ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 28-29 ខែតុលា ឆ្នាំ 2023 នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។ Youth to Business នឹងដាក់ជូននូវសិក្ខាសាលាបន្តបបន្ទាប់គ្នា ដែលមានដូចជា ការពិភាក្សាពីក្រុមអ្នកជំនាញនិងសកម្មភាពចូលរួម ដែលត្រូវបានរចនាឡើងដើម្បីបំផុស និងផ្តល់ការយល់ដឹងបន្ថែមដល់សហគ្រិនវ័យក្មេង។
ក្នុងអំឡុងពេលសិក្ខាសាលា អ្នកចូលរួមនឹងមានឱកាសសិក្សារៀនសូត្រពីសហគ្រិនដែលមានបទពិសោធន៍ និងអ្នកជំនាញក្នុងឧស្សាហកម្មដែលនឹងចែករំលែកការយល់ដឹង យុទ្ធសាស្ត្រ និងដំបូន្មានជាក់ស្តែងលើទិដ្ឋភាពផ្សេងៗនៃភាពជាសហគ្រិន។ ប្រធានបទនឹងរួមបញ្ចូលការធ្វើផែនការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
បន្ថែមពីលើវគ្គអប់រំ Youth to Business នឹងផ្តល់នូវឱកាសបណ្តាញដ៏ធំទូលាយ ក៏ដូចជា កម្មវិធីប្រកួតប្រជែងផងដែរ។ អ្នកចូលរួមនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនវ័យក្មេង អ្នកណែនាំសក្តានុពល និងអ្នកជំនាញក្នុងឧស្សាហកម្ម ជំរុញទំនាក់ទំនងដ៏សំខាន់ៗជាមួយបុគ្គលដែលមានសក្តានុពល រួមទាំងការបញ្ជ្រៀបខ្លួនចូលក្នុងការប្រកួតគំនិតអាជីវកម្ម។
គោលបំណងរបស់ AIESEC គឺផ្តល់ជូនសហគ្រិនវ័យក្មេងនូវឧបករណ៍ ចំណេះដឹង និងការតភ្ជាប់ដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងដំណើរសហគ្រិនភាព។ Youth To Business នៅកម្ពុជា នឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការសិក្សា រីកចម្រើន និងបង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានគំនិតដូចគ្នា និង អ្នកជំនាញមកពីគ្រប់វិស័យ។
វាទិកានេះ នឹងបើកឱកាសទូលាយដល់សហគ្រិនវ័យក្មេង សិស្ស និស្សិត អ្នកអប់រំ និង បុគ្គលទាំងអស់ដែលចាប់អារម្មណ៍ ក្នុងការគាំទ្រទៅលើសហគ្រិនភាពវ័យក្មេង។ សម្រាប់ការចូលរួមវិញ គឺតម្រូវឱ្យមានការចុះឈ្មោះ និងទិញសំបុត្រត្រឹមត្រូវ ក្នុងតម្លៃចាប់ពី 3-4$ តែប៉ុណ្ណោះ ព្រោះកន្លែងមានកំណត់។
សូមបញ្ជាក់ថា AIESEC មានវត្តមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា 111ផ្សេងៗទៀត និងមានសមាជិកជាង 100,000 នាក់ ហើយក៏ជាអង្គការដែលដឹកនាំដោយយុវជនដ៏ធំបំផុតរបស់ពិភពលោកផងដែរ ដោយផ្តោតលើការផ្តល់វេទិកាសម្រាប់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន AIESEC ផ្តល់ជូនយុវជនទូទាំង ពិភពលោក ដើម្បីផ្លាស់ប្តូរពិភពលោក ដើម្បីទទួលបានបទពិសោធន៍ និងជំនាញដែលមានសារៈសំខាន់នាពេលបច្ចុប្បន្ននេះ។