ផ្ទះតម្លៃសមរម្យ

ផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge បញ្ចុះតម្លៃប្រាក់កក់មកត្រឹម៥%


ក្រុមហ៊ុន World Bridge ដែលជាម្ចាស់គម្រោងផ្ទះតម្លៃសមរម្យ បានប្រកាសថា ក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ប្រាក់កក់ត្រឹមតែ៥ភាគរយប៉ុណ្ណោះ ដើម្បីបន្ធូរបន្ថយបន្ទុកចំពោះអតិថិជន ជាពិសេសមន្រ្តីរាជការក្រីក្រ។
នេះជាផ្ទះគំរូពិតនៃគម្រោងលំនៅស្ថានសមរម្យ
ដោយ

បើតាមសេចក្តីប្រកាសខាងលើ បន្ទាប់ពីអតិថិជនបង់ប្រាក់កក់ ៥ ឬ ១០ភាគរយនៃតម្លៃផ្ទះរួចហើយ អតិថិជនអាចបង់បង្រ្គប់ប្រាក់កក់ឲ្យគ្រប់ចំនួន ២០ភាគរយ ឬ ២៥ភាគរយ ឬ ៣០ភាគរយ នៃតម្លៃផ្ទះ រហូតដល់រយៈពេល២៤ខែ ដោយគ្មានការប្រាក់។ មានន័យថា អតិថិជន ត្រូវបានប្រាក់កក់ចន្លោះ ពី១០៥ដុល្លារអាមេរិក ទៅ ២៤៤ដុល្លារអាមេរិកក្នុងមួយខែ អាស្រ័យតាមតម្លៃផ្ទះ និង ជម្រើសប្រាក់កក់។ 

ដោយឡែក ទឹកប្រាក់នៅសល់៨០ភាគរយ ឬ ៧៥ភាគរយ ឬ ៧០ភាគរយទៀត អតិថិជនត្រូវសុំកម្ចីពីធនាគារ និងបង់បន្តជាមួយធនាគារ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ដែលទទួលបានសិទ្ធិលក់គម្រោងនេះ បានប្រាប់ក្រុមអ្នកកាសែតថា ចាប់តាំងពីដំណើរការលក់ផ្ទះពីថ្ងៃទី២៧ មករា រហូតមកថ្ងៃនេះ ក្រុមហ៊ុនលក់បានជាង១១ភាគរយ ស្មើជាង២៥០ផ្ទះ ក្នុងចំណោមផ្ទះទាំងអស់២៤៥៧ផ្ទះ ដែលបានសាងសង់។  

លោកឧកញ៉ាបន្តថា បញ្ជីឈ្មោះអតិថិជន ដែលជាមន្រ្តីរាជការជាប់ឈ្មោះ មន្រ្តីរាជការបម្រុង និងអ្នកមិនមែនជាមន្រ្តីរាជការ គឺក្រុមហ៊ុនបានជ្រើសរើស ដើម្បីឲ្យពួកគេមានសិទ្ធិទិញលំនៅស្ថាននេះ។

លោកឧកញ៉ាបន្ថែមថា អតិថិជន ដែលត្រូវបានជ្រើសរើសមានចំនួន៣ពាន់នាក់ ក្នុងនោះអ្នកជាប់ក្នុងបញ្ជីមានសិទ្ធិទិញផ្ទះ មានចំនួន ២៤៥៧ នាក់ ចំណែកចំនួននៅសេសសល់ គឺជាអ្នកមានសិទ្ធិបម្រុង។ លោកឧកញ៉ា បានអំពាវនាវដល់អ្នកមានសិទ្ធិទិញផ្ទះ សូមប្រញាប់មកបំពេញឯកសារ​​ទិញលក់ និងបង់ប្រាក់កក់ឲ្យបានមុនថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។ បើសិនអតិថិជនខកខានមិនបានអញ្ជើញតាមកាលបរិច្ឆេទនេះទេ ក្រុមហ៊ុននឹងផ្តល់សិទ្ធិអាទិភាពនេះដល់អតិថិជនបន្ទាប់។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ថ្លែងប្រាប់អ្នកកាសែត

លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនបានស្រាវជ្រាវរកឃើញថា អ្នកត្រូវការផ្ទះភាគច្រើន គឺអ្នកមានគ្រួសារហើយ ឯអ្នកនៅលីវមិនសូវត្រូវការទិញផ្ទះនោះទេ គាត់ត្រូវការយកលុយវិនិយោគលើអ្វីផ្សេងៗ។ មន្រ្តីរាជការដែលធូរធារហើយ យើងអត់លក់ឲ្យទេ យើងលក់ឲ្យមន្រ្តីរាជការដែលមិនធូរធារ ហើយត្រូវការជម្រកពិតប្រាកដ។ ហើយអ្នកនៅលាវ និងអ្នកទិញទុកជួល ឬលក់បន្ត ក៏យើងអត់លក់ឲ្យដែរ។  យើងមានគោលការណ៍ មានគម្រោងផ្តល់ជម្រកសមរម្យដល់មន្រ្តីរាជការក្រីក្រ និងប្រជាជនទូទៅ»។

ផ្ទះតម្លៃសមរម្យមានទីតាំងស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ លោកឧកញ៉ា នួន រិទ្ធី ថ្លែងថា៖ «ទីតាំងផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន World Bridge មានចម្ងាយប្រហែល៥គីឡូម៉ែត្រពីព្រលានយន្តហោះថ្មី ហើយតម្លៃដីនៅទីនោះថ្លៃ ព្រោះ ពីមុនដីមួយម៉ែត្រការ៉េនៅលើផ្លូវជាតិ៥០ដុល្លារ តែឥឡូវមួយម៉ែត្រការ៉េ១៥០ទៅ២០០ដុល្លារ។ ដូច្នេះ បងប្អូននៅតែទទួលបានតម្លៃពិសេសដែលមិនធ្លាប់មាន ព្រោះ យើងមិនលក់ដូរតាមទីផ្សារនោះទេ តែយើងរក្សាតម្លៃ ដែលបានប្រកាសកន្លងមក ព្រោះ វាជាលក្ខខណ្ឌពិសេស»។

នេះជាសេចក្តីប្រកាសរបស់ក្រុមហ៊ុន World Bridge
None



អត្ថបទបន្ទាប់


មុនទិញទំនិញ ផ្នត់គំនិត​អ្នកមាន គេមិនគិតពីតម្លៃទេ តែគេគិតពីគុណភាព

«លំដាប់អ្នកមានមែនទែន គេលែងគិតពីតម្លៃប៉ុន្មានហើយ ប៉ុន្តែ គេគិតពីផលិតផលល្អ និង មានគុណភាព ដែលមិនប៉ះពាល់ដល់សុខភាព»។ នេះជាការលើកឡើងរបស…

CIRCLE K ដ៏​ល្បី​របស់​អាមេរិក​ចូល​កម្ពុជា​ហើយ! ខណៈ 7-Eleven ស្ងាត់​បាត់​ដំណឹង!

ម៉ាក​សញ្ញា​ដ៏​ល្បី​របស់​អាមេរិក គឺ​ម៉ាត CIRCLE K ដែល​មាន​សាខា​រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភព​លោក​នោះ បាន​ប្រកាស​ចូល​ខ្លួន​ក្នុង​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ