ការនាំចេញ​របស់កម្ពុជា​

កម្ពុជានាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រេចបានជាង ១០ពាន់លានដុល្លារ


នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៩ នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅគ្រប់ទី្វប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រេចបានប្រមាណ ១០ពាន់លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃនេះ។
កំពង់ផែ​ទំនិញ​នៅ​កម្ពុជា
ដោយ

បើតាមរបាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម ឆ្នាំ ២០១៩ និងទិសដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ ២០២០ របស់ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានគូសបញ្ជាក់​បន្ថែមថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ ការនាំចេញ​សម្លៀកបំពាក់ មានទំហំទឹក​ប្រាក់ប្រមាណ​ជាង ៦,៤ ពាន់លាន​ដុល្លារអាមេរិក រីឯវាយនភ័ណ្ឌ​មានទឹកប្រាក់​ប្រមាណ ៤០លានដុល្លារ​អាមេរិក និងស្បែកជើង​ប្រមាណ ៩០៥លាន​ដុល្លារអាមេរិក។

ដោយឡែក ការនាំចេញអង្ករ​ក្រោមប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្រេចបាន​ជាង ២៨៦លានដុល្លារអាមេរិក ហើយផលិតផល​ផ្សេងៗ​ជាច្រើនមុខទៀត សម្រេច​បានប្រមាណ ៣,១ ពាន់លាន​ដុល្លារអាមេរិក។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បានថ្លែងនៅក្នុង ពិធីបើកសន្និបាត​បូកសរុប​លទ្ធផល​ការងារពាណិជ្ជកម្ម ឆ្នាំ ២០១៩ និងទិសដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ ២០២០ បាន​ឲ្យដឹងថា ការនាំចេញ​របស់កម្ពុជា ជាទូទៅ រក្សាបាន​កំណើន​ប្រមាណ ១០% ធៀបនឹង​តម្លៃនាំចេញ​ក្នុងឆ្នាំ​កន្លងទៅ ដោយសារតែ កម្ពុជា បានជំរុញ​ការធ្វើ​សមាហរណកម្ម​បន្ថែមទៀត ក្នុងក្របខណ្ឌ​អាស៊ាន និងជាមួយ​ដៃគូអាស៊ាន ដូចជា ចិន កូរ៉េ ជប៉ុន អូស្រ្តាលី ជាដើម ខណៈ ការនាំចេញ​ទៅកាន់ទីផ្សារ​ធំៗ ដូចជា អាមេរិក និងចិន នៅរក្សាអត្រា​កំណើន​ដូចក្នុងឆ្នាំ ២០១៨។

សូមជម្រាបថា កម្ពុជា ក៏កំពុងពង្រីក​ទីផ្សារថ្មី ទៅកាន់បណ្តាប្រទេស​មួយចំនួន​នៅអឺរ៉ុបខាងកើត និងទីផ្សារ​ដែលមានសក្តានុពល​នាំចេញ ដូចជា ចិន ជប៉ុន និងកូរ៉េ តាមរយៈ​ការចរចា​បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី និងបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង ១៦ប្រទេស ហៅកាត់ថា RCEP (អរ សេប) ដែលនឹងឈាន​ទៅចុះហត្ថលេខា​នៅឆ្នាំ ២០២០៕

None



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនទាន់ប្រើប្រាស់ឱ្យអស់សក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន

បច្ចុប្បន្ន កម្ពុជា កំពុងសម្លឹងមើលទីផ្សារឆ្ងាយៗប៉ុន្តែមិនទាន់បានប្រើប្រាស់ ទីផ្សារជិតបង្កើយ ឲ្យអស់សក្តានុពលនោះទេ ជាពិសេសគឺ កិច្ចព្រមព្រៀងពាណិ…

ទីបំផុត! ជប៉ុនបើកភ្លើងខៀវឲ្យវៀតណាមនាំចូលផ្លែគូលែន ក្រោយពីចរចាគ្នាអស់៥ឆ្នាំ

បន្ទាប់ពីតាមចរចាអស់រយៈពេល ៥ឆ្នាំ នៅទីបំផុត ប្រទេសជប៉ុន បានបើកទ្វារជាផ្លូវការដោយអនុញ្ញាតឲ្យវៀតណាមនាំចូលផ្លែគូលែន ទៅកាន់ប្រទេសជប៉ុនហើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ