សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ចាប់ពីថ្ងៃទី៣០មីនា ដល់ទី០១មេសា កម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបសកម្ម ពីសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម។ ប្រកាសនេះនឹងបណ្តាលឲ្យមានភ្លៀងពីមធ្យមទៅច្រើន គួបផ្សំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈសីតុណ្ហភាពអប្បបរមា និងចុះត្រជាក់បន្តិចដែរ។
ដោយឡែក ពីថ្ងៃទី០២ដល់ទី០៥មេសា កម្ពុជារងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់វិញម្តង ពីប្រទេសចិន ក្នុងកម្រិតបង្គួរ។ ប្រការនេះបណ្តាលឲ្យស្ថានភាពអាកាសធាតុ ដូចទៅនឹងការរងឥទ្ធិពលសម្ពាធទាបសកម្ម ពីសមុទ្រចិនខាងត្បូងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C។ នៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៤ °C។ និងនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C៕
អត្ថបទ សោម ស្រីពេជ្រ