ទីផ្សារគ្រីបតូ

Bitcoin ហក់ឡើងថ្លៃលើស៨០,០០០ដុល្លារក្នុង​មួយកាក់ ខណៈទីផ្សារគ្រីបតូ កំពុងស្ទុះងើបឡើងវិញ


Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោកកំពុងស្ទុះងើបឡើងវិញយ៉ាងខ្លាំងគួរឱ្យភ្ញាក់​ផ្អើល ដោយបានហក់ឡើងថ្លៃលើស៨០,០០០ដុល្លារអាម៉េរិកក្នុងមួយកាក់ បន្ទាប់ពីតម្លៃកើនឡើងជាង២% ក្នុងរយៈពេលត្រឹម៣ថ្ងៃ។ ការវិនិយោគថ្មីៗពីស្ថាប័នធំៗកំពុងជំរុញទីផ្សារគ្រីបតូឱ្យមានសម្ទុះឡើងវិញ ប៉ុន្តែសំណួរសួរថា តើនេះជាការវិលត្រលប់មកវិញរបស់ Bitcoin ឈានទៅកាន់កម្រិតកំពូលដូចមុន ឬក៏គ្រាន់តែជាការឡើងថ្លៃបណ្តោះអាសន្ន?
ទីផ្សារគ្រីបតូ
ដោយ

Bitcoin បានហក់ឡើងថ្លៃជាង២% ឈានដល់ជាង៨០,៥០០ដុល្លារអាម៉េរិកក្នុង១កាក់ដោយសាររំហូរទុនថ្មីចូលទៅក្នុងមូលនិធិ Bitcoin ETF នៅសហរដ្ឋអាម៉េរិក និងការកើនឡើងចំណាប់អារម្មណ៍របស់វិនិយោគិនលើទ្រព្យសកម្ម ដែលមានហានិភ័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ ការហក់ឡើងថ្លៃនេះកើតមានឡើង បន្ទាប់ពី Bitcoin បានហក់ឡើងថ្លៃខ្លាំងបំផុតក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះចាប់តាំងពីឆ្នាំ២០២៣ មក។
តម្រូវការពីស្ថាប័នវិនិយោគធំៗក៏កំពុងត្រឡប់មកវិញដែរ ដោយមូលនិធិ Bitcoin ETF នៅសហរដ្ឋអាម៉េរិកទទួលបានទុនចូលប្រមាណជិត២ពាន់លានដុល្លារ កាលពីសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំមុន។ រូបិយប័ណ្ណគ្រីបតូធំៗផ្សេងទៀត ក៏កំពុងឡើងថ្លៃផងដែរ។ ជាក់ស្ដែង គ្រីបតូ Ether បានហក់ឡើងថ្លៃដល់ប្រមាណ២,៤៩៨ដុល្លារ ខណៈគ្រីបតូ XRP បានហក់ឡើងថ្លៃប្រមាណ៥០% ក្នុងរយៈពេលមួយសប្តាហ៍នេះ។
អ្នកវិភាគមួយចំនួនជឿថា ការកើនឡើងនៃទុនចូល Bitcoin ETF សកម្មភាពជួញដូរ និងតម្រូវការគ្រីបតូ Stablecoin អាចជាសញ្ញាបង្ហាញថា សម្ទុះឡើងថ្លៃរបស់ Bitcoin អាចមានភាពរឹងមាំជាងការងើបឡើងបណ្តោះអាសន្ន។ ដូចនេះសំណួរនៅពេលនេះលែងផ្ដោតថា តើ Bitcoin អាចហក់ឡើងថ្លៃលើស ៨០,០០០ដុល្លារក្នុងមួយកាក់ ឬក៏អត់ទៀតហើយ ប៉ុន្តែគឺផ្ដោតថា តើវាអាចរក្សាតម្លៃនៅលើកម្រិតនេះបានយូរប៉ុណ្ណា?

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញមើលឃើញថា ថៃកំពុងដុតកម្ដៅព្រំដែនជាមួយកម្ពុជា ដើម្បីបង្វែរដានពីវិបត្តិសេដ្ឋកិច្ច និងនយោបាយផ្ទៃក្នុង

សកម្មភាពយោធារបស់ថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងដំណើរទស្សនកិច្ចរបស់លោក អានុទីន ឆានវីរៈគុល និងការសាងសង់លេណដ្ឋានថ្មីៗនៅលើទឹកដីកម្…

វៀតណាម បំបែកគម្រោងថាមពលដើរដោយនុយក្លេអ៊ែ Ninh Thuan ជា៣ ដើម្បីទម្លុះភាពទល់ច្រក និងពន្លឿនការសាងសង់

វៀតណាម កំពុងបើកផ្លូវច្បាប់សម្រាប់ការវិលត្រឡប់ទៅអភិវឌ្ឍន៍គម្រោងថាមពល​អគ្គិសនី​ដើរ​ដោយ​​នុយក្លេអ៊ែឡើងវិញ។ សភាវៀតណាម បានអនុម័តឱ្យបំបែកគម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ