ការនាំចេញទៅជប៉ុន

កម្ពុជាធ្លាក់ចុះការនាំចេញទៅជប៉ុនជាង ៥% នៅ៩ខែ ឆ្នាំ២០២០


អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងដើមឆ្នាំ ២០២០នេះ កម្ពុជា សម្រេចបានការនាំចេញទៅកាន់ប្រទេសជប៉ុន ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ១.២០០លានដុល្លារ ធ្លាក់ចុះជាង ៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)
ដោយ

ទំហំ​ទឹកប្រាក់​នៃការនាំចេញ​របស់​កម្ពុជា​ទៅជប៉ុន ចាប់ពីខែមករា ​ដល់​ដំណាច់​ខែកញ្ញា ​ឆ្នាំ២០២០នេះ​ បង្ហាញ​ពីការ​ធ្លាក់ចុះ​គួរឲ្យ​កត់សម្គាល់ ទោះយ៉ាងណា តួលេខ​នាំចេញនេះ នៅតែ​ខ្លាំង​ជាង ប្រទេស​ឡាវ និងមីយ៉ាន់ម៉ា ដដែល សម្រាប់​ប្រទេសជា​សមាជិក​អាស៊ាន ដែលបាន​ធ្វើការនាំចេញ​ទៅ​ជប៉ុនដូចគ្នា។`

លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បានគូស​បញ្ជាក់ថា មានបញ្ហា​ធំតែ​មួយគត់ ដែលធ្វើឲ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅប្រទេស​ជប៉ុន​មានការ​ធ្លាក់ចុះ​នាពេលនេះ គឺបញ្ហា​កូវីដ-១៩ ដែលធ្វើ​ឲ្យ​ជប៉ុន​កាត់​បន្ថយ​ការប្រើប្រា​ស់សម្ភារៈមិនចាំបាច់ ដូចជា​គ្រឿង​អេឡិច​ត្រូនិច សម្លៀកបំពាក់ កង់ និងរថយន្ត​ជាដើម។

លោកឧកញ៉ាបាន​គត់សម្គាល់​ឃើញថា ក្នុងស្ថានភាព​នៃវិបត្តិកូវីដ-១៩ នេះ ធ្វើឲ្យ​ការផលិត​នៅកម្ពុជា​សម្រាប់​ទីផ្សារ​គោលដៅ​នៅប្រទេស​ជប៉ុន​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​ ស្របពេល​ដែលជើង​ហោះហើរ​រវាង​កម្ពុជា ​និងជប៉ុន​ត្រូវបាន​ផ្អាក​ម្តង​ហើយ​ម្តងទៀត។ ទោះយ៉ាងណា ក្នុងអំឡុង​នៃវិបត្តិ​ជំងឺ​សកល​នេះដែរ ការនាំចេញ​របស់​កម្ពុជា​ទៅទីផ្សារ​អាមេរិក និងអឺរ៉ុប​មានការ​កើនឡើង​គួរឲ្យ​កត់សម្គាល់។

លោកឧកញ៉ា​បានលើក​ឡើងទៀតថា ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​កន្លង​មក​មានភាព​រលូន​ជាមួយគ្នា​ដោយភាគ​ច្រើន​ការនាំចេញ​របស់​កម្ពុជា​ទៅជប៉ុន​មាន​ការកើន​ជាបន្តបន្ទាប់​រៀងរាល់​ឆ្នាំ ប៉ុន្តែ បញ្ហា​ដែលធ្វើឲ្យ​ការនាំចេញ​របស់កម្ពុជា​ទៅជប៉ុន​នៅដើម​ឆ្នាំនេះ​មានការ​ធ្លាក់ចុះ​នេះ គឺដោយសារ​តែបញ្ហា​ជំងឺ​កូវីដ-១៩​តែប៉ុណ្ណោះ។ លោក ឧកញ៉ា លឹម ហេង ក៏សង្ឃឹម​ផងដែរថា ការធ្វើពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជប៉ុន​នៅតែដំណើរការ​ល្អជា​ធម្មតា​ក្រោយ​វិបត្តិ​កូវីដនេះ ត្រូវដោះស្រាយ​បាន ខណៈជប៉ុន​បានសម្រេច​យកកម្ពុជា​ជាគោលដៅ​វិនិយោគ ពិសេស​គឺផ្តោត​សំខាន់​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្ម​បែបទំនើប។

សូមជម្រាបថា គិតមក​ដល់​ត្រឹមដំណាច់​ខែកញ្ញា​​ ជប៉ុន​បាននាំចូល​មកកម្ពុជា​មានទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ៣៣៩​ លានដុល្លារ ដែលតួលេខនេះ​គឺទាបជាង​កម្ពុជា​នាំចេញ​ទៅជប៉ុន ដែលមាន​ទឹកប្រាក់​ប្រមាណជាង ១.២០០​លានដុល្លារ។  ក្នុងនោះ​ផលិតផល​សំខាន់ៗ ដែលកម្ពុជា​បាននំាចេញ​ទៅជប៉ុន​មាន​ដូចជា​ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំ​ម៉ាស៊ីន​អគ្គិសនី។ ចំណែកឯ កម្ពុជា​មាន​តម្រូវការ​នាំចូល​ពីជប៉ុន​វិញ គឺផលិតផល​គ្រឿងម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ​ រថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម និងគ្រឿង​បរិក្ខារ​សម្រាប់​លំនៅដ្ឋាន​ជាដើម៕

None



អត្ថបទបន្ទាប់


ប្រទេសមហាអំណាចធំៗ​អួតថា វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួន​កំពុង​ផលិត​ មានប្រសិទ្ធភាពដល់ទៅ ៩០%

ក្រុមហ៊ុននៃប្រទេសមហាអំណាចធំៗក្នុងសកលោកដូចជាអាមេរិក អាល្លឺម៉ង់ និងរុស្ស៊ី បានប្រកាសថា ពួកគេបានផលិតវ៉ាក់សាំង កូវីដ-១៩ ដោយបានធ្វើតេស្ដជ…

ថៃបញ្ជាក់ពីការ​​ឆ្លងកូវីដ-១៩ មួយករណី ពាក់ព័ន្ធ​នឹង​​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី

ប្រទេស​ថៃ​បាន​និយាយ​កាលពីថ្ងៃអង្គារ ថា អ្នកការទូត​ហុងគ្រី​ម្នាក់​បាន​ឆ្លងវីរុស​កូវីដ-១៩ បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ