ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

អង់គ្លេសក្លាយជាប្រទេសដំបូងគេ អនុម័តប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩


ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ប្រភេទ ម៉ូលនួផាយរ៉ាវៀ (molnupiravir) ប្រឆាំងជំងឺកូវីដ-១៩ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Merckរបស់អាមេរិក។ អង់គ្លេសក៏បានចុះលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Merck ក្នុងការបញ្ជាទិញថ្នាំគ្រាប់នេះចំនួន ៤៨ម៉ឺនកញ្ចប់ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ថ្នាំគ្រាប់ប្រភេទ ម៉ូលនួផាយរ៉ាវៀ (molnupiravir) ប្រឆាំងជំងឺកូវីដ-១៩ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Merck របស់អាមេរិក។

ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផល​ថែទាំសុខភាពរបស់អង់គ្លេស (MHRA) បានណែនាំថ្នាំគ្រាប់ប្រភេទ ម៉ូលនួផាយរ៉ាវៀ (molnupiravir)  សម្រាប់ប្រើប្រាស់ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម និង កាត់បន្ថយការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ចំពោះអ្នកជំងឺធាត់ ជំងឺទឹកនោមផ្អែម និង ជំងឺបេះដូង។ ទីភ្នាក់ងារនេះ បានបន្តទៀតថា ថ្នាំនេះនឹងត្រូវបែងចែកឲ្យប្រើប្រាស់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់អ្នកជំងឺទាំងឡាយណាដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩ ឬ ក្នុងរយៈពេល ៥ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមនៃការចេញរោគសញ្ញា។

គួរជម្រាបថា ការអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់នេះ គឺចំពេលដែលអត្រាឆ្លងកូវីដ ១៩ នៅក្នុងប្រទេសអង់គ្លេសបានឈានដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រាកាលពីខែមុន។ ជាក់ស្ដែង ប្រទេសអង់គ្លេសបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃប្រហែល ៤ ម៉ឺនករណី ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។ ប្រការនេះហើយ ដែលថ្នាំគ្រាប់ព្យាបាលកូវីដនេះ ត្រូវបានទទួលភ្លើងខៀវជាលើកដំបូងក្នុងការព្យាបាលជំងឺកូវីដ-១៩ ហើយវានឹងត្រូវបានបែងចែងយ៉ាងទូលំទូលាយនៅក្នុងសហគមន៍។

ដ្បិតថា ថ្នាំនេះត្រូវបានអង់គ្លេសអនុញ្ញាតឱ្យប្រើប្រាស់ ប៉ុន្តែចំពោះទីប្រឹក្សាសហរដ្ឋអាមេរិកវិញ មិនទាន់ប្រកាសអនុញ្ញាតនៅឡើយទេ ពោលគឺនឹងជួបប្រជុំគ្នានៅថ្ងៃទី ៣០ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីពិនិត្យមើលទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពនៃឱសថ ហើយនឹងបោះឆ្នោត ថាតើថ្នាំនេះគួរតែត្រូវបានអនុញ្ញាត ឬ ក៏អត់។ តែយ៉ាងណាមិញ ក្រុមហ៊ុន Merck ធ្លាប់បានធ្វើតេស្តសរួចហើយ ដោយបានបង្ហាញថា ថ្នាំគ្រាប់ប្រភេទនេះ គឺមានសុវត្ថិភាព ប៉ុន្តែទិន្នន័យមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។

បើទោះបីជា ទីប្រឹក្សាសហរដ្ឋអាមេរិកមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏គ្រោងនឹងទិញថ្នាំនេះចំនួន ១លាន៧សែនកញ្ចប់ពីក្រុមហ៊ុន Merck ផងដែរ។ គួររំឭកថា នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមហ៊ុន Merck បាននិយាយថា ខ្លួននឹងផលិតថ្នាំគ្រាប់ព្យាបាលកូវីដនេះចំនួន ១០ លានកញ្ចប់នៅចុងឆ្នាំនេះ និង ចំនួន ២០ លានកញ្ចប់ទៀតនឹងផលិតនៅឆ្នាំ ២០២២៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


រកឯណាបាន! ទិញផ្ទះនៅបុរី ប៉េង ហួត ឥលូវនេះ ទទួលបានកម្ចី100% ពីធនាគារ CIMB រយៈពេលរហូតដល់ 25ឆ្នាំ

ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានកាន់តែច្រើន បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ រួមជាមួយធនាគារ ស៊ីអាយអិមប…

WHO បានព្រមានថា អ្នកស្លាប់ដោយសារកូវីដ-១៩នៅតំបន់អឺរ៉ុបអាចកើនកន្លះលាននាក់ថែមទៀត

អង្គការសុខភាពពិភពលោក WHO បានចេញមកព្រមានថា អត្រាឆ្លងកូវីដ១៩នៅទូទាំងតំបន់អឺរ៉ុប កំពុងកើនឡើងវិញគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន ដែលនៅចំពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ