យោងតាមសេចក្ដីសម្រេចដដែលនេះរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ
នៃខេត្តកណ្ដាល ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩
របស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ
និងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ ។
ហេតុដូចនេះ ភូមិសាស្ត្ររាជធានីភ្នំពេញ
និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យ
នៃថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបន្តអនុវត្តវិធានការថ្មី ដែលត្រូវបានដាក់ចេញដោយគណៈអភិបាលរាជធានីភ្នំពេញ
និងគណៈអភិបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១
តទៅសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩៕
None