ស្វាយ​នាំចេញ​ទៅកូរ៉េ​ខាងត្បូង

តើផ្លែស្វាយកម្ពុជា អាចនាំចេញទៅកូរ៉េខាងត្បូង នៅឆ្នាំនេះ ដូចការរំពឹងទុកទេ?


អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលផ្លែស្វាយកម្ពុជាបានសម្រេចការចរចាទីផ្សារ សម្រាប់ការនាំចេញទៅកាន់កូរ៉េខាងត្បូង ប៉ុន្ដែតាំងពីការចរចាសម្រេចតាំងពីឆ្នាំ២០១៥ មកទល់នឹងពេលនេះ ផ្លែស្វាយកម្ពុជានៅតែមិនទាន់លើកដាក់កុងតឺន័រ ឬយន្ដហោះ ដើម្បីនាំទៅកូរ៉េខាងត្បូងបាននៅឡើយ ព្រោះតែជាប់អាក់ខានដោយសារតែបញ្ហាបច្ចេកទេសក្នុងការត្រួតពិនិត្យគុណភាព។ ទោះយ៉ាងណា ក្រសួងកសិកម្មបានបង្ហាញពីក្ដីរំពឹងខ្ពស់ក្នុងការសម្រេចនាំចេញផ្លែស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងជាលើកទី១ នៅខែតុលាឆ្នាំនេះ។
តើផ្លែស្វាយកម្ពុជា អាចនាំចេញទៅកូរ៉េខាងត្បូង នៅឆ្នាំនេះ ដូចការរំពឹងទុកទេ? (រូបភាព៖ ហ្វេសបុក​ក្រសួង​កសិកម្ម)
ដោយ

តើកម្ពុជា​ពិតជា​អាច​សម្រេច​បាន​គៅដៅនាំចេញ​ស្វាយ​នេះដែរ ឬទេ?

បើតាម​​ក្រសួង​កសិកកម្ម​​បាន​​បញ្ជាក់​នៅក្នុង​សេចក្ដី​ប្រកាស​​ព័ត៌មាន​​របស់ខ្លួនថា អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​​សម្រេច​​ការចរចា​ទីផ្សារ​ជាមួយប្រទេស​កូរ៉េខាងត្បូង​​តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១៥​មកម្ល៉េះ ប៉ុន្ដែ ដោយសារតែ​កង្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ ​ម៉ាស៊ីន​កម្ចាត់​រុយចោះ​ផ្លែស្វាយ​ដោយប្រើចំហាយទឹកក្ដៅ ទើបធ្វើ​ឲ្យការ​នាំចេញ​​ត្រូវបាន​អាក់ខាន។

ប៉ុន្ដែ នៅថ្មីៗនេះ ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd  ដែលជា​ក្រុមហ៊ុន​កូរ៉េ​​នាំចេញ​ផ្លែស្វាយ​​របស់កម្ពុជានោះ ទើបតែបាន​បញ្ចប់​ការដំឡើង​ម៉ាស៊ីន​កម្ចាត់រុយនេះបាន រួចរាល់ហើយ។ ចំពោះ លទ្ធផល​នៃ​ការវាយតម្លៃ​ពីមន្ត្រីជំនាញ នៃទីភ្នាក់ងារ​អនាម័យ និងភូតគាមអនាម័យកូរ៉េ​ អំពី​គុណភាព​ប្រើប្រាស់​ម៉ាស៊ីននេះយ៉ាងណានោះ ខាង​មន្ត្រីជំនាញ​​របស់កូរ៉េ​នឹង​ជូន​ដំណឹង​​ទៅកាន់​ភាគីកម្ពុជា​វិញ​នៅពេលក្រោយ បន្ទាប់ពីមាន​ការសម្រេច​ផ្លូវការ​ពី ថ្នាក់ដឹកនាំ​របស់កូរ៉េ។

ទោះយ៉ាងណា តាមការរំពឹងទុក​ ​ក្រុមហ៊ុនកូរ៉េ Hyundia អាចនឹងធ្វើការ​នាំចេញស្វាយ​ពីកម្ពុជា​ទៅកូរ៉េ​ជាលើកដំបូង​​នៅក្នុងខែ តុលា​ឆ្នាំ២០១៩ ខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ខាងក្រសួងកសិកម្មកម្ពុជា​ក៏បាន​ជួបប្រជុំ​ជាមួយនឹង​អគ្គរដ្ឋបាលគយ​ចិន អំពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ដំណើរការ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញផ្លែស្វាយ​ពីកម្ពុជា​ទៅកាន់​ទីផ្សារប្រទេសចិន​ផងដែរ។ បើតាម​មន្ត្រីអគ្គរដ្ឋ​បាល​គយ​ចិន បាន​បញ្ជាក់ដែរថា ខ្លួន​នឹងធ្វើការជាមួយភាគី​កម្ពុជា​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ​ដើម្បី​អាច​ឈានទៅសម្រេច​ការចរចានេះ នៅពេលខាងមុខ។ 

សូមបញ្ជាក់ថា ដោយមាន​កិច្ចចរចា​ផ្លូវរដ្ឋ បច្ចុប្បន្ន​​ផ្លែស្វាយ​កម្ពុជា​អាចធ្វើការនាំចេញ​ទៅកាន់ទីផ្សារ​ប្រទេស​ថៃ និងវៀតណាម។​ ហើយកន្លងមក​ក៏មានក្រុមហ៊ុន​ក្នុងស្រុក​ដូចជា​ក្រុមហ៊ុន ម៉ុង ឫទ្ធី ជាដើម​បាន​នាំចេញស្វាយ​មួយចំនួន​ទៅកាន់ទីផ្សារ​អឺរ៉ុបផងដែរ។

របាយការណ៍​ពីក្រសួង​កសិកម្ម​បង្ហាញថា បច្ចុប្បន្ន​ផ្ទៃដី​ដាំដុះ​ស្វាយ​នៅទូទាំងប្រទេស​មាន​ចំនួន ប្រមាណ ១០ម៉ឺន​ហិកតា ក្នុងនោះ ​ផ្ទៃដី​ប្រមូលផល​មាន​ចំនួន ​៨ម៉ឺន​ហិកតា និងទិន្នផល​ជាមធ្យម​ទទួលបាន​ជាង​១៥ តោន ក្នុងមួយហិកតា បើគិតសរុប​ពេញ​មួយ​រដូវវិញ គឺមាន​ជាង ១លាន ២សែនតោន ក្នុងមួយរដូវ។ 

យ៉ាងណាក៏ដោយចុះ បើតាម​ការគូសបញ្ជាក់ពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់​ឃើញថា កសិករ និងសហគមន៍ស្វាយ ច្រើនជួបប្រទះ​នូវបញ្ហាប្រឈម​មួយចំនួនដូចជា៖ ទី១. ខ្វះទុនសម្រាប់វិនិយោគ​បន្ថែម, ទី២. ខ្វះបច្ចេកទេសគាំទ្រ ដល់ថែទាំ ប្រមូលផល និងទុកដាក់, ទី៣. ខ្វះហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ ដូចជា​ប្រព័ន្ធ​ស្រោចស្រព និងឃ្លាំងទុក​ដាក់​លក្ខណៈ​ស្តង់ដារ, និងទី​៤. គឺ​យន្តការ​ទីផ្សារ៕ 

None



អត្ថបទបន្ទាប់


ខ្មែរតែងតែពួតដៃគ្នាជួយខ្មែរនៅពេលមានវិបត្តិ៖ ថវិកាកើនដល់ ជិត ២លានដុល្លារ បានពីសប្បុរសជនបរិច្ចាគជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារ

គិតរហូតមកដល់ប៉ុនា្ម​ន​ម៉ោង​ក្រោយពីមាន​ការ​អំពាវ​នាវ​ពីសម្ដេច​ ហ៊ុន សែន គេឃើញមានសប្បុរសជនជាច្រើនបរិច្ចាគថវិកាជួយជនរងគ្រោះក្នុងហេតុការ…

តុលាការចោទមនុស្ស៧នាក់ ពាក់ព័ន្ធករណីអគារបាក់ស្លាប់មនុស្ស ២៨នាក់នៅខេត្តព្រះសីហនុ

តុលាការខេត្តព្រះសីហនុបានចោទប្រកាន់អ្នកពាក់ព័ន្ធទាំងអស់ចំនួន ៧នាក់ រួមទាំងជនជាតិចិន ៥នាក់ផងដែរ ចំពោះករណីបាក់អាគារ ៧ជាន់ដែលបានបណ្តាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ