ម៉ាឡេស៊ី

ម៉ាឡេស៊ី គំរាម​ប្ដឹងប្រទេសន័រវេស ចំពោះការលុបចោលកិច្ចព្រមព្រៀង​លក់ប្រព័ន្ធមីស៊ីលមក​​ឱ្យខ្លួន


ប្រទេសម៉ាឡេស៊ី ដែលជា​សមាជិកមួយរបស់អាស៊ាន បានប្រកា​ស​គួរឱ្យ​ភ្ញាក់​ផ្អើល​​ថា ខ្លួន​​អាចនឹង​​ប្ដឹងប្រទេសន័រវែស និងទាមទារសំណងជំងឺចិត្ត បន្ទាប់ពីប្រទេសនេះបានលុបចោល​កិច្ច​ព្រមព្រៀង​លក់ប្រព័ន្ធមីស៊ីល ឱ្យកងទ័ពជើងទឹកម៉ាឡេស៊ី ដែល​បាន​អនុម័តរួច​ហើយ។ ម៉ាឡេស៊ី បាន​​រិះគន់ប្រទេសន័រវែសខ្លាំងៗចំពោះ​ការ​លុបចោល​កិច្ចព្រមព្រៀងមីស៊ីល​នេះ ដែលធ្វើឱ្យផែនការការពារជាតិរបស់ខ្លួនធ្លាក់ចូលក្នុងហានិភ័យ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់​ងារព័ត៌មាន Reuters។
វិស័យការពារជាតិ
ដោយ

ម៉ាឡេស៊ីខឹងប្រទេសន័រវែសយ៉ាងខ្លាំង ហើយពេលនេះកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ ប្ដឹងប្រទេសនេះ ចំពោះការលុបចោលកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលមកឱ្យខ្លួន។ យោងតាមមន្ត្រីម៉ាឡេស៊ី បានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ី បានបង់ប្រាក់ជិត៩៥% រួចហើយ នៃកិច្ចសន្យាទិញលក់មីស៊ីលតម្លៃ១៤៥លានដុល្លារ ហើយកិច្ចព្រមព្រៀងនេះត្រូវបានលុបចោលតែប៉ុន្មានខែមុនដល់ពេលត្រូវប្រគល់ទំនិញ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនផលិតសព្វាវុធការពារជាតិរបស់ន័រវែសខាងលើនេះពាក់ព័ន្ធនឹងលក់មីស៊ីលវាយប្រហារ NSM សម្រាប់នាវាចម្បាំងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។ ប្រទេសន័រវែស បានបកស្រាយថា ការលុបចោលកិច្ចព្រមព្រៀងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញអាវុធកាន់តែតឹងរ៉ឹងជាងមុន ខណៈដែលប្រទេសម៉ាឡេស៊ី បានចាត់ទុកការលុបចោលភ្លាមៗនេះថា មិនអាចទទួលយកបានឡើយ ហើយព្រមានថា វាអាចជះផលប៉ះពាល់ដល់ការត្រៀមខ្លួនផ្នែកយោធារបស់ប្រទេសម៉ាឡេស៊ី និងតុល្យភាពសន្តិសុខក្នុងតំបន់។

រដ្ឋាភិបាលម៉ាឡេស៊ី បានលើកឡើងថា ខ្លួននឹងបន្តកម្មវិធីនាវាចម្បាំងរបស់ខ្លួន ហើយពេលនេះកំពុងសិក្សាប្រព័ន្ធមីស៊ីលជំនួសដែលអាចសមស្របនឹងយុទ្ធោបករណ៍ដែលមានស្រាប់នៃនាវាចម្បាំងរបស់ខ្លួន៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកវិទ្យាសាស្ត្រចាកចេញពីអាម៉េរិក ទៅកាន់តំបន់អាស៊ី និងអឺរ៉ុបកាន់តែច្រើន ដោយសារគោលនយោបាយទិដ្ឋាការដ៏តឹងរ៉ឹង

សហរដ្ឋអាម៉េរិក ដែលធ្លាប់តែជាមជ្ឈមណ្ឌលប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រកំពូលៗរបស់ពិភពលោកតាំងពីក្រោយសម័យសង្គ្រាមលោកលើកទី២មកនោះ កំពុងប្រឈមនឹងការបា…

កំណើនបច្ចេកវិទ្យា និងវិបត្តិប្រេងឥន្ធនៈ បានក្លាយជាកត្តាកំណត់ពីរផ្សេងគ្នាសម្រាប់សេដ្ឋកិច្ចអាស៊ី

ប្រទេសកូរ៉េខាងត្បូង បានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិថាមពលសកល ដែលជំរុញឱ្យមន្ត្រីបានណែនាំឱ្យពលរដ្ឋសន្សំសំចៃថាមពល ទម្លាក់ការព្យាករកំណើន និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ