ការនាំចេញប្រេងឆៅកម្ពុជា

កម្ពុជានឹងនាំចេញប្រេងឆៅ​ក្នុងរង្វង់​៣០ម៉ឺនបារែល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅក្នុងខែឧសភា


មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលអះអាងថា បើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងនាំចេញដំណក់ប្រេងឆៅលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងខែឧសភានេះហើយ ដោយនៅក្នុងសំណើសុំនាំចេញប្រេងរបស់ក្រុមហ៊ុន KrisEnergy នៅក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនគ្រោងនាំចេញប្រមាណ​៣០ម៉ឺនបារែល ឬស្មើនឹងប្រមាណជាង ៤ម៉ឺនតោន។
កម្ពុជាកំពុងបន្ដស្វែងរកក្រុមហ៊ុនវិនិយោគថ្មីពីក្រៅប្រទេស ដើម្បីបន្ដអភិវឌ្ឍវិស័យប្រេងរបស់ខ្លួន
ដោយ

ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី ១៧ ខែឧសភាថា ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងរបស់កម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិនៅអំឡុងខែឧសភា នេះហើយ។ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុន KrisEnergy គ្រោងនាំចេញ​ប្រេងឆៅក្នុងបរិមាណ​ចន្លោះពី​២៧ម៉ឺនបារែល ទៅ៣០ម៉ឺនបារែល។ បរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាមការវាស់វាល់ជាក់ស្តែង។

ទោះយ៉ាងណា ឯកឧត្តម ជៀបសួរ មិនបានបញ្ជាក់នោះទេ ថាតើការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជានេះ នឹងត្រូវបានដឹកទៅកាន់ទីផ្សារប្រទេសណាខ្លះ? ហើយលក់ក្នុងតម្លៃប៉ុន្មាននោះ?

ប៉ុន្ដែ បើយើងមើលទៅលើតម្លៃទីផ្សារប្រេងឆៅនៅលើទីផ្សារអន្តរជាតិដូចជាអាមេរិក គិតត្រឹមថ្ងៃទី ១៧ ខែឧសភា មានតម្លៃជាង៦៥ដុល្លារអាមេរិកក្នុងមួយបារែល ខណៈដែលតម្លៃប្រេងឆៅនៅអង់គ្លេសវិញមានជាង៦៨ដុល្លារក្នុងមួយបារែល។

បើតាមឯកឧត្តម ជៀប សួរ ទោះបីក្រុមហ៊ុន KrisEnergy បរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនជាមួយធនាគារ DBS របស់សិង្ហបុរី ដោយសារមិនអាចបំពេញតាមលក្ខខណ្ឌ ដែលបានចែងពាក់ព័ន្ធនឹងសមត្ថភាពទាញយកប្រេងនៅកម្ពុជាក៏ដោយ តែវាមិនទាន់​ឃើញមាន​ផល​​ប៉ះពាល់ដល់ការបូមប្រេង​នៅកម្ពុជានោះទេ ខណៈបច្ចុប្បន្នក្រុមហ៊ុនសិង្ហបុរីមួយនេះ កំពុងស្វែងរកប្រភពទុនបន្ថែមទៀត និងរៀបចំយុទ្ធសាស្ត្រក្នុងការទាយយកប្រេងពីអណ្តូងប្រេងរបស់កម្ពុជា។

គួររំលឹកថា កម្ពុជាទទួលបានដំណក់ប្រេងដំបូងរបស់ខ្លួនកាលពីចុងខែធ្នូ ឆ្នាំ២០២០។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងកន្លងមកថា ចំណូលដែលបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់លើវិស័យអាទិភាពចំនួនពីរ គឺអប់រំ និងសុខាភិបាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េង ហួត បញ្ចេញកំណែទម្រង់ជំនាន់ថ្មីលើកម្មវិធីទូរសព្ទដៃ Mobile App របស់ខ្លួន

ព័ត៌មាន
បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរសព្ទដៃបានក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ទំនាក់ទំនង និងស្វែង រកព័ត៌មានផ្សេងៗ បានយ៉ាងងាយស្រ…

គ្រឹះស្ថានអប់រំឯកជនកំពុងរងទុក្ខ​កាន់តែច្រើន ក្រោយស្ថានភាព​​កូវីដ-១៩រាតត្បាត​អូសបន្លាយយូរ

ព័ត៌មាន
នៅក្រោយពេលមានព្រឹត្តិការណ៍២០កុម្ភៈមក សាលារៀនឯកជនកាន់តែច្រើនជួបវិបត្តិកាន់តែខ្លាំងឡើង ដោយសារតែកូវីដ-១៩បានរីករាលដាលខ្លាំង និងអូសបន្លាយព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ