នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ តំណាង បុរី ប៉េង ហួត និងលោក រ៉ាយអេន កុង ម៉ុន គីត នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុបុគ្គល តំណាងធនាគារ ស្ថាបនា ព្រមទាំងសហការីនៃភាគីទាំងពីរជាច្រើនរូបទៀត។
ពិធីចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ស្ថាបនា ដើម្បីជួយឱ្យអតិថិជនរបស់បុរី ប៉េង ហួត ក្លាយជាម្ចាស់ផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័សជាមួយអត្រាការប្រាក់ពិសេសត្រឹមតែ 6% ទៅលើឥណទានគេហដ្ឋានសម្រាប់ឆ្នាំដំបូង និងការបញ្ចុះតម្លៃកាន់តែពិសេសរហូតដល់ 50% លើកម្រៃសេវារដ្ឋបាល។ ស្របពេលជាមួយគ្នានេះផងដែរ អតិថិជនអាចរីករាយជាមួយនឹងការទទួលបានទំហំកម្ចីរហូតដល់ 85% នៃតម្លៃផ្ទះរបស់បុរីប៉េងហួត និងរយៈពេលកម្ចីរហូតដល់ 25ឆ្នាំ។ ការផ្តល់ជូនដ៏ពិសេសនេះនឹងមានសុពលភាពពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022 តែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះផងដែរ ថ្នាក់ដឹកនាំ និងអ្នកតំណាងនៃក្រុមហ៊ុនទាំងពីរបានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះនឹងនៅតែបន្តយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមសម្រេចក្ដីស្រមៃរបស់អតិថិជនក្នុងការទទួលបានផ្ទះដ៏កក់ក្តៅ និងមានផាសុកភាព ជាមួយជម្រើសបង់ប្រាក់ដែលមានលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលជាងមុន។
ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជនទាំងអស់អាចស្នើសុំឥណទានគេហដ្ឋានពីធនាគារ ស្ថាបនា ក្នុងទំហំឥណទាន រួមទាំងអត្រាការប្រាក់ដ៏ពិសេសដែលមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ។
ដើម្បីទាក់ទងមកកាន់ធនាគារ ស្ថាបនា សូមអញ្ជើញមកកាន់ការិយាល័យសាខាដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងតាមលេខទូរសព្ទ 023/081 999 010 ឬចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/៕