ថាមពល​នុយក្លេអ៊ែ

វៀតណាម បំបែកគម្រោងថាមពលដើរដោយនុយក្លេអ៊ែ Ninh Thuan ជា៣ ដើម្បីទម្លុះភាពទល់ច្រក និងពន្លឿនការសាងសង់


វៀតណាម កំពុងបើកផ្លូវច្បាប់សម្រាប់ការវិលត្រឡប់ទៅអភិវឌ្ឍន៍គម្រោងថាមពល​អគ្គិសនី​ដើរ​ដោយ​​នុយក្លេអ៊ែឡើងវិញ។ សភាវៀតណាម បានអនុម័តឱ្យបំបែកគម្រោងថាមពលនុយក្លេអ៊ែ Ninh Thuan ដែលត្រូវបានពន្យារពេលអស់រយៈពេលជាយូរទៅជាគម្រោងឯករាជ្យចំនួន៣ ដើម្បីដោះស្រាយ​ឧបសគ្គផ្នែកច្បាប់ និងពន្លឿនដំណើរការអនុវត្តន៍​ ខណៈដែល​តម្រូវការអគ្គិសនីនៅក្នុងប្រទេសកំពុងកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ថាមពល​នុយក្លេអ៊ែ
ដោយ

សភាវៀតណាម បានអនុម័តការរៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់គម្រោងនុយក្លេអ៊ែ Ninh Thuan ដោយមានសមាជិករដ្ឋសភាចំនួន៤៧៦រូបក្នុងចំណោម៤៨១រូបបានបោះឆ្នោតគាំទ្រ ឬស្មើនឹងសំឡេង ៩៥,២%។ តាមផែនការថ្មី គម្រោងដើមនឹងត្រូវបំបែកជា៣គម្រោងដាច់ដោយឡែកពីគ្នារួមមានរោងចក្រថាមពលនុយក្លេអ៊ែ Ninh Thuan 1, រោងចក្រថាមពលនុយក្លេអ៊ែ Ninh Thuan 2 និងគម្រោងសម្រាប់ផ្ដល់សំណង ការគាំទ្រ និងការតាំងទីលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
រដ្ឋាភិបាលវៀតណាម បានពន្យល់ថា មូលហេតុសំខាន់នៃការបំបែកនេះ គឺដោយសារគម្រោងដើមត្រូវបានអនុម័តតាំងពីឆ្នាំ២០០៩ ក្រោមក្របខណ្ឌច្បាប់ចាស់ ដែលមិនបានកំណត់ច្បាស់លាស់អំពីស្ថានភាពផ្លូវច្បាប់របស់រោងចក្រថាមពលនុយក្លេអ៊ែ Ninh Thuan 1 និងរោងចក្រថាមពលនុយក្លេអ៊ែ Ninh Thuan 2 ជាគម្រោងដាច់ដោយឡែក។ ការបំបែកគម្រោងនឹងអនុញ្ញាតឱ្យរោងចក្រទាំងពីរអនុវត្តនីតិវិធីវិនិយោគ និងសុំការអនុម័តដោយឡែកពីគ្នា ដោយមិនចាំបាច់រង់ចាំគម្រោងមួយទៀត។ វៀតណាម សង្ឃឹមថា វានឹងជួយកាត់បន្ថយការពន្យារពេល និងជំរុញគម្រោងឱ្យដំណើរការលឿនជាងមុន។ ទោះបីជាបំបែកជាគម្រោងឯករាជ្យក៏ដោយ ក៏គម្រោងទាំង៣ខាងលើនេះនឹងនៅតែស្ថិតក្រោមការសម្របសម្រួលរបស់រដ្ឋាភិបាល ជាពិសេសលើបញ្ហាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែ ការការពារបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរួម។ អាជ្ញាធរវៀតណាម ក៏អាចបន្តប្រើប្រាស់ទិន្នន័យ លទ្ធផលសិក្សា និងការងារដែលបានអនុវត្តកន្លងមក ដើម្បីកាត់បន្ថយការចំណាយ និងជៀសវាងការធ្វើការងារឡើងវិញដោយមិនចាំបាច់។
ការសម្រេចចិត្តនេះកើតឡើង ខណៈដែលវៀតណាម កំពុងប្រឈមនឹងតម្រូវការអគ្គិសនីកើនឡើង និងកំពុងស្វែងរកប្រភពថាមពលរយៈពេលវែងដែលមានស្ថិរភាព។ ដូចនេះការបើកផ្លូវច្បាប់ថ្មីនេះអាចក្លាយជាជំហានដ៏សំខាន់សម្រាប់ការវិលត្រឡប់មកវិញ នៃកម្មវិធីថាមពលអគ្គិសនីដើរដោយនុយក្លេអ៊ែរបស់វៀតណាម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Bitcoin ហក់ឡើងថ្លៃលើស៨០,០០០ដុល្លារក្នុង​មួយកាក់ ខណៈទីផ្សារគ្រីបតូ កំពុងស្ទុះងើបឡើងវិញ

Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោកកំពុងស្ទុះងើបឡើងវិញយ៉ាងខ្លាំងគួរឱ្យភ្ញាក់​ផ្អើល ដោយបានហក់ឡើងថ្លៃលើស៨០,០០០ដុល្លារអាម…

អ្នកវិទ្យាសាស្ត្រចិន រកឃើញបច្ចេកវិទ្យាអាចចម្រាញ់ប្រេងឥន្ធនៈចេញពីធ្យូងថ្ម

ធ្យូងថ្ម ដែលធ្លាប់តែជាប្រភពថាមពលចំហេះដ៏សំខាន់សម្រាប់បង្កើតកម្តៅ និងអគ្គិសនី ត្រូវបានអ្នកវិទ្យាសាស្ត្រចិន អភិវឌ្ឍបច្ចេកវិទ្យាចម្រាញ់ឱ្យក្លាយទៅជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ