ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិច​

ក្រុមហ៊ុន Smart Axiata នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិច​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅកម្ពុជា


រាជធានីភ្នំពេញ-- ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះនូវព័ត៌មានលម្អិតស្ដីអំពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច ដែលត្រូវបានទទួលស្គាល់ថាជាការបក្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា។
ដោយ
ក្រុមហ៊ុន Smart Axiata នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិច​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅកម្ពុជា

ការប្រកួត Smart Kingdom of Legends ដំបូងនឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡ្ាករអេឡិចត្រូនិចទាំងអស់ ដើម្បីចុះឈ្មោះចូលរួមក្នុងការប្រកួតកីឡា Mobile Legends ។ ក្រុមកំពូលចំនួន ៦ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងបន្តទៅប្រកួតប្រជែង ជាមួយក្រុមឆ្នើមអាជីពចំនួន ២ ក្រុម ឈ្មោះថា «Smart Burn Gaming» និង «SeeYouSoon» នៅកម្ពុជា ដែលជាលក្ខណៈប្រកួតប្រជែងអាជីព Pro Tournament សម្រាប់ពានរង្វាន់ជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតប្រជែង Smart Kingdom of Legends។ 

ក្រុមទាំងអស់ ដែលត្រូវបានតម្រូវឲ្យមានសមាជិកចំនួន ៥ នាក់ អាចចុះឈ្មោះសម្រាប់ការប្រកួត Open Tournament ចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដោយត្រូវបញ្ចាប់ការបំពេញទម្រង់ចូលរូមតាមរយៈ mobilelegends.smart.com.kh។ ការចុះឈ្មោះនឹង បើករយៈពេល ៣ សប្តាហ៍ ដោយធ្វើការបិទនៅថ្ងៃទី ១៨ ខែតុលា។ អ្នកចូលរួមក៏ត្រូវចុះឈ្មោះជាមួយកម្មវិធី Mobile Legends ប្រចាំខែគ្នានកំណត់ ដោយចំណាយត្រឹម 70 សេនក្នុងមួយខែ ដោយចុច *៩៩៥* ២ # ឬ តាមរយៈកម្មវិធី SmartNas។

ក្រុមកំពូលចំនួន ៨ ក្រុមដែលឈ្នះក្នុងការប្រកួត Open Tournament នឹងឈ្នះរង្វាន់សរុបចំនួន ៥.៥០០ ដុល្លារអាមេរិក ចំណែកឯក្រុមកំពូលចំនួន ៦ក្រុម នឹងបន្តចូលរួមក្នុងការប្រកួតជាលក្ខណៈអាជីព Pro Tournament ដែលពួកគេនឹងប្រកួតប្រជែងជាមួយនឹងក្រុមអាជីព ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់សរុបចំនួន ២៦.៥០០ ដុល្លារអាមេរិក។ 

រង្វាន់ទឹកប្រាក់សរុបក្នុងការប្រកួត Smart Kingdom of Legends មានចំនួន ៣២.០០០ ដុល្លារអាមេរិក ដែលនេះជាព្រឹតិ្តការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដែលនេះបញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងគិតថាក្រុមកីឡាករអេឡិចត្រូនិចកម្ពុជា មានសមត្ថភាពអាចប្រកួតប្រជែងនៅលើកំពូលតារាង ក្នុងពិភពកីឡាអេឡិចត្រូនិចដែលកំពុងទទួលបានការពេញនិយម ហើយយើងមានមោទនភាពណាស់ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើននៃវិស័យកីឡាដ៏គួឲ្យចាប់អារម្មណ៍មួយនេះ។ ការប្រកួត  Smart Kingdom of Legends នឹងទាក់ទាញចំណាប់អារម្មណ៍កីឡាករអេឡិចត្រូនិចឆ្នើមៗនៅកម្ពុជា ហើយយើងប្រាកដថានឹងរកឃើញអ្នកមានទេពកោសល្យថ្មីមួយចំនួន អំឡុងការប្រកួត Open Tournament និងការប្រកួតអាជីព Pro Tournament ។» 

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh




អត្ថបទបន្ទាប់


ធនាគារឯកទេសវីង និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ចាប់​ដៃគ្នា​​ជំរុញ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប ដែលជាស្ថាប័នបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទេស…

ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាទិសដៅត្រូវគិតគូរ ដើម្បីធ្វើជា​សសរ​ស្ដម្ភ​ថ្មី ទ្រទ្រង់​សេដ្ឋកិច្ច​រឹងមាំ និងជៀស​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ដើម្បីធានាបាននូវនិរន្ដរភាពនៃកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ