រដ្ឋមន្ត្រីការបរទេសចិនត្រូវបានដកដំណែង!

ក្រោយត្រូវប្ដូរតំណែងថ្មី លោក វ៉ាង យី អំពាវនាវឱ្យមានកិច្ចសន្ទនា និងសហប្រតិបត្តិការរវាងចិន និងអាមេរិក


មន្ត្រីការទូតកំពូលរបស់ចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងចាប់តាំងពីលោកទើបតែត្រូវបានតែងតាំងជាប្រធានការិយាល័យកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តចិនថា ប្រទេសចិននិងសហរដ្ឋអាមេរិក ត្រូវតែបន្តដំណើរការនៃកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា និងជៀសវាងកំហុសឆ្គង ដែលបានធ្វើឡើងក្នុងកំឡុងសម័យសង្គ្រាមត្រជាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រោយត្រូវប្ដូរតំណែងថ្មី លោក វ៉ាង យី អំពាវនាវឱ្យមានកិច្ចសន្ទនា និងសហប្រតិបត្តិការរវាងចិន និងអាមេរិក

លោក Wang Yi កាលពីថ្ងៃទី ៣០ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបក្សកុម្មុយនីស្ដចិនផ្លាស់ប្ដូរតំណែង ពីរដ្ឋមន្ត្រីការបរទេស មកជាប្រធានការិយាល័យកិច្ចបរទេសរបស់បក្សកុម្មុយនិស្ដចិនវិញ ហើយតំណែងរដ្ឋមន្ត្រីការបទេស ត្រូវបានជំនួសដោយលោក ឈីង កេង (Qin Gang) ដែលជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក។

មកកាន់តំណែងថ្មី ជាប្រធានការិយាល័យកិច្ចបរទេសរបស់បក្សកុម្មុយនិស្ដចិន លោក Wang Yi ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងរក្សាតួនាទីដ៏លេចធ្លោនៅក្នុងគោលនយោបាយការបរទេសចិន ដ្បិតថា តួនាទីរបស់ស្ថាប័ននេះ គឺត្រូវម្រេចចិត្តលើបញ្ហាសំខាន់របស់ប្រទេស។

នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីផ្លូវការរបស់បក្សកុម្មុយនិស្ត «ស្វែងរកការពិត» លោក Wang បានជំរុញប្រទេសធំៗឱ្យ «ធ្វើជាគំរូ» ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការពង្រឹងចំណងទាក់ទងរបស់ចិនជាមួយរុស្ស៊ីកាលពីឆ្នាំ២០២២។

លោកបានសរសេរថា «ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានរិះរកវិធីសាស្ត្រដ៏ត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរគឺប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងការចុះសម្រុងនឹងគ្នា»។ លោកបានមានប្រសាសន៍ថា «ប្រទេសទាំងពីរគួរតែបង្កើតវិធីនៃការចុះសម្រុងគ្នាជាមួយនឹងការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយនិងធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកត្រឡប់ទៅលើផ្លូវត្រូវនៃភាពវិជ្ជមាន និងស្ថិរភាពឡើងវិញ»។

លោក ឈីង កាង រដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន បាននិយាយនៅក្នុងសេចក្តីអធិប្បាយដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងរបស់លោកថា ក្នុងការដោះស្រាយបញ្ហាប្រឈមទូទៅសម្រាប់មនុស្សជាតិទាំងអស់ ការទូតរបស់ប្រទេសចិននឹងផ្តល់នូវ «បំណងប្រាថ្នាចិន គំនិតផ្តួចផ្តើម និងកម្លាំងរបស់ចិន»។

ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាល់តូនី ប្លីងខេន បានសរសេរនៅលើប្រព័ន្ធថ្វីតធ័ររបស់លោកថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសចិនថ្មីគឺលោក Qin Gang តាមទូរស័ព្ទ ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន និងការរក្សាបាននូវទំនាក់ទំនងបើកចំហរវាងប្រទេសមហាអំណាចទាំងពីរផងដែរ៕




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងផ្ទះតម្លៃសមរម្យមានទីផ្សារល្អ ខណៈសម្តេចជំរុញឲ្យបន្តអភិវឌ្ឍបន្ថែម

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការប្រកាសបើកប្រទេសឡើងវិញរបស់ចិននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុងការរួមចំណែកធ្វើឲ្យប្…

កូរ៉េខាងជើងនឹងសាងសង់មីស៊ីលអន្តរទ្វីបថ្មីដ៏ធំបំផុត ខណៈកូរ៉េខាងត្បូងកំពុងពិភាក្សាការធ្វើសមយុទ្ធនុយក្លេអ៊ែរជាមួយអាមេរិក

បើកឆាកឆ្នាំ២០២៣ភ្លាម មេដឹកនាំរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី០១ខែមករាឆ្នាំ២០២៣ បានអំពាវនាវឱ្យមានការអភិវឌ្ឍមីស៊ីលផ្លោងអន្តរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ