

គួបញ្ចាក់ផងដែរថាបុរី មេគង្គ លែន គឺជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ផងដែរ ។

បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យអោយកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះយើងបានសង្កេតឃើញថាបុរីបានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់និង ឈានទៅមុខយ៉ាងឆាប់រហ័ស ផងដែលនោះធ្វើអោយបុរី តែងតែជួយគិតគូ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរូបភាពផ្សេងៗ ដូចជា ការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថមសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ ជាក់ស្តែងដូចជា ការផ្តល់ជំនួយសម្រាប់ កម្មវីធីនៅក្នុងថ្ងៃនេះជាដើម ល។ល។

