សេដ្ឋកិច្ចអាស៊ី

ADB ថា អាស៊ីនឹងបញ្ចប់ឆ្នាំ២០២៣ ជាមួយកំណើនសេដ្ឋកិច្ចល្អប្រសើរ ចំពេលសេដ្ឋកិច្ចចិនងើបឡើងវិញ


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃពុធថា តំបន់អាស៊ីដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ទំនងជានឹងបញ្ចប់ឆ្នាំ២០២៣ ជាមួយកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ដែលគេរំពឹងថា នឹងមានភាពរឹងមាំជាងការគិតទុកពីមុនទៅទៀត ដោយសារតែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចអាស៊ី
ដោយ

ធនាគារ ADB បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៣ សម្រាប់តំបន់អាស៊ី ដែលកំពុងអភិវឌ្ឍឡើងដល់កម្រិត៤,៩% ដោយកើនឡើងពីកម្រិត៤,៧% ដែលធនាគារនេះបានព្យាករកាលពីខែកញ្ញា កន្លងទៅ ប៉ុន្តែបានរក្សាការព្យាករកំណើនរបស់ខ្លួនសម្រាប់តំបន់នេះនៅត្រឹមកម្រិត៤,៨% នៅឆ្នាំក្រោយ។

ធនាគារ ADB ក៏បានកែសម្រួលការព្យាករកំណើនរបស់ខ្លួនសម្រាប់ប្រទេសចិនពីកម្រិត៤,៩%ទៅដល់៥,២%ផងដែរ ប៉ុន្តែបានរក្សាការព្យាករកំណើនរបស់ខ្លួនសម្រាប់ប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះនៅត្រឹមអត្រា៤,៥%នៅឆ្នាំក្រោយ។

ADB បានអះអាងថា តម្រូវការក្នុងស្រុកដ៏រឹងមាំ ការផ្ទេរប្រាក់កាន់តែរឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍កំពុងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង៤៦នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមិនរាប់បញ្ចូលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់នោះឡើយ។ ទន្ទឹមគ្នានេះ ធនាគារ ADB ក៏បានបង្ហាញទស្សនវិស័យសម្រាប់តំបន់អាស៊ីបូព៌ាដែរ ដោយបានព្យាករថា នឹងមានកំណើនលឿនជាងមុនក្នុងអត្រា៤,៧% នៅឆ្នាំនេះ បើធៀបនឹងការព្យាកររបស់ខ្លួនកាលពីខែកញ្ញា ដែលថាមានអត្រា៤,៤% ខណៈដែលតំបន់អាស៊ីអាគ្នេយ៍វិញត្រូវបានគេព្យាករថា នឹងកើនឡើងក្នុងអត្រា៤,៣% គឺទាបជាងការព្យាករពីលើកមុនដោយរំពឹងមានក្នុងអត្រា៤,៦%។

ចំណែកតំបន់អាស៊ីខាងត្បូងវិញត្រូវបានគេរំពឹងដូចគ្នា នឹងមានកំណើនកាន់តែខ្លាំងរហូតដល់៥,៧% នៅឆ្នាំនេះដោយបានកើនឡើងពីអត្រា៥,៤% ដែលគេបានព្យាករកាលពីលើកមុន ដោយសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា នឹងកើនឡើងក្នុងកម្រិតមួយកាន់តែលឿនរហូតដល់អត្រា៦,៧% នៅឆ្នាំនេះ។

អត្រាអតិផរណានៅក្នុងតំបន់អាស៊ី ដែលកំពុងអភិវឌ្ឍន៍ត្រូវបានគេព្យាករថា នឹងថយចុះមកនៅត្រឹម៣,៥% នៅឆ្នាំនេះ ពោលគឺបានធ្លាក់ចុះបន្តិចពីការរំពឹងទុកពីលើកមុនរបស់ធនាគារ ADB ប៉ុន្តែអត្រាដដែលនេះនឹងកើនឡើងបន្តិចវិញដល់៣,៦%នៅឆ្នាំ២០២៤៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


UN ថា សង្គ្រាមនៅហ្គាហ្សាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសអារ៉ាប់ក្បែរខាង និងអាចទាញទម្លាក់ GPD ជាង២%

បើតាមការសិក្សាមួយរបស់អង្គការសហប្រជាជាតិ(UN) ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមរវាងក្រុមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្គាហ្សាទៅលើប្រទេសជិតខាងអារ៉ា…

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមថ្មី១បានភ្ជាប់ជើងហោះហើរមកកម្ពុជា ដែលជំរុញឱ្យក្រុមហ៊ុនកើនដល់៩

វិស័យអាកាសចរណ៍កម្ពុជា បានចាប់ផ្ដើមកម្រើកឡើងវិញជាបណ្ដើរៗហើយ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ