វិស័យសុខាភិបាល

ចិន បានដាក់ចេញផែនការជាតិ ឱ្យប្រជាជនរស់បានជាមធ្យម៨០ឆ្នាំ នៅត្រឹមឆ្នាំ២០៣០


កាលពីមុនពេលនិយាយពីប្រទេស ដែលប្រជាជនមានអាយុវែងជាងគេ គេតែងនឹកឃើញដល់ប្រទេសជប៉ុន។ ប៉ុន្តែពេល​នេះ ប្រទេសចិន ក៏កំពុងបោះជំហានទៅរកគោលដៅដូចគ្នា ដើម្បី​តាម​ឱ្យទាន់ជប៉ុន ដោយ​បាន​ដាក់ចេញ​នូវ​ផែនការជាតិដ៏ធំមួយ ដើម្បីឱ្យប្រជាជនមានអាយុជាមធ្យមរហូតដល់៨០ឆ្នាំ​ នៅ​ត្រឹមឆ្នាំ២០៣០ តាមរយៈការវិនិយោគលើប្រព័ន្ធសុខាភិបាល ការបង្ការ និងទប់ស្កាត់ជំងឺ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនគ្រប់វ័យ ចាប់ពីកុមាររហូតដល់មនុស្សចាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua។
វិស័យសុខាភិបាល
ដោយ

យោងតាមផែនការសុខាភិបាលរយៈពេល៥ឆ្នាំពីឆ្នាំ២០២៦-២០៣០ ដែលចេញដោយក្រុមប្រឹក្សារដ្ឋចិនបានបង្ហាញថា រដ្ឋាភិបាលចិន បានកំណត់គោលដៅបង្កើនអាយុកាលជាមធ្យមរបស់ប្រជាជនពី៧៩ឆ្នាំ ក្នុងឆ្នាំ២០២៥ ឱ្យឡើងដល់៨០ឆ្នាំ នៅត្រឹមឆ្នាំ២០៣០។ ដើម្បីសម្រេចគោលដៅនេះ ចិន នឹងពង្រីកសេវាសុខាភិបាលឱ្យមានភាពស្មើគ្នា ពង្រឹងការបង្ការ និងព្យាបាលជំងឺ បង្កើនសមត្ថភាពឆ្លើយតបជំងឺរាតត្បាត និងលើកកម្ពស់ការថែទាំសុខភាពពេញមួយវដ្តជីវិត។
សម្រាប់ស្ត្រី រដ្ឋាភិបាលចិននឹងពង្រីកការពិនិត្យរកមហារីកសុដន់ និងមហារីកមាត់ស្បូន ព្រមទាំងបន្តផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ក្មេងស្រី ដែលមានសិទ្ធិទទួលបាន។ សម្រាប់មនុស្សចាស់ ចិននឹងអភិវឌ្ឍមន្ទីរពេទ្យឯកទេសផ្នែកវ័យចាស់ ពង្រឹងសេវាថែទាំតាមសហគមន៍ និងលើកកម្ពស់ការថែទាំអ្នកជំងឺវង្វេងវង្វាន់ និងជនពិការ។
លើសពីនេះប្រទេសចិន ក៏គ្រោងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល បង្កើតវេទិកា ឬ Platform វេជ្ជសាស្ត្រឌីជីថលជាតិ ដែលអាចចែករំលែកប្រវត្តិព្យាបាល លទ្ធផលពិនិត្យសុខភាព និងទិន្នន័យវេជ្ជសាស្ត្ររវាងមន្ទីរពេទ្យទូទាំងប្រទេស។ ទន្ទឹមនេះ ប្រទេសចិន ក៏នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការសុខាភិបាលជាមួយបណ្តាប្រទេសនានា និងជំរុញឱ្យឱសថបុរាណចិន កាន់តែមានការទទួលស្គាល់នៅលើឆាកអន្តរជាតិផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពោតក្រហម នៅខេត្តបាត់ដំបង មានទីផ្សារល្អប្រសើរឡើងវិញ ក្រោយជួបបញ្ហាខ្វះឈ្មួញប្រមូលទិញមួយរយៈ

ទីផ្សារពោតក្រហម នៅក្នុងខេត្តបាត់ដំបង បានចាប់ផ្ដើមមានទីផ្សារឡើងវិញហើយ បន្ទាប់ពីបានជួបវិបត្តិទីផ្សារត្បិតខ្វះឈ្មួញចុះជួយប្រមូលទិញកាលពីពេលកន្…

តើកម្ពុជា ត្រូវពង្រឹងខ្លួនបែបណា​ដើម្បីទាញយកសក្តានុពលនាំចេញបន្ថែមពីកិច្ចព្រមព្រៀង RCEP?

ចរន្តដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ នៅតែបន្តបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅឆមាសទី១ ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ