វិនិយោគ​

ឧកញ៉ា សៀ ឫទ្ធី ព្រមព្រៀង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​ថ្មី​​ជាមួយ​ក្រុមហ៊ុន​មហា​យក្ស​ចិន!


នៅ​ទី​បំផុត កិច្ច​សហប្រតិបត្តិការ​រវាង​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប៊្រីដ គ្រុប និង​លោក Liang Rong អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន Sino Great Wall International បាន​ក្លាយ​ជា​ផ្លូវការ​ហើយ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group ចុះ​ហត្ថលេខា​បង្កើត​ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​មក​ពី​ចិន។ រូបភាព៖ ហេង ភារម្យ
ដោយ

ក្រុមហ៊ុន​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​វិនិយោគ (ជា​ក្រុមហ៊ុន) ដើម្បី​ទទួល​រ៉ាប់រង​យក​គម្រោង​នានា​របស់​រាជ​រដ្ឋាភិបាល​មក​អនុវត្ត តាម​ទិសដៅ​ចូលរួម​អភិវឌ្ឍ​និង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា។ 

ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់​ថា សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ខ្នាត​ធំ​ល្បីៗ​លំដាប់​ថ្នាក់​អន្តរជាតិ។ 

កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​វិនិយោគ (ជាក្រុមហ៊ុន)​នេះ ក្រុមហ៊ុន​លោក​ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន Worldbridge Land (Cambodia) នឹង​មាន​ចំណែក​ភាគ​ហ៊ុន ៤០​ភាគរយ និង​ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd  មក​ពី​ប្រទេស​ចិន មាន​ចំណែក​ភាគហ៊ុន ៦០​ភាគរយ។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​និង​កំពុង​សិក្សា​និង​ពិភាក្សា​ពី​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​មុខ។

ឧកញ៉ា សៀ ឫទ្ធី ចុះ​ហត្ថលេខា​ព្រមព្រៀង​សហការ​ជាមួយ​វិនិយោគិន​ចិន​ នា​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​បើក​ក្រុមហ៊ុន​ថ្មី​ដ៏​ធំ​មួយ​។ (រូបភាព៖ ហេង ភារម្យ)

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​មាន​ប្រសាសន៍​ថា លោក​សម្រេច​ចិត្ត​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Sino Great Wall International ពីព្រោះ​ក្រុមហ៊ុន​នេះ​ធ្លាប់​មាន​បទ​ពិសោធន៍​ដ៏​រឹងមាំ​ក្នុង​ការ​សាងសង់​សំណង់​អគារ​ធំៗ​ជា​ច្រើន​ប្រកប​ដោយ​គុណភាព នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន។ នេះ​គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​នៅ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក​ឧកញ៉ា សៀ ឫទ្ធី ថ្លែង​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​ពិត​ជា​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ថ្ងៃ​នេះ គឺ​ជា​ការ​ត្រួស​ត្រាយ​បើក​ផ្លូវ​ដ៏​ធំ​សម្រាប់​បោះ​ជំហាន ​ឆ្ពោះ​ទៅ​រក​ការ​បណ្តាក់​ទុន​រួម​គ្នា​វិនិយោគ នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។ វា​មិន​មែន​គ្រាន់​តែ​ចុះ MOU ធម្មតា​នោះ​ឡើយ»

ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ចូល​រួម​ចំណែក​​ក្នុង​​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ ដូចជា​ស្ពាន ផ្លូវថ្នល់ និង​សំណង់​ផ្សេងៗ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន ដើម្បី​ជា​សសរ​ស្តម្ភ រុញ​ច្រាន​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ឲ្យ​កាន់​តែ​ខ្លាំង។ លោក​ឧកញ៉ា​ថា នឹង​ខិតខំ​កៀងគរ​ប្រភព​ទុន​ពី​ក្រៅ​ប្រទេស​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុ​ស្រុក ដូចជា​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ។

លោក Liang Rong អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន Sino Great Wall International  Engineering Co., Ltd បាន​លើក​ឡើង​ថា ក្រុមហ៊ុន Sino Great Wall International គឺ​ជា​ក្រុមហ៊ុន​សាងសង់​ដ៏​ធំ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន Shenzhen  នៅ​ប្រទេស​ចិន។ 

លោក​ថា ក្រុមហ៊ុន​របស់​លោក​មាន​ធនធាន​និង​មធ្យោបាយ​ជាក់​លាក់​ក្នុង​ការ​ទទួល​យក​គម្រោង​ខា្នត​ធំៗ​មក​អនុវត្ត។ ហើយ​លោក​បន្ត​ថា ក្រុមហ៊ុន​នឹង​ចូល​រួម​ផ្តល់​វិភាគទាន​ដ៏​ល្អ​ប្រសើរ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

សូម​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន Sino Great Wall International បាន​ចូល​មក​បោះទុន​វិនិយោគ​សាងសង់​សំណង់​អគារ​ធំៗ​ខ្ពស់ៗ​ជា​ច្រើន​នៅ​កម្ពុជា។ ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ឈ្នះ​ការ​ដេញ​ថ្លៃ ទទួល​សិទ្ធិ​សាងសង់​អគារ​ភ្លោះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កម្ពស់ ១៣៣​ជាន់ ដែល​មាន​តម្លៃ​គម្រោង​សាងសង់ ២,៧​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ភ្នំពេញ​កម្ពុជា។ 

ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ Sino Great Wall International Engineering Co., Ltd កំពុង​តែ​សាងសង់​អគារ The Bridge ដែល​មាន​កម្ពស់ ៤៥​ជាន់ ដែល​គ្រោង​នឹង​រួច​​រាល់ បើក​ទ្វារ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​នៅ​ដើម​ឆ្នាំ​២០១៨។ ហើយ​ក្រុមហ៊ុន​នេះ​ដែរ ក៏​បាន​ចាប់​ផ្ដើម​សាងសង់​អគារ The Peak កម្ពស់ ៥៥​ជាន់ ដែល​នឹង​ផុស​ឡើង​បង្ហាញ​រូបរាង​នៅ​២​ខែ​ខាង​មុខ ដែល​គម្រោង​ទាំង​វិនិយោគ​ដោយ​លោក ឧកញ៉ា សៀ ឫទ្ធី រួម​សហការ​ជាមួយ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​សិង្ហបុរី៕

None



អត្ថបទបន្ទាប់


បាត់​លុយ​៤០០​លាន​ដុល្លារ​ពី​ធនាគារ ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ត្រូវ​ចាប់​ខ្លួន

នៅ​ប្រទេស​វៀតណាម​ជិត​ខាង​កម្ពុជា​ កើត​មាន​ករណី​អំពើ​ពុករលួយ​ដ៏​ធំ​មួយ​នៅ​ក្នុង​វិស័យ​ធនាគារ ដែល​ពាក់ព័ន្ធ​នឹង​លុយ​ប្រមាណ ៤០០​លាន​…

កសិករ​នឹង​រង់​ចាំ​មើល​ផល​ពី​កិច្ច​សន្យា​នាំ​ចេញ​អង្ករ​១​លាន​តោន​ទៅ​បង់ក្លាដេស!

កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​បង់ក្លាដេស ក្នុង​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ