អត្ថបទ​ពាណិជ្ជកម្ម

អង្គរហ្គ្រីន​ជួយ​បរិច្ចាគ​សម្ភារៈ​និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ


ក្រុមហ៊ុនអង្គរហ្គ្រីន (Angkor Green) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យកសិកម្មនៅកម្ពុជា បានចែកសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
អង្គរហ្គ្រីន​ជួយ​បរិច្ចាគ​សម្ភារៈ​និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ
ដោយ

ពិធីចែកអំណោយបានធ្វើឡើង កាលពីចុង​សប្ដាហ៍​កន្លង​ទៅថ្មីៗបំផុត​នេះ នៅក្នុងបណ្ដាខេត្តដែលរងទទួលផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ។ 

អាជ្ញាធរនៃខេត្តនីមួយៗ បានចូលរួមជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុនអង្គរហ្គ្រីន ក្នុងការចែកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋរងគ្រោះ ដែលក្នុងនោះមានដូចជាអង្ករ មី សាច់ក្រក ផ្អកសាច់ជ្រូក ភួយ ថ្នាំសង្កូវ ក៏ដូចជាកញ្ចប់ថ្នាំកសិកម្ម ដែលអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដំណាំរបស់ខ្លួនក្រោយពេលទឹកស្រកទៅវិញ ។ 

សម្ភារៈ និងគ្រឿងឧបភោគបរិភោគទាំងនោះ គឺជាការបរិច្ចាគដែលបានមកពីក្រុមហ៊ុនអង្គរហ្គ្រីនផ្ទាល់ បុគ្គលិក សាច់ញាតិ និងមិត្តភក្ដិរបស់បុគ្គលិកក្រុមហ៊ុន ដៃគូអាជីវកម្ម និងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដូចជាក្រុមហ៊ុនឱសថ ប៉េប៉េអឹម (PPM) និងអង្គការ អេត អេ អាក់ស្យុង ជាដើម។

អង្គរហ្គ្រីន​ជួយ​បរិច្ចាគ​សម្ភារៈ​និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ

លោក ហួ ធីនាង នាយកប្រតិបត្តិ ទទួលបន្ទុកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន មានប្រសាសន៍ថា ទោះបីជាការបរិច្ចាគនេះមានកម្រិតតិចតួចក្ដី ក្រុមហ៊ុនសង្ឃឹមថា នេះជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ហើយនឹងអាចជួយសម្រាលបានខ្លះដល់ផលប៉ះពាល់ ដែលកំពុងកើតមានចំពោះប្រជាពលរដ្ឋរងគ្រោះ។ 

លោក ធី នាង មានប្រសាសន៍ថា៖  “ក្នុងនាមជាក្រុមហ៊ុនកសិកម្ម យើងបានរៀបចំនូវកញ្ចប់សប្បុរសធម៌ ដើម្បីចូលរួមជួយដល់ជនរងគ្រោះ ជាពិសេសកសិករដែលមានការប៉ះពាល់លើដំណាំរបស់គាត់ ។ ពួកគាត់រងគ្រោះពីរដងហើយក្នុងឆ្នាំ ២០២០ នេះ គឺទីមួយគ្រោះរាំងស្ងួត ហើយឥឡូវនេះ កាន់តែធ្ងន់ធ្ងរថែមទៀត គឺទឹកជំនន់វិញ”។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានបង្ហាញពីអារម្មណ៍សោកស្ដាយរបស់ពួកគាត់ដោយសារតែការខូចខាតផលដំណាំ ប៉ុន្តែ ក៏បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ដូចជាក្រុមហ៊ុនអង្គរហ្គ្រីនជាដើម ។

អង្គរហ្គ្រីន​ជួយ​បរិច្ចាគ​សម្ភារៈ​និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ

កសិករ សាង សាន នៅខេត្តបាត់ដំបង មានប្រសាសន៍ថា៖ “និយាយពីរឿងអារម្មណ៍ចំពោះការខូចខាតដោយសារទឹកជំនន់នេះ គឺនិយាយលែងចេញហើយ ព្រោះអស់រលីងហើយ ជាពិសេសខ្លួនខ្ញុំផ្ទាល់ ដំណាំស្រូវ ១០ ហិចតា ខូច អស់រលីង។… ខ្ញុំត្រេកអរចំពោះក្រុមហ៊ុនអង្គរហ្គ្រីនដែលបានជួយរំលែកទុក្ខជាអំណោយបន្តិចបន្តួចសម្រាប់ដោះទ័ល”។ 

អង្គរហ្គ្រីនជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ដោយមានចក្ខុវិស័យជួយអភិវឌ្ឍសន្តិសុខស្បៀង និងចំណីអាហារ ឲ្យមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក ធ្វើទំនើបកម្មផលិតកម្មកសិកម្មនៅកម្ពុជា ដើម្បីបង្កើនផលិតភាពកសិកម្ម សម្របសម្រួលទីផ្សារកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។ 

បច្ចុប្បន្នក្រុមហ៊ុនមានផ្គត់ផ្គង់ជីរថ្នាំកសិកម្ម គ្រឿងយន្តកសិកម្ម ឧបករណ៍ប្រព័ន្ធស្រោចស្រព ថ្នាំ និងចំណីសត្វ ការកែច្នៃកសិផល និងប្រមូលទិញកសិផលពីកសិករសម្រាប់នាំចេញ ហើយកំពុងមានប្រតិបត្តិការនៅក្នុងបណ្ដាខេត្តក្រុងចំនួន ២៥ ក្នុងប្រទេសកម្ពុជា ។

អង្គរហ្គ្រីន​ជួយ​បរិច្ចាគ​សម្ភារៈ​និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ

អំពីក្រុមហ៊ុនអង្គរហ្គ្រីន  (Angkor Green)

ទស្សនវិស័យ

ទស្សនៈរបស់អង្គរហ្គ្រីន គឺក្លាយជាក្រុមហ៊ុនលូតលាស់លឿន និងនវានុវត្តន៍ជាងគេខាងផ្ដល់ដំណោះស្រាយកសិកម្ម ដើម្បីចូលរួមចំណែកក្នុងការផលិតស្បៀង និងចំណីអាហារ ឲ្យមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក។ យើងជឿជាក់លើការភ្ជាប់ទំនាក់ទំនងរវាងបណ្ដាញកសិករ បច្ចេកវិទ្យា ដីធ្លី បរិស្ថាន អ្នកប្រើប្រាស់ និងប្រជាជាតិទាំងអស់ ដើម្បីកសាងពិភពលោកមួយជាកន្លែងល្អប្រសើរគួរឲ្យចង់រស់នៅ។

បេសកកម្ម

យើងជំនះស្ថានភាពនៃការខ្វះខាតធនធាននានាដោយបង្កើតគំនិតប្រកបដោយនវានុវត្តន៍ និងនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីកែលម្អរបៀបធ្វើការរួមគ្នា និងក្លាយទៅជាក្រុមហ៊ុនលូតលាស់លឿន និងនាំមុខគេខាងផ្ដល់ដំណោះស្រាយកសិកម្ម សម្រាប់ធានាសន្តិសុខស្បៀង និងសុខុមាលភាពសង្គម។

ក្រុមការងារដែលប្រកបដោយប្រឌិតញាណរបស់យើងគាំទ្រកសិករដើម្បីផលិតចំណីអាហារនានាឲ្យមានគុណភាពប្រសើរជាងមុន ដើម្បីផ្គត់ផ្គង់ឲ្យមនុស្សគ្រប់រូបជាមួយនឹងអនាម័យ សុវត្ថិភាព និងសុខភាពល្អ៕





អត្ថបទបន្ទាប់


តារាជំនួញ «អាត់កឺ​របស់កម្ពុជា» អ្នកឧកញ៉ា ពុង ឃាវសែ ចាប់ផ្ដើម​សាងសង់​គម្រោង​ទីក្រុង​រណប​ទី៣ របស់ខ្លួន!

ព័ត៌មាន
អ្នកឧកញ៉ា ពុង ឃាវសែ អាចនិយាយបានថា គឺជាអ្នកជំនួញជើងចាស់មួយរូប នៅកម្ពុជា ដែលមានវិនិយោគរកស៊ីពហុវិស័យ។ ក្រៅពីជំនួញធំៗជាច្រើនរាប់មិនអស…

កម្ពុជា និងវៀតណាម កំពុងក្ដោបក្ដាប់ឱកាសនាំចេញអង្ករទៅទីផ្សារអូស្ត្រាលី ខណៈតម្រូវការកំពុងកើនឡើង

ព័ត៌មាន
ប្រទេសកម្ពុជា និងវៀតណាម កំពុងស្រវាចាប់ក្ដោបយកឱកាសរៀងៗខ្លួន ក្នុងការផ្គង់ផ្គង់ការនាំចេញអង្ករទៅអូស្ត្រាលី ខណៈដែលប្រទេសអូស្ត្រាលី កំពុងតែប្រឈម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ