សម្រាប់ករណីកូវីដ-១៩ថ្មីដែលបានរកឃើញនៅថ្ងៃទី ២៣ ខែកក្កដាម្សិលមិញនេះ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា គឺបានកើតឡើងលើទាហានមួកខៀវរបស់កម្ពុជាចំនួន៤នាក់ ក្នុងចំណោមក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជាសរុបចំនួន ៨០នាក់ (ស្ត្រី០៧នាក់) ដែលពួកគេទាំងនោះ បានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជានៅថ្ងៃទី ១០ ខែកក្កដា ហើយបានធ្វើតេស្ដលើកទី១ គឺអវិជ្ជមានកូវីដ-១៩។ ក្រោយពី ពួកគេត្រូវបានបន្តដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិនៅខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមទាហានមួកខៀវទាំង៨០នាក់នេះ បានធ្វើតេស្ដជាលើទី២ នៅថ្ងៃទី ២៣ ខែកក្កដា ដែលលទ្ធផលទទួលបានគឺមានវិជ្ជមានកូវីដ-១៩ ចំនន០៤នាក់។ ក្នុងនោះ មានបុរសចំនួន ៣នាក់ និងស្ត្រីចំនួន០១នាក់។
ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ គិតមកទល់ថ្ងៃទី ២៤ ខែកក្កដានេះ បានកើនឡើងដល់ចំនួន ២០២នាក់ហើយ (ស្ត្រី៤៤នាក់ បុរស ១៥៨នាក់) ដោយក្នុងនោះ មានអ្នកជាសះស្បើយចំនួន ១៤២នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៥៨នាក់។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលកាលពីថ្ងៃទី ២២ ខែកក្ក ក៏មានករណីបុរជនជាតិខ្មែរម្នាក់បានស្លាប់នៅមណ្ឌលចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ ទោះយ៉ាងណាក្រសួងសុខាភិបាលអះអាងថា ការស្លាប់នេះ គឺជាការខ្យល់គរតែប៉ុណ្ណោះ មិនបានបញ្ជាក់ថាស្លាប់ព្រោះតែជំងឺកូវីដ-១៩ នោះទេ៕