹងជួយជំរុញដល់គោលដៅចំណូល១ពាន់លានដុល្លារ នៅឆ្នាំ២០២៥


ក្រុមហ៊ុនផ្សារទំនើប AEON របស់ជប៉ុន បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ទាក់ទងនឹងវត្តមានរបស់ផ្សារទំនើប AEON 3 ដែលកំពុងសាងសង់នៅកម្ពុជា ថានឹងចាប់យកចំណែកទីផ្សារដ៏ធំសម្បើមនៅកម្ពុជា ដើម្បីចូលរួមជំរុញគោលដៅប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលរំពឹងថា នឹងកើនដល់១ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Asian Nikkei Review។
គម្រោងប្លង់​ផ្សារទំនើបអ៊ីអន ទី៣
ដោយ

គម្រោងផ្សារ​ទំនើប​អ៊ីអនម៉ល​ទី ៣​នៅកម្ពុជា បានក្លាយ​ជាគម្រោងធំមួយ នៅក្នុងផែនការ​យុទ្ធសាស្រ្ត​ពង្រីក​សក្តានុពល​នៅក្នុង​តំបន់ ហើយវាបាន​ចូលរួមចំណែក​ដល់ការពង្រីក​ចំណូល​នៅក្រៅប្រទេស​របស់ ក្រុមហ៊ុន​ជប៉ុនមួយ​នេះ ដែលគ្រោងនឹង​បង្កើន​ប្រាក់ចំណូល​ប្រតិបត្តិការ​របស់ខ្លួន​ពី ៥៨០លាន​ដុល្លារ​អាមេរិក នៅក្នុងឆ្នាំ​ ២០១៩ ឲ្យកើន​ដល់ជិត ១ពាន់លាន​ដុល្លារ​អាមេរិក នៅក្នុងឆ្នាំ ២០២៥ ពោលគឺ ពង្រីក​ប្រាក់ចំណូល​ពីអាជីវកម្ម​ក្រៅប្រទេស​ឲ្យកើន​ពី ១២% ទៅ ៣៥%។

បើតាមរបាយការណ៍​របស់ ផ្សារទំនើបអ៊ីអន បានគូស​បញ្ជាក់ថា ផ្សារទំនើប​អ៊ីអន​ទី ២ ដែលបាន​វិនិយោគនៅ​ក្នុងឆ្នាំ ២០១៨កន្លងទៅ មានទុនវិនិយោគ​ជាង​ ១២០លានដុល្លារអាមេរិក គឺជាផ្សារ​ទំនើប​លក់រាយ​ធំជាងគេ​នៅក្នុងតំបន់ ហើយចំពោះ​សាខាទី ៣ ដែលគ្រោង​នឹងបញ្ចប់នៅ​ឆ្នាំ ២០២៣ គឺធំជាងនេះ​ទៅទៀត។

ផ្សារទំនើបអ៊ីអនទី ៣ ដែលមាន​ផ្ទៃក្រឡា ១៧ម៉ឺនម៉ែត្រការ៉េ ត្រូវបានសាងសង់​ឡើង ដោយក្រុមហ៊ុន​ Hyundai Engineering ​នៅក្នុងគម្រោង​អភិវឌ្ឍន៍​ទីក្រុងរណប ​ING City ដែលក្នុងនោះ មានការអភិវឌ្ឍ​សាងសង់​ផ្សារទំនើប​ធំៗ​ចំនួន ២ ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងផ្សារទំនើប​របស់ ក្រុមហ៊ន ជីប ម៉ុង ផងដែរ។

បើតាមអ្នកជំនាញ​អចលនវត្ថុ ដែលបានអះអាង​ប្រាប់​សារព័ត៌មាន​ Nikkei បានគូស​បញ្ជាក់ថា អ្នកអភិវឌ្ឍន៍​ក្នុងស្រុក បានមើលឃើញពី ​ឱកាសនៃការចាប់​ចំណែក​ទីផ្សារ​ក្នុងស្រុក ដោយពួកគេ ចាប់ផ្តើម​សាងសង់​គម្រោង​ផ្សារធំៗ និងយីហោ​ផ្ទាល់ខ្លួន ដែលគ្រោងនឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយវា​នឹងធ្វើឲ្យ​ការផ្គត់ផ្គង់​ផ្សារទំនើប​នៅកម្ពុជា កាន់តែគ្រប់គ្រាន់ និងអាចលើស​ពីតម្រូវការ បើសិនជា ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​រងឥទ្ធិពលពី​វិបត្តិ​មេរោគកូវីដ-១៩ ក្នុងរយៈពេលយូរ។

គួររម្លឹកបន្តិចថា កាលពីចុងឆ្នាំ​ ២០១៩កន្លងទៅ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​ជាស្ថាពរលើ គម្រោង​វិនិយោគសាងសង់ ផ្សារទំនើប អ៊ីអន សាខាទី ៣ ដែលចាប់ផ្តើម​ជាមួយទុន​វិនិយោគ​ប្រមាណ ២៩០លាន​ដុល្លារអាមេរិកនោះ ដែលនឹង​លេចរូបរាង តាមបណ្តោយ​មហាវិថីសម្តេច តេជោ ហ៊ុន សែន ឬហៅថា ផ្លូវ ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាឡុង ៣ សង្កាត់ចាក់​អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ៕

None



អត្ថបទបន្ទាប់


គោលដៅទទួលទេសចរ​អន្តរ​ជាតិ ៤០លាននាក់​របស់ថៃ ត្រូវការពេលវេលាច្រើនឆ្នាំទៅមុខទៀត ដើម្បីសម្រេចបាន

ដើម្បីអាចសម្រេចគោលដៅស្រូបទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានដល់៤០ លាននាក់ ប្រទេសថៃ នឹងត្រូវការពេលវេលាច្រើនឆ្នាំមុខទៀត ទម្រាំដលស្ថានការណ៍សេដ្ឋកិច្…

ចិនបើកទីក្រុងវូហាន​ទទួលភ្ញៀវទេសចរឡើងវិញហើយ!

ទីក្រុងវូហាន ដែលជាទីក្រុងមួយមានការផ្ទុះកើតឡើងនូវករណីឆ្លងមេរោគកូវីដ-១៩ ដំបូងគេបង្អស់ និងបានបន្ដរីកសាយភាពនៅទូទាំងប្រទេសចិន រួមទាំងពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ