![លោក អេឡិន ម៉ាស់](https://cdn.cambonomist.com/media/images/rngbntngpkpnthnngkrchrtchrdadadasa.2e16d0ba.fill-960x540.jpg)
លោក ចូសួ ហ្វីស៊ឺ (Joshua Fisher) ប្រធានការិយាល័យរដ្ឋបាលនៅសេតវិមាន បានដាក់ពាក្យប្ដឹងទៅតុលាការកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដើម្បីប្រឆាំងនឹងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ដែលបានបំពានតួនាទីរបស់ខ្លួននៅក្នុងសេតវិមាន។ នៅក្នុងពាក្យបណ្តឹងនោះ បានឡើងថា តួនាទីរបស់លោក ម៉ាស់ គ្រាន់តែជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដូច្នេះលោកមិនមែនជាបុគ្គលិកនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល និងគ្មានសិទ្ធិសម្រេចចិត្តជំនួសឱ្យរដ្ឋាភិបាលឡើយ ពោលគឺលោក ម៉ាស់ អាចត្រឹមតែផ្ដល់ដំបូន្មានដល់លោក ត្រាំ តែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ចៅក្រមអាម៉េរិកម្នាក់ គឺលោកស្រី តានយ៉ា ឈុតកាន (Tanya Chutkan) រំពឹងថា តុលាការសហព័ន្ធនឹងពិចារណាលើសំណើបន្ទាន់មួយរបស់អគ្គមេធាវីខាងគណបក្សប្រជាធិបតេយ្យចំនួន១៣រដ្ឋ ដែលកំពុងស្វែងរកការរារាំងលោក ម៉ាស់ និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល កុំឱ្យចូលទៅកាន់ប្រព័ន្ធរដ្ឋាភិបាល និងការបណ្តេញបុគ្គលិកនៅទីភ្នាក់ងារចំនួន៧។
រដ្ឋទាំង១៣នេះ បានអះអាងថា លទ្ធភាពរបស់ពួកគេក្នុងការអនុវត្តកម្មវិធីអប់រំ និងកម្មវិធីផ្សេងទៀតកំពុងមានហានិភ័យ ហើយពួកគេបានចោទក្រុមរបស់លោក Musk ថា បានប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីប្រព័ន្ធភ្នាក់ងារ ដើម្បីរុះរើ ឬលុបបំបាត់គំនិតផ្តួចផ្តើម និងបណ្ដេញបុគ្គលិកជាច្រើនរូប៕
អត្ថបទ៖ សុខ មង្គល