ជំនួបកំពូលមេដឹកនាំអាមេរិក និងរុស្ស៊ី

ជំនួបកំពូលអាមេរិក និងរុស្សីទទួលបានផ្លែផ្កា តែលោកចូបៃឌិនព្រមានពីសង្គ្រាមព័ត៌មានវិទ្យា


ជំនួបកំពូលនៃមេដឹកនាំអាមេរិក និងមេដឹកនាំរុស្សី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ហាក់បង្ហាញពីផ្លែផ្កាបានច្រើន ដែលជាអាចជាសញ្ញាល្អឈានទៅរកការស្តារទំនាក់ទំនងរវាងមហាអំណាចទាំងពីរឲ្យល្អូកល្អឺននឹងគ្នាជាងនេះបន្តិចឡើងវិញ។ ប៉ុន្តែ មេដឹកនាំអាមេរិក លោក ចូ បៃឌិន នៅតែបន្តព្រមានថា សង្រ្គាមព័ត៌មានវិទ្យា ឬ សាយបឺវ័រ (Cyberwar) អាចនឹងត្រូវកើតឡើងដោយប្រការណាមួយ។ នេះបើតាមការចុះផ្សាយពីព័ត៌មានអន្តរជាតិធំៗជាច្រើន។
ជំនួបកំពូលអាមេរិក និងរុស្សីទទួលបានផ្លែផ្កា តែលោកចូបៃឌិនព្រមានពីសង្គ្រាមព័ត៌មានវិទ្យា (រូបភាព៖ AP)
ដោយ

បន្ទាប់ពីកិច្ចពិភាក្សាគ្នាអស់៤ម៉ោង ថ្នាក់ដឹកនាំកំពូលទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាជុំវិញសំណុំរឿងជាច្រើន ដែលកន្លងមកប្រទេសទាំងពីរតែងមានភាពចម្រូងចម្រាស់ជាមួយគ្នា។ ក្នុងនោះរួមមានបញ្ហានៃការគ្រប់គ្រងអាវុធ ការគ្រប់គ្រងលើសុវត្ថិភាពព័ត៌មានវិទ្យា ឥទ្ធិពលនៅតំបន់អាក់ទិច នៅប្រទេសស៊ីរី និង អ៊ីរ៉ង់ជាដើម។

ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីបញ្ជូនឯកអគ្គរដ្ឋទូតត្រឡប់ទៅកាន់តំណែងរៀងៗខ្លួនវិញផងដែរ ក្រោយពីប្រទេសទាំងពីរធ្លាប់បានបញ្ជាឲ្យមន្ត្រីទូតរបស់ខ្លួន ត្រឡប់ចូលប្រទេសកំណើតវិញ ព្រោះភាពរកាំរកូសនឹងគ្នាមានកាន់តែកើនច្រើន និងឡើងកំដៅកាន់តែខ្លាំង។

ក្រោយបញ្ចប់កិច្ចពិភាក្សា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានថ្លែងនៅក្នុងសន្និសារព័ត៌មានថា៖ យើងបានព្រមានទៅរុស្សីជុំវិញបញ្ហាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ដែលបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់យើង។ លោកបន្តថា ទង្វើទាំងនេះគួរតែមានដែនកំណត់របស់វា ហើយវាមិនគួរកើតឡើងទៀតនោះទេ។ ប៉ុន្តែបើនៅតែមាន ការវាយប្រហារណាមួយតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាទៀតនោះ អាមេរិកនឹងធ្វើការឆ្លើយតបទៅវិញតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាដូចគ្នា។

សម្រាប់ភាគីរុស្សី លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ឯណោះវិញបាននិយាយក្រោយកិច្ចប្រជុំយ៉ាងខ្លីថា៖ វាពិបាកនិយាយណាស់ ថាទំនាក់ទំនងរវាងអាមេរិក-រុស្សីអាចល្អប្រសើរឡើងវិញ ឬយ៉ាងណា ប៉ុន្តែជំនួបលើកនេះអាចចាត់ទុកជាក្តីសង្ឃឹមមួយហើយ។

សូមជម្រាបថា បញ្ហាធំៗពីរចុងក្រោយ ដែលរុញច្រានឲ្យមហាអំណាចលើពិភពលោកទាំងពីរ មើលមុខគ្នាមិនត្រង់គឺការចោទប្រកាន់ពីសំណាក់ភាគីអាមេរិកលើរុស្សីថាបាន លូកដៃចូលក្នុងការបោះឆ្នោតរបស់អាមេរិកចំនួនពីរដង និងចុងក្រោយកាលពីខែឧសភា គឺជាការវាយប្រហារតាមអ៊ីនធឺណែតលើក្រុមហ៊ុន និងប្រព័ន្ធបង្ហូរប្រេងនៅឆ្នេរសមុទ្រភាគខាងកើតរបស់អាមេរិក ដែលបានបណ្តាលឲ្យខាតបង់ប្រាក់អស់ជាច្រើនផងដែរ៕

None



អត្ថបទបន្ទាប់


ជប៉ុនគ្រោងដាក់ចេញលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅខែកក្កដា

មន្ត្រីជាន់ខ្ពស់ជប៉ុន លើកឡើងថា ប្រទេសជប៉ុនមានផែនការ ចាប់ផ្ដើមដាក់ចេញលិខិតឆ្លងដែន ដែលបានបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងពាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ