ការចិញ្ចឹមត្រី

សមាគមវារីវប្បករ៖ កម្ពុជាមានសមត្ថភាពចិញ្ចឹមត្រី​បានគ្រប់គ្រាន់ទីផ្សារ ​ដោយមិនចាំបាច់នាំចូល


សមាគមវារីវប្បករ(អ្នកចិញ្ចឹមត្រី)កម្ពុជាបានអះអាងថា ពលរដ្ឋខ្មែរចេះចិញ្ចឹមត្រីប្រកបដោយគុណភាពជាយូរមកហើយនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការត្រីក្នុងស្រុកថែមទៀតផង។ ការចេញមកអះអាងនេះ ធ្វើឡើងក្រោយមានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានលើកឡើងទាំងទទឹងទិសថា ពលរដ្ឋខ្មែរគ្មានសមត្ថភាពចេះចិញ្ចឹមត្រី ហើយនឹងខ្វះត្រីបរិភោគ បើសិនជារុះរើបែរត្រីនៅក្នុងទន្លេ។
រូបតំណាង៖ ការចិញ្ចឹមត្រីនៅកម្ពុជា
ដោយ

នៅប៉ុន្មានថ្ងៃមកនេះឃើញថា មានការជជែកច្រើនលើបណ្ដាញសង្គមហ្វេសប៊ុកពីរឿងការរុះរើបែរចិញ្ចឹមត្រីរបស់ជនជាតិវៀតណាមនៅតាមទន្លេ ដោយអ្នកខ្លះបាននិយាយថា ការរុះរើបែរត្រីដែលនៅតាមដងទន្លេ ពិសេសការចិញ្ចឹមត្រីដោយជនជាតិវៀតណាម គឺប៉ះពាល់ដល់ការផ្គត់ផ្គត់ត្រីលើទីផ្សារ ដោយសារតែប្រជាជនខ្មែរយើងមិនទាន់ចេះចិញ្ចឹមត្រីនៅឡើយ។

ការលើកឡើងបែបនេះ ក៏ត្រូវបានសមាគមវារីវប្បករកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ និងបានចាត់ទុកថាជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានការទទួលខុសត្រូវ។

បើតាមសមាគម ប្រជាជនខ្មែររាប់ពាន់នាក់បានចេះរបៀបចិញ្ចឹមត្រីនេះ និងកំពុងប្រកបរបរនេះ យ៉ាងត្រឹមត្រូវ និង មានសមត្ថភាពគ្រប់គ្រាន់។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានចេញមកច្រានចោលស្រុងចំពោះការចោទប្រកាន់តាមបណ្តាញសង្គមហ្វេសប៊ុក ដែលថាប្រជាជនកម្ពុជាគ្មានសមត្ថភាពចិញ្ចឹមត្រីនេះ។ លោកចាត់ទុកការរិះគន់នេះថា ជាការរិះគន់គ្មានមូលដ្ឋានច្បាស់លាស់ មិនឆ្លើយតបនឹងតថភាពជាក់ស្តែង ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និង វារីវប្បករកម្ពុជា។

បើតាមលោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា ក៏បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ដ្បិតលោកយល់ថា ចំណាត់ការនេះ វានឹងជួយលើកមុខមាត់រាជធានីភ្នំពេញ ដែលជាបេះដូងនៃកម្ពុជា។ ជាពិសេស វានឹងជួយលើកសម្រស់ដងទន្លេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាបរិស្ថានផងដែរ។

អ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមត្រីបានគូសបញ្ជាក់ថា ទោះបីមិនដឹងពីចំនួនជាក់លាក់ ប៉ុន្តែ ការវាយតម្លៃក្រៅផ្លូវការ ត្រីដែលចិញ្ចឹមក្នុងបែ តាមដងទន្លេនេះ គឺមានចំនួនតិចតួចប៉ុណ្ណោះ។

បើតាមសមាគមវារីវប្បករកម្ពុជា បច្ចុប្បន្នកម្ពុជាអាចមានសមត្ថភាពផ្គត់ផ្គង់តម្រូវការប្រើប្រាស់ត្រីក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីប្រទេសក៏បានដែរ។ ហើយ ត្រី ដែលកម្ពុជាកំពុងនាំចូលបច្ចុប្បន្នភាគច្រើនជាប្រភេទត្រី ដែលពុំសូវមាននៅកម្ពុជា។ ជាក់ស្តែងបច្ចុប្បន្ន កម្ពុជា មានត្រីល្មមចាប់ជាង១ពាន់តោន កំពុងចាល់នៅតាមមអាងចិញ្ចឹមត្រីនៅទូទាំងប្រទេស ដោយសារមិនមានឈ្មួញមកទិញ។

ជាមួយគ្នានេះ សមាគមវារីវប្បករកម្ពុជាស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ដែលបានរិះគន់ថាប្រជាជនកម្ពុជាគ្មានសមត្ថភាពចិញ្ចឹមត្រីដោយខ្លួនឯនោះ និង តម្រូវឲ្យអ្នករិះគន់នោះ ចេញមុខបកស្រាយ និង សុំទោសជាសាធារណៈផងដែរ៕

None



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីមានគោលដៅនឹងលក់តែឡាន និង ម៉ូតូអគ្គិសនីប៉ុណ្ណោះនៅឆ្នាំ២០៥០

ប្រទេសឥណ្ឌូនេស៊ី នឹងក្លាយជាប្រទេសឃ្លាំងជង្រុកផលិតរថយន្ត និង ម៉ូតូអគ្គិសនីនៅឆ្នាំ ២០៥០។ ឥណ្ឌូនេស៊ីមានគោលដៅនៅឆ្នាំ២០៥០ ខាងមុខ នឹងលក់តែឡាន…

ចិនផ្អាកការនាំចូលផលិតផលអាហារកកពីប្រទេសចំនួន ១១ រួមទាំងកម្ពុជា

កំពង់ផែអន្តរជាតិនៅក្នុងខេត្តគ័ងទុងប្រទេសចិន បានសម្រេចផ្អាកការនាំចូលផលិតផលចំណីអាហារកកពីប្រទេសក្នុងតំបន់អាស៊ីចំនួន១១ ដែលក្នុងនោះ ក៏មានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ