

តាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្លូវការនៃកម្មវិធីអន្តរជាតិដ៏ធំ Property Guru Asia Property Awards បានប្រកាសថា បុរី មេគង្គលែន ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អដាច់គេទូទាំងទ្វីអាស៊ី Best Breakthrough Developer Asia ប្រចាំឆ្នាំ២០២១។
គួររំលឹកផងដែរ មេគង្គលែន ម្ចាស់ជ័យលាភីទ្វីបអាស៊ីនេះ ទើបតែបានឈ្នះពានរង្វាន់ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន២ពានរង្វាន់ និងរង្វាន់ទទួលស្គាល់ខ្ពស់បំផុត ៣រង្វាន់ រួចបន្តការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្តជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗដែលជាជ័យលាភីពីប្រទេសឯទៀតក្នុងទ្វីបអាស៊ី។ នេះពិតជាសមិទ្ធផលដ៏គួរឱ្យកោតសសើរ ដែលបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍអចលនទ្រព្យប្រទេសកម្ពុជាយើងទៅលើ គុណភាព ស្តង់ដារ គំនិតច្នៃប្រឌិត ម៉ូតផ្ទះស្អាត គឺទទួលបានការវាយតម្លៃខ្ពស់ជាងប្រទេសផ្សេងៗក្នុងតំបន់ ។

កម្មវិធីប្រកួតប្រជែងអន្តរជាតិដ៏ល្បី ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ទ្វីបអាស៊ីនេះ គឺជាកម្មវិធីប្រកួតប្រជែង ដោយមានការចូលរួមពីជ័យលាភីអចលនទ្រព្យផ្តាច់គេប្រចាំប្រទេស ច្រើនជាង១០ប្រទេសក្នុងទ្វីបអាស៊ី មានដូចជា ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពិនជាដើម ។ល។ ហើយការវាយតម្លៃនេះ គឺឆ្លងកាត់ការសម្រិតសម្រាំងពីអ្នកជំនាញអន្តរជាតិដោយផ្អែកទៅលើស្តង់ដារ និងវិជ្ជាជីវៈកម្រិតពិភពលោក ដើម្បីស្វែងរកជ័យលាភីល្អផ្តាច់គេទូទាំងទ្វីបអាស៊ី។ ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនា វីដេអូការប្រកាសចេញពីផេកផ្លូវការ Property Guru Asia Property Awards ៕