សម្រាប់អ្នកដែលរកឃើញ ១៥នាក់ថ្មី ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ គឺសុទ្ធតែជាជនជាតិចិនទាំងអស់ ហើយពួកគេកំពុងស្ថិតនៅក្នុងការសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។
នៅថ្ងៃទី ២១ ខែកុម្ភៈ ក៏មានការរាយការណ៍ផងដែរ អំពីអ្នកជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត។
បើតាមការអះអាងរបស់សម្តេចហ៊ុន សែន នៅក្នុងការថ្លែងសារពិសេសនៅថ្ងៃទី ២០ ខែកុម្ភៈ បានឲ្យដឹងថា កម្ពុជាបានរកឃើញការឆ្លងក្នុងសហគមន៍ជាលើកទី៣ហើយ ដោយរកឃើញវិជ្ជមានលើជនជាតិចិនចំនួន៣២នាក់ ហើយសម្តេច បានហៅការផ្ទុះករណីឆ្លងចូលក្នុងសហគមន៍ជាថ្មីនេះថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ ដូច្នេះ បើសរុបអ្នកដែលបានរកឃើញវិជ្ជមានដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ គិតមកត្រឹមថ្ងៃទី ២១ ខែកុម្ភៈមានចំនួន៤៧នាក់ហើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបមានដល់ទៅ ៥៣៣នាក់ អ្នកជាសះស្បើយមាន៤៧៣ នាក់ និងអ្នកកំពុងព្យាបាលមាន ៦០នាក់។
ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារមួយចំនួនដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕