នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ

អង់គ្លេសផលិតនាវាមុជទឹក ដើម្បីទប់ទល់នឹងប្រទេសចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក


ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួនដែលមានតម្លៃជាទឹកប្រាក់ចំនួន៤ពាន់លានផោនប្រហែលជិត៥ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ដំណាក់កាលថ្មីនៃគម្រោងផលិតនាវាមុជទឹកចម្បាំងដើរដោយថាមពលនុយក្លេអ៊ែជំនាន់ថ្មីមួយ ដែលហៅថា SSN-AUKUS។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ
ដោយ

កិច្ចព្រមព្រៀងរបស់ចក្រភពអង់គ្លេស ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអង់គ្លេស ចំនួន៣គឺក្រុមហ៊ុន BAE Systems ក្រុមហ៊ុន Rolls-Royce និងក្រុមហ៊ុន Babcock ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្តយោធា AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស ដើម្បីទប់ទល់នឹងប្រទេសចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក ក្រាន សាប (Grant Shapps) បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្ស នៅក្នុងទីក្រុងម៉េនឆេស្ទឺ (Manchester) កាលពីថ្ងៃអាទិត្យ ទី១ ខែតុលា ថា នាវាមុជទឹកនេះនឹងផ្តល់អំណាចដល់កងទ័ពជើងទឹករបស់អង់គ្លេស ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ចក្រអង់គ្លេសនៅក្រោមសមុទ្រ។

ក្រុមមេដឹកនាំសម្ពន្ធមិត្ត AUKUS បានបង្ហាញគម្រោងនាវាមុជទឹករួមគ្នានេះ កាលពីខែមីនា ឆ្នាំមុននៅក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើឱ្យប្រទេសអូស្ត្រាលី អាចជំនួសនាវាមុជទឹកដើរ ដោយថាមពលប្រេងម៉ាស៊ូតរបស់ខ្លួនជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ដែលបំបាំងកាយ និងធ្វើដំណើរបានកាន់តែឆ្ងាយជាងមុន។

ផែនការនេះមានការពាក់ព័ន្ធនឹងអូស្ត្រាលី ដែលទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបស់អាមេរិក ហើយបន្ទាប់មកបង្កើតគំរូថ្មីមួយបំពាក់ដោយបច្ចេកវិទ្យាអាមេរិក និងអង់គ្លេស។ នាយករដ្ឋ​មន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់ បានសរសើរថា វាជា«កិច្ចព្រមព្រៀងការពារពហុភាគីដ៏សំខាន់បំផុតសម្រាប់ច្រើនជំនាន់។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមហ៊ុន BAE Systems បាននិយាយថា នាពេលអនាគតនាវាមុជទឹក SSN-AUKUS នឹងក្លាយជានាវាមុជទឹកដ៏ធំបំផុតប្រកបដោយថាមពលខ្លាំងបំផុត និងទំនើបបំផុត ដើម្បីផ្គត់ផ្គង់ដល់កងនាវាចររបស់ចក្រភពអង់គ្លេស។

ក្រុមហ៊ុនផលិតឧបករណ៍យោធារបស់អង់គ្លេសមួយនេះបាននិយាយថា ការវិនិយោគនេះនឹង​គ្រប​ដណ្តប់លើការងារផលិតរហូតដល់ឆ្នាំ២០២៨​ និង​ត្រូវការជ្រើសរើសមនុស្សជាង៥ពាន់នាក់ ដើម្បីបំពេញការងារនេះ​ នៅឯទីតាំងផលិតរបស់ខ្លួនមួយស្ថិតនៅភាគខាងជើងនៃប្រទេសអង់គ្លេស។

គំរូដំបូងនៃនាវាមុជទឹកនេះនឹងប្រគល់ជូនរដ្ឋាភិបាលអង់គ្លេស នៅចុងទសវត្សរ៍ឆ្នាំ២០៣០។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែនេះ ពិបាកនឹងរកឃើញនៅតាមប្រព័ន្ធរ៉ាដា ហើយវាអាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងអាចផ្ទុកកាំជ្រួចមីស៊ីលទំនើបៗផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ជំនន់ទឹកភ្លៀងខ្លាំងពេកបង្ខំឱ្យអភិបាលទីក្រុងញូវយ៉ក ប្រកាសភាពអាសន្ន

ភ្លៀងធ្លាក់ខ្លាំងៗក្នុងកម្រិត៨សង់ទីម៉ែត្រ បានធ្វើឱ្យសង្កាត់ខ្លះនៃទីក្រុងញូវយ៉ក រងការជន់លិច កាលពីចុងសប្តាហ៍កន្លងទៅ។ ជំនន់ទឹកភ្លៀងនេះ បានបណ្ត…

Wow! ប្រូម៉ូសិនធំមិនធ្លាប់មាន ថែមជូន កញ្ចប់សម្ភារអាជីវកម្ម និង គ្រឿងសង្ហារឹមក្នុងផ្ទះពិតជាពិសេសពីបុរី ឡាយ គង់ អេមើរ៉ិល រេស៊ីដេន

នារសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ពិធីសន្និសិទសារព័ត៌មានជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាព អគ្គនាយកក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ