
លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) បានប្រាប់ខេមបូណូមីសថា នេះជាការចូលរួមចំណែកជាមួយសង្គមពីខាងវិទ្យាស្ថាន ក៏ដូចជាខាងធនាគារ ដើម្បីជំរុញការចាក់វ៉ាក់សាំងនេះឲ្យបានលឿន ហើយមិនត្រឹមតែពេលនេះ នៅពេលដែលវ៉ាក់សាំងមានគ្រប់គ្រាន់វិញ វិទ្យាស្ថាននៅតែរីករាយសហការផ្តល់ទីតាំងបន្តទៀត ដើម្បីសម្រួលដល់ការចាក់វ៉ាក់សាំងនេះឲ្យរលូន តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍នេះក្នុងពេលឆាប់។
លោកបណ្ឌិត ផុន ណារិន បានបន្តថា ៖«ដំបូងឡើយ នៅពេលដែលកំណត់យកវិទ្យាស្ថានជាទីតាំងចាក់វ៉ាក់សាំង ក្រសួងបានផ្តល់ទិន្នន័យមកថា ចំនួនពលរដ្ឋដែលគ្រោងនឹងចាក់វ៉ាក់សាំងមានប្រហែលជាង៤ម៉ឺននាក់ នឹងត្រូវចាក់វ៉ាក់សាំងនៅវិទ្យាស្ថាននេះ។ប៉ុន្តែជាក់ស្តែង ចំនួនជាក់ស្តែងគឺមិនបានតាមការកំណត់ទេ ដោយសារវ៉ាក់សាំងមិនគ្រប់គ្រាន់ តែវិទ្យាស្ថាននឹងនៅតែបន្តសហការនៅពេលវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ទៀត»។
ក្រៅតែពីជាគ្រឹះស្ថានឯកជន ដែលអប់រំបណ្តុះបណ្តាលដល់និស្សិតប្រកបដោយគុណភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាហើយវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា តែងតែចូលរួមក្នុងកិច្ចការសង្គម ដើម្បីការបណ្តុះស្មារតីដល់សិស្សនិស្សិតគ្រប់ជំនាន់អំពីភារកិច្ចរបស់ខ្លួនចំពោះសង្គមជាតិ។



គេសង្កេតឃើញថា ទោះបីជាទើបតែបើកដំណើរក្នុងរយៈពេលខ្លីមែន តែវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) នៅតែបន្តឈរជើងយ៉ាងរឹងមាំក្នុងដំណាក់កាលនេះ ដោយស្ថាប័ននេះនៅតែបន្តដំណើរការប្រព័ន្ធសិក្សាពីចំងាយ (សិក្សាតាមអនឡាញ) ដល់និស្សិតរបស់ខ្លួន ដែលលក្នុងនោះមាននិស្សិតចូលរួមក្នុងការសិក្សាតាមអនឡាញនេះ ស្ទើរតែ១០០%ទៅហើយ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ៕