
កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងអប់រំកុមារនៅក្នុងសាលាដូង អំពីការអនុវត្តការថែទាំសុខភាពមាត់ធ្មេញ ការថែរក្សាអនាម័យមាត់ ដើម្បីធានាបាននូវសុខភាពល្អ។ ដោយសារជំងឺរាតត្បាត កូវីដ ១៩ បានធ្វើឱ្យប្រជាជននៅទីនោះយល់កាន់តែច្បាស់ ពីការរក្សាអនាម័យសុខភាពមាត់ធ្មេញឱ្យបានល្អ។ លើសពីនេះ ក្មេងៗនិងទទួលបានការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃពីសមាគមនិសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក។
លោក Richard Liew អគ្គនាយកប្រតិបត្តិនៃ ធនាគារ ប្រ៊ីដ បានឱ្យដឹងថា " យើងមានសេចក្តីសោមនស្សយ៉ាងក្រៃលែងក្នុងការសហការជាមួយ APDSA ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញសម្រាប់កុមារនៅក្នុងសហគមន៍សាលាដូង។ ការផ្តល់ជូននេះគឺជាការធានាបានថាក្មេងៗ ទទួលបានការបង្រៀន និងពិនិត្យមាត់ធ្មេញនៅក្នុងសហគមន៍ ដែលកំពុងជួបការខ្វះខាត និងជួយកុមារឱ្យបង្កើតទម្លាប់អនាម័យល្អ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនៅថ្ងៃមុខ"។


លោក អ៊ុក វ៉ាន់ដេ ស្ថាបនិកសាលាដូង បានមានប្រសាសន៍ថា “សាលាដូងជាអង្គការក្រៅរាជរដ្ឋាភិ បាលដែល ផ្តល់ការអប់រំដោយឥតគិតថ្លៃដល់កុមារ ក្រីក្រនៅតាមជនបទ លើកំពូលភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពសម្រាប់សិស្សរបស់ខ្លួន ។ នេះគឺជាកត្តិយសមួយសម្រាប់ហគមន៍សាលាដូង ដែលធនាគារ ប្រ៊ីដ និង សមាគមនិសិ្សតទន្តសាស្រ្ត ហៅកាត់ថា APDSA បានសហការ និងចូលរួមចំណែកជួយក្នុងសង្គមជាពិសេស គឺបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយដែលជាអនាគតទំពាំស្នងឫស្សីក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថាកាបណ្តុះបណ្តាលើកនេះ នឹងផ្តល់ឥទ្ធិពលជាវិជ្ជមាន ទៅលើសុខភាព និងសុខមាលភាពរបស់កុមារនៅក្នុងសហគមន៍យើង។”
កិច្ចសហការ លើកដំបូង រវាងធនាគារប្រ៊ីដ និង APDSA គឺជាជំហានដ៏សំខាន់ក្នុងការគិតគូដល់សុខមាលភាព ប្រជាជន តាមរយៈការគិតរួមគ្នា ធ្វើរួមគ្នាដើម្បីសហគមន៍ និងក្មេងៗនៅក្នុងសហគមន៍។
សូមបញ្ជាក់ថា APDSA គឺជាសមាគមន៍និសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1968 នៅប្រទេសជប៉ុន។ សមាជិករ មានសាលាទន្តសាស្ត្រ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ននេះ មានប្រទេសសជាមាជិកចំនួន 16 និងបានសហការជាមួយដៃគូ ផ្សេងៗទៅតាមស្ថាប័ណ្ណ សិក្សានានានៅតាមថ្នាក់តំបន់ដើម្បីពង្រឹងមុខជំនាញនេះក្នុងផ្នែកទន្តសាស្រ្តជាមួយនឹងការអនុវត្តជាក់ស្តែក។


ដោយឡែក ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុកបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិញរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា ផ្តល់ជូននូវសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដជាធនាគារពាណិជ្ជក្នុងស្រុកដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត និង ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារប្រ៊ីដសូមចូលមកកាន់គេហទំព័រ https://www.bridgebank.com.kh





