ហេតុអ្វីចិននៅស្ងៀមចំពោះវិបត្តិនៅអ៊ុយក្រែន?

អាមេរិកចោទចិនអ្វីខ្លះ ក្រោយចិនសម្ងំស្ងៀមមិនលូកដៃវិបត្តិនៅអ៊ុយក្រែន?


ទោះបីជាចិនមិនបានលូកដៃ ឬនិយាយអ្វីច្រើនទាក់ទងនឹងវិបត្តិអ៊ុយក្រែនក្តី ប៉ុន្តែសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកចូ បៃឌិន ជឿជាក់កាន់តែខ្លាំងថា ទីក្រុងប៉េកាំងកំពុងតាមដាន និងវាយតម្លៃយ៉ាងដិតដល់លើសកម្មភាពរបស់អាមេរិក និងរុស្សីក្នុងបញ្ហានៅអ៊ុយក្រែន ដើម្បីទុកជាគំរូងាយស្រួលយកមកអនុវត្តជាមួយនឹងកោះតៃវ៉ាន់។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន ប្រាប់សារព័ត៌មាន Bloomberg។
ហេតុអ្វីចិននៅស្ងៀមចំពោះវិបត្តិនៅអ៊ុយក្រែន?
ដោយ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន អំឡុង​ដំណើរបំពេញទស្សនកិច្ចនៅអូស្រ្តាលីកាលពីសប្តាហ៍មុនបាននិយាយថា ប្រទេស​​ផ្សេងទៀតកំពុងតាមមើល​អាមេរិក និងសម្ព័ន្ធមិត្ត ដើម្បី​ដឹង​​ពីរបៀប​​ដែលប្រទេស​លោកខាងលិច​​ឆ្លើយតប​​​​ទៅនឹង​​បញ្ហា​នៅ​អ៊ុយក្រែន ហើយការឆ្លើយតបនោះ​ក្នុងកម្រិតណា?»។

ដោយឡែក មានមន្ត្រីក្រុងវ៉ាស៊ីន​តោន​ដទៃទៀត​បាន​និយាយថា ពួកគេជឿថា រដ្ឋាភិបាល​របស់​លោក ស៊ី ជីនពីង កំពុងសិក្សា​និងតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើសម្ព័ន្ធមិត្ត​ណាតូមានការរួមសាមគ្គីគ្នា​កម្រិតណានៅ​ចំពោះមុខ​ការគម្រាម​​កំហែង​លើអ៊ុយក្រែន និងក្នុងតំបន់អឺរ៉ុប​ខាងកើតទាំងមូល ស្របពេលដែល​លោកខាងលិច កំពុងដុតដៃ​ដុតជើង​ជួបចរចាជាមួយរុស្សី​ដើម្បី​បន្ថយភាពតានតឹង។

យ៉ាងណាមិញ ក៏មានដែរ​ការទាស់គំនិតគ្នាបន្តិចបន្តួច រវាងសម្ព័ន្ធមិត្តជុំវិញ ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ​លើរុស្សីបើហ៊ានឈ្លាន​ពានអ៊ុយក្រែន ដែលជាការស្នើឡើង​ពី​សហរដ្ឋអាមេរិក ខណៈអាល្លឺម៉ង់​ដែលជាបងធំ​របស់អឺរ៉ុប​ឯណោះវិញ មិនសូវពេញចិត្ត​ការដាក់ទណ្ឌកម្ម​ប៉ុន្មានទេ ហើយបន្តជ្រើស​យកផ្លូវការទូត ប៉ុន្ដែ​ទីក្រុងប៊ែកឡាំងក៏បានរិះគន់យ៉ាងចាស់ដៃ​ផងដែរ ទៅលើក្រុងម៉ូស្កូ។

ក្រុងវ៉ាស៊ីនតោនជឿជាក់ថា ការបន្តរក្សាភាពស្ងៀមស្ងាត់​របស់ប៉េកាំង គឺជាការរង់ចាំមើល​គំរូពីអាមេរិក និងរុស្សីសម្រាប់​យក​អនុវត្ត​លើកោះតៃវ៉ាន់។ ជាក់ស្តែង ចិនអាច​ប៉ាន់ស្មាន​បានថា តើអាមេរិក​អាចនឹងឆ្លើយតប​កម្រិតណា បើសិនជាចិន​ធ្វើការ​គំរាម​កំហែង​តៃវ៉ាន់ ដូចដែលរុស្សីបញ្ជូនទ័ព​មកព្រំដែនអ៊ុយក្រែន​ដូចនេះ។

សូមជម្រាបថា ចិនតែងចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយក្រោមការគ្រប់គ្រងរបស់ខ្លួនេហូតមក ហើយទីក្រុងប៉េកាំង តែងកំណត់​បញ្ហា​របស់តៃវ៉ាន់ថា​ជារឿង​សំខាន់ និងចាំបាច់បំផុត ព្រមទាំង​បានសច្ចាថា នឹងបង្រួបបង្រួម​តៃវ៉ាន់​ឲ្យបាន​នៅពេលអនាគត។

គួរកត់សម្គាល់ដែរថាកន្លងមក លោកខាងលិច​ជារឿយៗបានទទូចឲ្យ​ចិនជួយនិយាយជាមួយរុស្សីដើម្បីបន្ធូរបន្ថយស្ថានការណ៍ខ្លះ តែត្រូវចិនបដិសេធ​ដោយអះអាងថាខ្លួនគ្មានសិទ្ធិអ្វីត្រូវលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្សីឡើយ៕ 

None



អត្ថបទបន្ទាប់


អាជ្ញាធរ ដាក់ដេញថ្លៃប្រមូលផល អនុផលព្រឈើនៅអាងស្ដុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១

ក្រុមការងារចម្រុះដេញថ្លៃ ប្រមូលផល អនុផលព្រៃឈើ ក្នុងការសម្អាតអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងធ្វើការដាក់ដេញថ្លៃជាសាធារ…

រដ្ឋមន្រ្តីការបរទេសឥណ្ឌា រិះគន់ទីក្រុងប៉េកាំងជុំវិញការបង្ខិតបង្ខំពាណិជ្ជកម្មប្រឆាំងនឹងអូស្ត្រាលី

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានរិះគន់រដ្ឋាភិបាលចិនចំពោះការបង្ខិតបង្ខំសេដ្ឋកិច្ច និងការអនុវត្តពាណិជ្ជកម្មបែបរើសអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ