ក្រុមហ៊ុន TikTok

ក្រុមហ៊ុនចិន ByteDance បោះពាក្យសម្ដីយ៉ាងឡូយថា ខ្លួនសុខចិត្តបិទ TikTok ចោលក៏មិនព្រមលក់ទៅឱ្យអាម៉េរិក


ក្រុមហ៊ុនយក្សខ្នាតយក្សរបស់ប្រទេសចិន ByteDance ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ TikTok បានបោះពាក្យសម្ដីយ៉ាងឡូយថា ខ្លួនសុខចិត្តបិទចោល TikTok ដែលជាកម្មវិធី ឬ App វីដេអូខ្លីៗដ៏ពេញនិយម ក៏មិនព្រមលក់វាឱ្យទៅអាម៉េរិក នោះដែរ ប្រសិនបើខ្លួនអស់ជម្រើសនៅក្នុងការតតាំងតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងបម្រាមមិនឱ្យមានកម្មវិធី TikTok នៅលើ App Store នានាលើទឹកដីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើននៅថ្ងៃសុក្រ ទី២៦ ខែមេសា នេះ។
ក្រុមហ៊ុន TikTok
ដោយ

ប្រភពច្បាស់ការដែលស្និទ្ធនឹងក្រុមហ៊ុនខ្នាតយក្សរបស់ចិន ByteDance ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ TikTok បានទម្លាយឱ្យដឹងថា សំណុំវិភាគទិន្នន័យ ឬ អាហ្គោរីហ្សឹម (Algorithm) ដែល TikTok ពឹងផ្អែកលើប្រតិបត្តិការរបស់ខ្លួន ត្រូវបានចាត់ទុកថាជាស្នូលនៃប្រតិបត្តិការទូទៅរបស់ក្រុមហ៊ុន ByteDance ដូចនេះការលក់ TikTok ជាមួយ អាហ្គោរីហ្សឹម (Algorithm) គឺមានភាគរយច្រើនដែលមិនអាចទៅរួច។

ប្រភពដដែលអះអាងថា TikTok អាចរកប្រាក់ចំណូលបានតែមួយភាគតូចប៉ុណ្ណោះនៃប្រាក់ចំណូលសរុប និងចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃសរុបរបស់ក្រុមហ៊ុន ByteDance ដូចនេះក្រុមហ៊ុន ByteDance សុខចិត្តបិទ TikTok ចោលនៅលើទឹកដីសហរដ្ឋអាម៉េរិក ប្រសិនបើអស់ជម្រើសក្នុងការតតាំងក្ដី គឺមិនព្រមលក់ទៅឱ្យអាម៉េរិក ជាដាច់ខាត។

ប្រភពដដែលបានបន្តថា ការបិទចោលចោល TikTok នឹងជះផលប៉ះពាល់តិចតួចប៉ុណ្ណោះមកលើអាជីវកម្មរបស់ក្រុមហ៊ុន ByteDance ខណៈពេលដែលក្រុមហ៊ុននេះនឹងមិនបោះបង់អាហ្គោរីហ្សឹម (Algorithm) ដែលជាសំណុំវិភាគទិន្នន័យស្នូលរបស់ខ្លួននោះឡើយ។

ទោះជាយ៉ាងណា មកទល់ពេលនេះ ក្រុមហ៊ុន ByteDance បានបដិសេធមិនធ្វើការឆ្លើយបំភ្លឺនោះទេជុំវិញបញ្ហានេះ។

តាមរយៈសេចក្តីថ្លែងការណ៍មួយបង្ហោះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា នៅលើថូថាវ (Toutiao) ជា Platform បណ្ដាញសង្គមដែលខ្លួនគ្រប់គ្រង ក្រុមហ៊ុន ByteDance បាននិយាយថា ខ្លួននឹងមិនលក់ TikTok ជាដាច់ខាត។ ការលើកឡើងនេះឆ្លើយតបទៅនឹងអត្ថបទមួយចុះផ្សាយដោយសារព័ត៌មាន The Information ដែលអះអាងថា ក្រុមហ៊ុន ByteDance កំពុងសិក្សាពីសេនារីយ៉ូសម្រាប់ការលក់អាជីវកម្មរបស់ TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយគ្មាន អាហ្គោរីហ្សឹម (Algorithm) ដែលជួយណែនាំវីដេអូដល់បណ្ដាអ្នកប្រើប្រាស់ TikTok ។

ជាការឆ្លើយតបទៅនឹងសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលសុំឱ្យឆ្លើយបំភ្លឺជុំវិញបញ្ហានេះ អ្នកនាំពាក្យ TikTok បានបង្វែរឱ្យទៅពិនិត្យមើលសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ByteDance ដែលបានបង្ហោះលើ Platform បណ្ដាញសង្គមថូថាវ (Toutiao)៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ជប៉ុន និងសហភាពអឺរ៉ុប ព្រមព្រៀងបង្កើតវិធានរួម ដើម្បីគ្រប់គ្រងរំហូរយ៉ាងគំហុកនៃរថយន្តអគ្គិសនី និងបន្ទះសូឡាចិន

សារព័ត៌មាន Nikkei Asia បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែមេសា នេះថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប នឹងឈានដល់ការព្រមព្រៀងគ្នានៅដើមខែឧសភា ក្រោ…

តើមានកត្តាអ្វីធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកសម្រេចបានកំណើនទាបជាងការរំពឹងទុកនៅត្រីមាសទី១ឆ្នាំនេះ?

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចផុតលេខនៅលើពិភពលោកទាំងសេដ្ឋកិច្ច និងយោធា សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់១,៦% នៅត្រីមាសទី១ឆ្នាំនេះ ទាបជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ