អាកាសចរណ៍ថៃ

ថៃសម្រេចបើកជើងហោះហើរអន្តរជាតិមួយចំនួនឡើងវិញ ក្រោយពីបានបិទអស់មួយរយៈ


ក្រោយពីបានបិទអស់មួយរយៈ នៅពេលនេះ ជើងហោះហើរអន្តរជាតិតាមអាកាសយានដ្ឋានអន្តរជាតិមួយចំនួន ក្នុងប្រទេសថៃ ត្រូវបានបើកដំណើរការឡើងវិញហើយ។ ប៉ុន្ដែ ការបើកនេះ មិនបានបើកជើងហោះហើរជាទូទៅទាំងអស់នោះទេ ពោលគឺ សម្រាប់តែអ្នកដំណើរជាជនបរទេស ឬជនជាតិថៃដែលធ្វើមាតុភូមិនិវត្តន៍តែប៉ុណ្ណោះ។ នេះបើយោងតាមបទបញ្ជាថ្មីមួយ ដែលត្រូវបានដាក់ចេញដោយអាជ្ញាធរអាកាសចរស៊ីវិលថៃ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
យាន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway (រូបភាព៖ businesstraveller.com)
ដោយ

ប្រភពព័ត៌មាន ពីបាងកកប៉ុស្ដិ៍ បាន​ឲ្យដឹងថា បន្ទាប់ពី​ជើងហោះហើរ​ក្នុងស្រុក​ត្រូវបាន​បើក​ឡើងវិញ​នៅថ្ងៃសុក្រ​សប្ដាហ៍មុននេះ មាន​ព្រលាន​យន្ដហោះ​ភាគច្រើន​ លើកលែងតែ ព្រលាន​យន្ដហោះ សុវណ្ណភូមិ, ដន មឿង, និង​ U-Tapao គឺ នៅតែបន្ដបិទជើង ហោះហើរ​អន្តរជាតិ។

អាជ្ញាធរ​អាកាសចរ​ស៊ីវិលថៃ បាន​ដាក់បទបញ្ជា អនុញ្ញាត​ឲ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងអស់ រួមមាន ក្រាប៊ី, ឈៀងម៉ៃ, ឈៀងរ៉ៃ, សាម៊ុយ, សារ៉ាត់ តានី, ហាត យ៉ៃ និង​ហួរ ហ៊ីន អាចគ្រប់គ្រង​ជើងហោះហើរ​អន្តរជាតិ​ពិសេស​ ដូចជា​ប្រភេទ​អ្នកដំណើរ​ជា​ ជនបរទេស​ធ្វើមាតុភូមិ​និវត្ដ ឬក៏​ជនជាតិថៃ​ដែលធ្វើដំណើរ​ពីក្រៅប្រទេស​​ចូល​ក្នុងប្រទេស​ថៃវិញជាដើម។

ព្រលានយន្ដហោះ​ នឹងត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការជើងហោះហើរ​អន្តរជាតិនេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៧ល្ងាច ដែលវា​គឺ​ដូចទៅនឹង​ម៉ោង​ប្រតិបត្តិការ​ជើងហោះហើរ​ក្នុងស្រុក ដែលត្រូវបាន​បើកដំណើរការ​ឡើងវិញ​តាំងពីថ្ងៃទី០១ ខែឧសភាដែរ។ ​

អាកាសយានដ្ឋាន​អន្តរជាតិ​ភូកេត នឹង​បន្តបិទ​សម្រាប់​ប្រតិបត្តិការ​​សាធារណៈ រហូតដល់​ថ្ងៃទី ១៥ ខែឧសភា ប៉ុន្ដែ នឹង​អនុញ្ញាត​ឲ្យ​ចុះចត ឬ ហោះហើរ​ សម្រាប់​ជើងហោះហើរ​ ដែលមានអ្នកដំណើរ​បរទេស​ធ្វើដំណើរ​​មាតុភូមិនិវត្ត​​។ ភូកេត គឺជាទីតាំងក្ដៅមួយនៃតំបន់ភាគ​ខាងត្បូង​នៃប្រទេសថៃ ដែលមាន​ការរីករាលដាល​នៃមេរោគ កូវីដ-១៩ ដោយមាន​អ្នកឆ្លងកូវីដ-១៩ចំនួន ២២០នាក់ និងស្លាប់២នាក់។

ទោះយ៉ាងណា កាលបរិច្ឆេទ​សម្រាប់ជើងហោះហើរ​ពាណិជ្ជកម្ម ទៅមក​ពីគោលដៅក្រៅប្រទេស​នោះ នៅ​តែ​បន្ដ​បិទ​ចំពោះ ព្រលានយន្ដហោះ​អន្តរជាតិ បន្ទាប់ពីនៅថ្ងៃទី ២៧ មេសា អាជ្ញាធរ​បានសម្រេច​​ពន្យារពេល​បន្ថែមទៀត​សម្រាប់​ការបិទព្រលានយន្ដហោះនេះ ដោយការបិទនេះ នឹង​​បន្ដ​រហូតដល់​ចុងខែ​ឧសភានេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករកម្ពុជា ៤ខែ ដើមឆ្នាំនេះ កើនខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ការសម្រេចបានការនាំចេញអង្ករប្រមាណជាង ៣០ ម៉ឺនតោន នៅរយៈពេល ៤ខែ ដំបូងក្នុងឆ្នាំ២០២០នេះ គឺជាតួលេខមួយខ្ព…

សមាគមរោងចក្រកាត់ដេរកម្ពុជា៖ រោងចក្រ ១៨០ហើយបានព្យួរការងារ ខណៈរោងចក្រ ៦០ទៀត នឹងឈានទៅរកការព្យួរដែរ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី ៤ ខែឧសភានេះ បានអះអាងនៅក្នុងលិខិតមួយរបស់ខ្លួនថា គិតមកទល់ពេលនេះ មានរោងចក្រចំនួន ១៨០ រោងចក្រហើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ