ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៣ខែឆ្នាំនេះ


ដ្បិតថា វិស័យកសិកម្មបានរួមចំណែករហូតជាង២២% នៃផលិតផលសរុបក្នុងស្រុក(GDP) ក៏ប៉ុន្តែ វិស័យនេះតែងតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ជាពិសេសទាក់ទងនឹងការនាំចេញ តែម្ដង។ ជាក់ស្ដែង នៅត្រីមាសទី១ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងបរិមាណសរុបជាង ២,៥លានតោន ដែលមានតម្លៃប៉ានស្មានជាង ១,៣ពាន់លានដុល្លារ។ ខណៈបរិមាណនៃការនាំចេញកសិផលនៅត្រីមាសទី១ ឆ្នាំ២០២៣ ហាក់មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដោយនៅត្រីមាសទី១ឆ្នាំ២០២២ ការនាំចេញកសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ មានចំនួន ៣,៤លានតោន។
កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៣ខែឆ្នាំនេះ
ដោយ

បើទោះជា បរិមាណនៃការនាំចេញនៅត្រីមាសដំបូងឆ្នាំនេះថយចុះ ក៏ពិតមែន តែបើក្រឡេកទៅមើលតម្លៃសរុបនៃនាំចេញកសិផលវិញ មិនសូវខុសគ្នាប៉ុន្មាននោះទេ ដោយតម្លៃនៃការនាំចេញកសិផលនៅត្រីមាស១ ឆ្នាំ២០២២ មានជាង ១,២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទិន្នន័យលទ្ធផលនៃការនាំចេញកសិផលក្នុងត្រីមាសទី១ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ បង្ហាញថា កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសក្នុងបរិមាណសរុបជាង ២លាន៥សែនតោន ទៅកាន់ទិសដៅ ៥៣ប្រទេស។ ផ្អែកតាមរបាយការណ៍ក្រសួងកសិកម្ម កសិផលសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃ គ្រាប់សណ្តែកបាយ គ្រាប់ពោត ផ្លែចេកស្រស់ ផ្លែក្រូចត្លុង ផ្លែស្វាយស្រស់ និងកែច្នៃ ម្រេចស្រស់ និងកែច្នៃ ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ និងក្រៀម ជាដើម។ អ្នកជំនាញក្នុងវិស័យកសិកម្ម បានកត់សម្គាល់ឃើញថា ដ្បិតបញ្ហាប្រឈមសម្រាប់វិស័យកសិកម្មនៅបន្តកើតមាន តែទីផ្សារកសិផលសម្រាប់ដើមឆ្នាំ២០២៣នេះ ហាក់មានស្ថានភាពល្អប្រសើរ។

ដ្បិតថា ការនាំចេញកសិផលបន្តមានកំណើន តែបញ្ហាប្រឈមក្នុងវិស័យកសិកម្មបន្តកើតមាននៅឡើយ ពិសេសបញ្ហាទីផ្សារសម្រាប់នាំចេញ តែម្ដង។ ដូច្នេះ ដើម្បីលើកកម្ពស់ និងជំរុញល្បឿនការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ក្រសួងកសិកម្មថ្មីៗនេះ ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានទៅទស្សនកិច្ចសិក្សានៅស្វែងយល់ជាមួយនឹងវិស័យឯកជន និងជំនាញ ដើម្បីពិនិត្យមើល និងស្វែងយល់ពីការរៀបចំទីផ្សារបោះដុំកសិផលនៅប្រទេសថៃ ក្នុងគោលបំណងដើម្បីរៀបចំទីផ្សារបោះកសិផលនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទីផ្សារកសិផលកម្ពុជាឲ្យស្របតាមតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ លោកជំទាវ អ៊ឹង រចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថា ដ្បិតថា នៅប្រទេសកម្ពុជា មានទីផ្សារដោះដុំកសិផលមួយចំនួន ក៏ពិតមែន ក៏ប៉ុន្តែ បើក្រឡេកមើលទៅលើខ្សែចង្វាក់នៃការផ្គត់ផ្គង់ហាក់នៅមានកម្រិតនៅឡើយ។

ដូច្នេះ ក្រសួងកសិកម្មចង់ឲ្យនៅកម្ពុជា មានផ្សារបោះដុំកសិផលដែលមានលក្ខណៈស្ដងដារ សមស្របទៅនឹងតម្រូវការទីផ្សារ។ បើតាមអ្នកនាំពាក្យរូបនេះ ការបង្កើតផ្សារបោះដុំកសិផលនៅកម្ពុជា មិនត្រឹមតែជួយដោះស្រាយបញ្ហាសម្រាប់កសិករ ប៉ុណ្ណោះទេ តែក៏អាចជួយដោះស្រាយបញ្ហាប្រឈមរបស់ក្រុមអាជីវករ និងអ្នកទទួលទាន ផងដែរ។

ឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានគូសបញ្ជាក់ថា បញ្ហាប្រឈមក្នុងវិស័យកសិកម្ម បញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្មនៅតែបន្តកើតមានឡើង ទាក់ទងនឹងបច្ចេកទេសដាំដុះ ការថែទាំ ការដឹកជញ្ជូន និងកត្តាទីផ្សារ ជាដើម។ ឧកញ៉ា ហ៊ុន ឡាក់ បានបង្ហាញក្ដីរំពឹងថា ក្រោយគម្រោងបង្កើតផ្សារបោះដុះកសិផលបានជោគជ័យ នឹងអាចដោះស្រាយបញ្ហាប្រឈមដែលតែងកើតមានក្នុងវិស័យកសិកម្ម។

សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងបរិមាណសរុបជាង ២,៥លានតោន ដែលមានតម្លៃប៉ានស្មានជាង ១,៣ពាន់លានដុល្លារ។ ចំណូលដែលទទួលបានពីការនាំចេញកសិផលសំខាន់ៗ រួមមាន ចំណូលពីការនាំចេញអង្ករមានជាង ១៥០លានដុល្លារ,ចំណូលពីការនាំចេញស្រូវជាង ៣០០លានដុល្លារ និងចំណូលពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជាង ៩០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕




អត្ថបទបន្ទាប់


ទីបំផុត ទឹកត្រីកំពតត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រជាផ្លូវការហើយ ខណៈអ្នកផលិតរំពឹងអាចហក់ចូលទីផ្សារអន្តរជាតិ

បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាច្រើនឆ្នាំ ទីបំផុតទឹកត្រីកំពត ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ(GI)ជាផ្លូវការនៅក្រសួងពាណិជ្ជកម្មនាព្រឹក…

សម្តេច ហ៊ុន សែន ព្រួយបារម្ភចំពោះការធ្លាក់ចុះនៃផលិតផលស្ករត្នោតកំពង់ស្ពឺ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះការធ្លាក់ចុះផលិតផលស្ករត្នោត ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ