អត្ថបទក្រុមហ៊ុន

ធនាគារ ប្រ៊ីដកម្ពុជា ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគដល់កុមារកំព្រា


ធនាគារប្រ៊ីដ កម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដល់អង្គការ “ការអភិវឌ្ឍន៍កុមារកម្ពុជា” ដែលកំពុងដំណើរការដើម្បីជួយដល់កុមារកំព្រាដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់អង្គការនេះ។ ក្នុងនោះ ធនាគារ ប្រ៊ីដកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ៥ ពាន់ដុល្លារ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ទឹកដោះគោខាប់ ស្ករស អំបិល មី ត្រីខកំប៉ុង ត្រីងៀត អង្ករ និង ប្រេងឆាជាដើម ។
ធនាគារ ប្រ៊ីដកម្ពុជា ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគដល់កុមារកំព្រា
ដោយ

ការប្រគល់អំណោយនោះបានធ្វើឡើងដោយមានការចូលរួមពីលោក អាត សុវណ្ណារា និងភរិយា ដែលជាតំណាងឲ្យធនាគារ ប្រ៊ីដ កម្ពុជា។

លោក អាត សុវណ្ណារា បានថ្លែងថា៖ “ក្នុងនាមជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវ យើងតែងតែគិតគូដល់សហគមន៍របស់យើង ហើយយើងតែងរិះរកមធ្យោបាយផ្សេងៗដើម្បីធ្វើយ៉ាងណា អាចរួមចំណែកដល់សង្គមជាតិរបស់យើង ជាពិសេស លើការអភិវឌ្ឍន៍កុមារ រាប់បញ្ចូលទាំងកុមារកំព្រាផង ដែលពួកគាត់ត្រូវការជាចាំបាច់នូវការឧបត្ថម្ភផ្សេងៗ ដើម្បីមានឱកាសក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ក្នុងការជួយដល់សង្គមជាតិ” ។

នាយិកាប្រតិបត្តិអង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា លោកស្រី ឈូក សីហា បានថ្លែងអំណរគុណដល់ធនាគារប្រ៊ីដកម្ពុជា សម្រាប់ការផ្ដល់អំណោយដ៏ចាំបាច់សម្រាប់កុមារកំព្រា ដែលកំពុងទទួលការចិញ្ចឹម និងបណ្ដុះបណ្ដាលនៅអង្គការមួយនេះ។

លោកស្រី ឈូក សីហា បានថ្លែងថា៖ “ការឧបត្ថម្ភសម្ភារៈទាំងអស់នេះ គឺជាគុណបំណាច់ដ៏ធំធេងបំផុតរបស់លោក លោកស្រី សម្រាប់ជួយដល់កុមារកំព្រាដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់អង្គការយើងខ្ញុំ” ។

None



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីផ្អាកនាំចេញប្រេងដូង ចំពេលអតិផរណាស្បៀងអាហារពិភពលោកកើនឡើង

ឥណ្ឌូនេស៊ីដែលជាប្រទេសផលិតប្រេងដូងឈានមុខគេក្នុងពិភពលោកនោះ ថ្មីៗនេះ បានប្រកាសអំពីផែនការហាមឃាត់ការនាំចេញប្រេងបន្លែមានការពេញនិយមប្រើប្រាស់…

ហេតុអ្វីអ្នកដាំទុរេននៅកំពតគួរចងក្រងជាសហគមន៍?

អ្នកជំនាញ និងជាម្ចាស់ចម្ការទុរេននៅខេត្តកំពតបានផ្តល់គំនិតថា អ្នកដាំទុរេនទាំងអស់គួរតែសហការគ្នាចងជាសហគមន៍ ដើម្បីការពារគុណភាព និងកេរ្តិ៍ឈ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ