វិស័យទេសចរណ៍

ស្របពេលប្រទេសនានាខិតខំទាក់ទាញភ្ញៀវទេសចរ ពលរដ្ឋនៅទីក្រុងបាសេឡូណា បែរជានាំគ្នាធ្វើបាតុកម្មដេញភ្ញៀវទេសចរចេញពីទីក្រុង


ស្របពេលដែលប្រទេសនានារួមទាំងកម្ពុជា ផងនោះ កំពុងខិតខំធ្វើយុទ្ធនាការ និងដាក់ចេញគោលនយោបាយដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តក្នុងប្រទេសខ្លួន ពលរដ្ឋនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញឯណោះវិញបែរជានាំគ្នាប្រើកាំភ្លើងបាញ់ទឹកដេញភ្ញៀវទេសចរចេញពីទីក្រុងរបស់ខ្លួនទៅវិញ។ ទីក្រុងបាសេឡូណា មានពលរដ្ឋរស់នៅត្រឹមតែ១,៦លាននាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកទេសចរទៅលេងទីក្រុងនេះក្នុង១ឆ្នាំៗមានរហូតដល់ទៅ៣១លាននាក់។
វិស័យទេសចរណ៍
ដោយ

ទស្សនាវដ្តី Forbes បានរាយការណ៍កាលពីពេលថ្មីៗកន្លងទៅនេះថា ពលរដ្ឋនៅទីក្រុងបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញមួយចំនួនបាននាំគ្នាធ្វើបាតុកម្ម ដោយប្រើកាំភ្លើងបាញ់ទឹកបាញ់ទៅលើភ្ញៀវទេសចរក្នុងគោលបំណងបណ្តេញភ្ញៀវទេសចរទាំងនោះចេញពីទីក្រុងនេះ។ ក្រុមអ្នកធ្វើបាតុកម្មទាំងនោះបានអះអាងថា ពួកគេមិនប្រឆាំងនឹងការអភិវឌ្ឈ​វិស័យទេសចរណ៍នោះទេ ប៉ុន្តែការធ្វើបាតុកម្មរបស់ពួកគេ គឺដើម្បីទាមទារឱ្យអាជ្ញាធររៀបចំផែនការអភិវឌ្ឍន៍ និងទាក់ទាញភ្ញៀវទេសចរឱ្យមានតុល្យភាពនឹងស្ថានភាពទីក្រុង។

ក្រុមអ្នកតវ៉ាដែលមានគ្នាលើសពី២ពាន់៨រយនាក់ បាននាំគ្នាកាន់កាំភ្លើងបាញ់ទឹកដើរបាញ់ ដាក់ភ្ញៀវទេសចរដោយគ្មានរើសមុខនៅតាមសណ្ឋគារ ភោជនីយដ្ឋាន និងតាមទីកន្លែងនានា ហើយអ្នកខ្លះទៀតបាននាំគ្នាដើរចងបដា ដែលមានអត្ថន័យថា «គ្រប់គ្រាន់ហើយ» សូមគ្រប់គ្រងចំនួនអ្នកទេសចរឲ្យបានត្រឹមត្រូវ និងធ្វើអាជីវកម្មតាមគំរូអាជីវកម្មដែលមាននិរន្តភាព។

តាមសារព័ត៌មាន Euronews ឯណោះវិញបានរាយការណ៍ថា ក្រុមបាតុករកំពុងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការគ្រប់គ្រងចំនួនអ្នកទេសចរឲ្យបានត្រឹមត្រូវ មានសមាមាត្រច្បាស់លាស់ មិនមែនចេះតែទទួលអ្នកទេសចរបាត់បង់លំនឹងបែបនេះនោះទេ។

មកទល់ពេលនេះ ទីក្រុងបាសេឡូណាទាំងមូលត្រូវបានគេដឹងថា មានប្រជាជនរស់នៅត្រឹមតែ១លាន៦សែននាក់ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងមួយឆ្នាំៗទីក្រុងនេះទាក់ទាញអ្នកទេសចរបានរហូតដល់ទៅ៣១លាននាក់​ ដែលបង្កផលវិបាកជាច្រើនតាំងពីការស្ទះចរាចរណ៍ និងការបំពុលដោយសំឡេងជាដើម។ នៅក្នុងចំណោមនោះ ប្រមាណជា១៧លាននាក់ ពូកគេស្នាក់នៅក្នុងទីក្រុងនេះ ខណៈចំនួន១០លាននាក់ផ្សេងទៀតស្នាក់នៅតំបន់ក្បែរនោះ ហើយអ្នកខ្លះគ្រាន់តែឆ្លងកាត់។

ក្រៅពីការកកស្អះចរាចរណ៍ និងសកម្មភាពបំពុលផ្សេងៗហើយនោះ ចលនានៃអ្នកទេសចរលើសពី១៦ម៉ឺននាក់នៅក្នុងមួយថ្ងៃ គឺបានធ្វើឲ្យតម្លៃនៃការចំណាយនៅក្នុងទីក្រុងកើនឡើង រាប់តាំងពីតម្លៃលំនៅឋានផងដែរ ដែលនាំឲ្យពលរដ្ឋជាច្រើនបានបង្ខំចិត្តចាកចេញពីទីក្រុងនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើបំណុលសាធារណៈរបស់កម្ពុជា ត្រឹមជាង១១ពាន់លានដុល្លារ ជាបំណុលវ័ណ្ឌក ឬ?

គិតត្រឹមដំណាច់ឆ្នាំ២០២៣ សន្និធិបំណុលសាធារណៈរបស់ប្រទេសកម្ពុជា មានទំហំជាង១១ពាន់លានដុល្លារ ដោយក្នុងនោះបំណុលស្ទើរ១០០% ជាបំណុលក្រៅប្រទេស។ ប…

ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបរបស់អាម៉េរិក ពឹងផ្អែកលើទីផ្សារចិន រហូត៤០% ឯណោះ

ក្រុមហ៊ុនផលិតឧបករណ៍សម្រាប់ផលិតបន្ទះឈីបរបស់អាម៉េរិក ពឹងផ្អែកលើទីផ្សារចិន កាន់តែច្រើន ទោះបីទីក្រុងវ៉ាស៊ីនតោន ព្យាយាមរឹតបន្តឹងលើការនាំចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ