ប្លែកៗ នៅប្រទេសថៃ

ម្ចាស់ភោជនីយដ្ឋានពីររូប នៅថៃ ត្រូវកាត់ទោស​ឲ្យ​ជាប់គុក ១៤៤៦ឆ្នាំ


តុលាការនៅក្នុងប្រទេសថៃ បានផ្ដន្ទាទោស​ម្ចាស់​ភោជនីយដ្ឋាន ០២រូប ឲ្យ​ជាប់ពន្ធនាគារ ម្នាក់ៗ ១៤៤៦ឆ្នាំ ពីបទ​ឆបោក​ជាសាធារណៈ។
រូបភាពឯកសារអាហារនៅ​ភោជនីយដ្ឋាន​នៅប្រទេសថៃ។
ដោយ

កាលពីឆ្នាំទៅមិញ ភោជនីយដ្ឋាន​អាហារសមុទ្រ Laemgate បាន​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ​លក់​អាហារអនឡាញ​ដោយ​បង់​ប្រាក់ជាមុន។ ពេលនោះ មាន​មនុស្ស​ដល់ទៅ ២ម៉ឺន​នាក់ បាន​ទិញ​គូប៉ុង​អាហារ​បង់ប្រាក់ជាមុនដែលមានទឹកប្រាក់សរុប​ដល់ទៅ ១លាន ៦សែនដុល្លារអាមេរិក។ នេះ​បើ​យោងតាម​សារព័ត៌មានថៃ PBS។

ប៉ុន្តែ ភោជនីយដ្ឋាន​នេះ ក្រោយមក បាននិយាយថា ខ្លួនមិនអាច​បំពេញតាមតម្រូវការនេះ​បានទេ ហើយ​ក៏បាន​បិទភោជនីយដ្ឋាន។ 

មនុស្ស​ ២នាក់ ដែលជាម្ចាស់​ភោជនីយដ្ឋាននេះ ម្នាក់ឈ្មោះ Apichart Bowornbancharak និងម្នាក់ទៀត ឈ្មោះ Prapassorn Bowornbancha ត្រូវបានចាប់ខ្លួន បន្ទាប់ពីមាន​ពាក្យ​បណ្ដឹង​ពីមនុស្ស​ជាច្រើន​រយនាក់។ 

នៅប្រទេសថៃ ករណីកាត់ទោស​ឲ្យជាប់ពន្ធនាគារច្រើនឆ្នាំបែបនេះ មិនមែនជារឿង​មិនធ្លាប់មានពីមុនមកនោះទេ ដោយសារតែចំនួន​នៃដើម​បណ្ដឹង​មានច្រើននាក់។ 

ប៉ុន្តែ ទោះជាយ៉ាងណា ច្បាប់ថៃកំណត់​ទោសជាប់ពន្ធនាគារ​យូរបំផុតត្រឹមតែ ២០ឆ្នាំទេ សម្រាប់​បទ​ឆបោកជាសាធារណៈ។ 

ដំបូងឡើយ អតិថិជនដែលបានទិញគូប៉ុង​អាហារ​បង់ប្រាក់ជាមុនតាមអនឡាញ នៅអាច​យកគូប៉ុង​ទៅបើក​ជាអាហារ​បានធម្មតា នៅឯភោជនីយដ្ឋាន។ ប៉ុន្តែ ក្រោយមក មានមនុស្ស​ទិញច្រើនពេក ក៏មានអ្នកខ្លះចាំយូររហូតដល់រាប់ខែ ទើប​អាច​ទៅបើក​អាហារបាន។ 

ក្រោយមក នៅខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Laemgate Infinite ក៏ស្រាប់តែប្រកាស​បិទ​ភោជនីយដ្ឋានរបស់ខ្លួន ដោយ​អះអាងថា ខ្លួន​មិនមាន​អាហារសមុទ្រ​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាមតម្រូវការនោះទេ។ 

ក្រុមហ៊ុនបាន​ផ្ដល់​ប្រាក់​ឲ្យ​ទៅអតិថិជនវិញបានខ្លះដែរ ពោលគឺ អតិថិជន ៣៧៥នាក់ ក្នុងចំណោម ៨១៨នាក់ បានទទួល​ប្រាក់វិញ។ ប៉ុន្តែ មនុស្សជាច្រើន​រយនាក់ទៀត បានប្ដឹង​ក្រុមហ៊ុន និង​ម្ចាស់ក្រុមហ៊ុនទាំងពីរនាក់ ពីបទ​ឆបោក។ 

ម្ចាស់​ភោជនីយដ្ឋាន ម្នាក់ឈ្មោះ Apichart Bowornbancharak និងម្នាក់ទៀត ឈ្មោះ Prapassorn Bowornbancha ត្រូវបានចាប់ខ្លួន ពីបទ​ឆបោកជាសាធារណៈ តាមរយៈ​សារ​ក្លែងក្លាយ។ 

ពួកគេទាំងពីរនាក់ត្រូវបានរកឃើញថា មានទោស នៅថ្ងៃពុធ សប្ដាហ៍នេះ ហើយត្រូវបានកាត់ទោស​ឲ្យជាប់ពន្ធនាគារ ម្នាក់ៗ ១៤៤៦ឆ្នាំ។ ប៉ុន្តែ ទោះយ៉ាងណា តាមច្បាប់ថៃ ពួកគេទាំងពីរនាក់នេះ ត្រូវជាប់គុកតែ ២០ឆ្នាំម្នាក់ ប៉ុណ្ណោះ។ 

កាលពីឆ្នាំ​២០១៧ តុលាការថៃធ្លាប់បានកាត់ទោស​ជនឆបោកម្នាក់ ឲ្យជាប់ពន្ធនាគារជាង ១ម៉ឺន ៣ពាន់ឆ្នាំឯណោះ៕




អត្ថបទបន្ទាប់


វិបត្តិកូវីដ-១៩ ធ្វើឲ្យអាជីវកម្មសាលារៀនឯកជន ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអាជីវកម្មសាលារៀនឯកជន បានបង្ហាញពីក្ដីបារម្ភរបស់ខ្លួន អំពីការប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំងឡើង ស្របពេលដែលសាលានៅទ…

បុរសខ្មែរ​ ២នាក់ ដែលធ្វើ​ដំណើរត្រឡប់មកពីឥណ្ឌូនេស៊ី មានផ្ទុកកូវីដ១៩; ករណីឆ្លងសរុបកើនឡើងដល់ ១២៨នាក់ គិតត្រឹមថ្ងៃទី១៤ មិថុនា ឆ្នាំ២០២០

ព័ត៌មាន
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២០ នេះ ថា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ចំនួន ០២ករណីថ្មីទៀត​ហើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ