

លោក គ្រួច សុភត្រ្តា ប្រធាននាយកគ្រប់គ្រងទូទៅបានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងដូច្នេះថា “វាជារឿងដែលយើងសឹងតែមិនចង់ជឿថា អាគារថ្មី Tower F នៃខុនដូអ័រគីដេ ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងច្រើនបែបនេះ ខណៈការប្រកួតប្រជែងទីផ្សារខុនដូ កំពុងពុះកញ្រ្ជោលនៅកម្ពុជា។ “

លោកក៏ឆ្លៀតឱកាស ថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តយស និង ដៃគូរភ្នាក់ងារផ្សេងៗ និង ជាពិសេសបុគ្គលិកផ្នែកលក់ទាំងអស់របស់ អ័រគីដេ ដែលបានចូលរួមបំបែកឯកត្តកម្មថ្មីនេះ។

លោកក៏សង្ឃឹមផងដែរថា បន្ទាប់ពីការបើកលក់ជាផ្លូវការ ៣ថ្ងៃនេះ កន្លងផុតទៅ បុគ្គលិកផ្នែកលក់ និង ភ្នាក់ងារអចលនទ្រព្យ នឹងនៅបន្តជម្រុញ ផ្តល់ពត៌មានអោយបានគ្រប់ជ្រុងជ្រោយដល់អតិថិជនដែលបានចាប់អារម្មណ៍ខុនដូ អ័រគីដេ ជាពិសេស អំពី តម្លៃបន្ទប់ ភាពងាយស្រួលនៃការបង់ប្រាក់ត្រឹម ៣៥០ដុល្លារ/ខែ និង បរិយាកាសដ៏សែនមនោរម្យនៃការរស់នៅក្នុង ខុនដូ អ័រគីដេ អោយបានក្បោះក្បាយផងដែរ។

លោកក៏សូមជូនពរ ដល់អតិថិជនទាំងអស់ដែលបានជ្រើសរើស រស់នៅក្នុង ខុនដូ អ័រគីដេ អោយទទួលបាន នូវសុភមង្គល វិបុលសុខ សុខដុមរមនា និង សុខភាពមាំមួនទាំងផ្លូវកាយ និង ផ្លូវចិត្ត គ្រប់ពេលវេលាក្នុង លំនៅស្ថានស្តង់ដាលំដាប់ថ្នាក់ពិភពលោកមួយនេះ។